CAMBO REPORT

Popup Advertising5 seconds

Google Pixel 4 XL ពណ៌ Oh So Orange ត្រូវ​បាន​លក់​ដាច់​អស់​ពី​ស្តុក​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីព្រឹត្តិការណ៍ធ្វើឡើងនៅក្នុងទីក្រុង New York នៃសហរដ្ឋអាមេរិកកន្លងទៅ ក្រុមហ៊ុន Google ក៏បានធ្វើការប្រកាសចេញជាផ្លូវការ នូវស្មាតហ្វូនលំដាប់កំពូលជំនាន់ចុងក្រោយរបស់ខ្លួន ហើយពួកវាមានឈ្មោះជាផ្លូវការថា Google Pixel 4 និង Google Pixel 4 XL។ ក្នុងនោះ គេសង្កេតឃើញថាមហាជន ក៏ដូចជាអ្នកគាំទ្រ ខ្សែស្រឡាយ Pixel បានចាប់អារម្មណ៍ជាខ្លាំង ទៅលើពណ៌ថ្មីរបស់វាគឺ Oh So Orange ដែលវាជាទូរសព្ទពណ៌ទឹកក្រូច លេចធ្លោក្នុងចំណោមទូរសព្ទដទៃទៀត នៅលើទីផ្សារ។ ថ្វីត្បិតតែវាមិនទាន់ចេញលក់ជាផ្លូវការក្តីតែ Google ក៏បានដាក់អោយធ្វើការ Pre-Order បានហើយ នៅលើវេបសាយផ្លូវការរបស់ខ្លួន។ 

 

 

អ្វីដែលគួអោយចាប់អារម្មណ៍នោះគឺ ទូរសព្ទដែល Google អោយឈ្មោះថាជា “Limited Edition” នោះ ត្រូវបានធ្វើការកម្មង់ទុកមុន អស់បាត់ទៅហើយ សម្រាប់ពណ៌ “Oh So Orange” ប្រភេទ "Global" ដែលមានទំហំផ្ទុក 128 GB។ ដោយឡែក សម្រាប់ម៉ូឌែល ដែលមានអេក្រង់តូច Pixel 4 ធម្មតា មិនត្រូវបានដាច់ស្តុកនោះទេ។ សម្រាប់ Pixel 4 XL នឹងត្រូវបានដាក់លក់ចាប់ពី 899 ដុល្លារឡើងទៅ និង Pixel 4 ចាប់ពីតម្លៃ 799 ដុល្លារ។

 

 

គួរបញ្ជាក់ផងដែរថា Google Pixel 4 និង Pixel 4 XL ទទួលបានការចាប់អារម្មណ៍ ដោយសារតែពួកវាទាំង 2 បំពាក់មកជាមួយ កាមេរ៉ាចំនួន 2 គ្រាប់ដូចគ្នា ដោយមួយគ្រាប់ជាលេនគោល Dual Pixel ដែលមានទំហំ 12.2 MP ជាមួយមុខងារពិសេស ដែលជាជំនួយក្នុងការថតរូបដូចជា៖ Astrophotography, Motion Mode, Dual Exposure និង Super Res Zoom នៅលើផ្នែកខាងក្រោយរបស់វា។ យ៉ាងណាមិញ វានឹងមានដាក់លក់ជាផ្លូវការនៅថ្ងៃទី 24 ខែតុលាខាងមុខនេះហើយ ក៏ដូចជាដឹកជញ្ជូនទៅដល់អ្នកបាន Pre Order រួចផងដែរ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: phonearena Tag: ទូរស័ព្ទ