CAMBO REPORT

Popup Advertising5 seconds

ទៅ​រួច​ទេ​ដែល​ OnePlus​ 8​ Pro ​បំពាក់​ជាមួយ​កាមេរ៉ា​ប្រជ្រុយ​ និង​មាន​រូបរាង​បែប​នេះ​?​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចដែលយើងបានឃើញ ប្រហែលមួយសប្តាហ៍មុន OnePlus បានប្រកាសបញ្ចេញស្មាតហ្វូនកំពូលប្រចាំឆ្នាំរបស់ខ្លួន ដែលមានឈ្មោះថា OnePlus 7T Pro ដែលរចនាបថរូបរាងខាងក្រៅរបស់វា គឺមិនខុសគ្នាប៉ុន្មាន ពីម៉ូឌែលដែលគ្មានកន្ទុយ T ឡើយ ប៉ុន្តែវាខុសគ្នាទៅលើផ្នែកខាងក្នុង ជាក់ស្ដែងដូចជា បំពាក់នូវបន្ទះឈីបខ្លាំងជាងមុនផងដែរ។ ដោយឡែក នៅក្នុងពេលនេះ រូបរាងរបស់ OnePlus 8 Pro ក៏ត្រួវបានលេចធ្លាយចេញមក ដែលមើលទៅ វាក៏អាចទៅរួចដែរ  ក្នុងការក្លាយជាការពិត។

 

 

បើតាមរូបភាព ដែលយើងបានមើលឃើញនោះ អាចនិយាយបានថា OnePlus ជំនាន់ក្រោយនេះ មានការរចនារូបរាងមិនខុសពី OnePlus 7T Pro ប៉ុន្មាននោះទេ និយាយឲ្យចំទៅ វាហាក់ដូចជារក្សារចនាបថដើម សឹងតែទាំងស្រុងទៅហើយ។ ទោះជាយ៉ាងណា នៅក្នុងរូបនោះ ក៏បានបង្ហាញដែរថា OnePlus 8 Pro អាចនឹងភ្ជាប់មកជាមួយ កាមេរ៉ាមុខបែបប្រជ្រុយ ដូចដែល Samsung និង Huawei ធ្លាប់បានធ្វើដែរ។ លើសពីនេះ វាក៏ត្រូវបានគេរំពឹងទុកថា អាចនឹងមានអេក្រង់ 90Hz នៅគ្រប់ម៉ូឌែលទាំងអស់ ថែមទាំងអាចមានកាមេរ៉ា ក្រោយចំនួន 4 គ្រាប់សម្រាប់ម៉ូឌែល OnePlus 8 Pro ហើយកាមេរ៉ាទាំងនោះ អាចនឹងត្រូវតម្រៀបជាជួរឈរ 3 គ្រាប់ និងមួយគ្រាប់ទៀត ដាក់ដោយឡែក និងអាចជាសេនស័រ 3D ToF ផងដែរ។ នៅផ្នែកខាងកៀនវិញ វាមានប៊ូតុងចុច មិនខុសពីម៉ូឌែលបច្ចុប្បន្ននេះ នោះទេ រីឯនៅខាងក្រោម យើងឃើញមានរន្ធ USB-C នៅចំកណ្តាល ជាមួយរន្ធស្រូបសំលេង និងរន្ធបំពងសំលេង ចំណែកខាងលើវិញ ក៏អាចមានជារន្ធស្រូបសំលេង ព្រមទាំងមិនមាន កន្លែងដាក់កាមេរ៉ាហូតឡើង ដូចមុនឡើយ។ លើសពីនេះ វាអាចនឹងមានទំហំតួខ្លួន 165.3 x 74.4 x 8.8mm ក៏ដូចជាអាចនឹងមានមុខងារ កាន់តែសម្បូរបែប នៅលើកាមេរ៉ា រួមទាំងអាចមានភ្ជាប់មកជាមួយ 5G ថែមទៀតផង។

 

 

ដូច្នេះហើយ បើតាមអ្វីដែលរៀបរាប់ខាងលើនេះ អាចនិយាយបានថា OnePlus 8 Pro អាចនឹងប្រើប្រាស់កាមេរ៉ាមុខ ជាលក្ខណៈលេនទំលុះអេក្រង់ នៅផ្នែកខាងឆ្វេង ពោលគឺអាចនឹងមិនមែនជា កាមេរ៉ាហូតចុះឡើង ដូចសព្វថ្ងៃនេះនោះទេ មួយវិញទៀតវាក៏អាចមានកាមេរ៉ា ខាងក្រោយដល់ 4 គ្រាប់ ព្រមទាំងអាចបំពាក់មកជាមួយ 5G ដូច្នេះដែរ។ យ៉ាងណាក៏ដោយ នេះគ្រាន់តែជារូបភាពបែកធ្លាយ ដែលយើងបានប្រទះឃើញតែប៉ុណ្ណោះ អញ្ចឹងហើយ វាមិនទាន់ច្បាស់ការនោះឡើយ ម្យ៉ាងទៀតវត្តមានរបស់ស្មាតហ្វូនខាងលើ ក៏នៅមានរយៈពេល រាងយូរគួរសមដែរ ហេតុនេះ នៅមានចំណុចជាច្រើនទៀត ដែលយើងអាចនឹងដឹង នៅពេលក្រោយ។ តើប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះអ្វីដែលមាននៅលើ OnePlus 8 នេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: 91Mobile Tag: ទូរស័ព្ទ