CAMBO REPORT

Popup Advertising5 seconds

កម្មវិធី Adobe Photoshop CC សម្រាប់ iPad នឹង​បញ្ចេញ​ជា​ផ្លូវ​ការ ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងបានដឹងហើយថា នៅក្នុងព្រឹត្តិការណ៍ប្រកាសចេញ iPad Pro 11 និង iPad Pro 12.9 ដែលធ្វើឡើងនៅក្នុង ខែតុលា ឆ្នាំ 2018 កន្លងទៅនេះ ក្រុមហ៊ុន Adobe ដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍នោះ ក៏បានធ្វើការប្រកាសចេញកម្មវិធី Photoshop CC សម្រាប់ iPad ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានបង្ហាញឲ្យយើងពីផ្ទៃបង្ហាញ (Interface) និងមុខងារពិសេសៗរបស់កម្មវិធី Photoshop CC សម្រាប់ iPad ឲ្យយើងបានឃើញផងដែរ ហើយវាពិតជាបានធ្វើឲ្យអ្នកដែលបានចូលរួមក្នុងព្រឹត្តិការណ៍ មានការចាប់អារម្មណ៍យើងខ្លាំង ជាពិសេសអ្នកដែលកំពុងប្រើប្រាស់ iPad តែម្តង។ 

 

 

អ្វីដែលកាន់តែពិសេសថែមទៀតនោះ គឺក្រុមហ៊ុន Adobe បានបញ្ជាក់ថាកម្មវិធី Photoshop CC សម្រាប់ iPad នឹងបង្ហាញវត្តមានជាផ្លូវការនៅក្នុងឆ្នាំ 2019 តែម្តង។ ទាក់ទងទៅនឹង កម្មវិធី Photoshop CC សម្រាប់ iPad នេះ យើងក៏ទើបទទួលបានថ្មីមួយដែលនិយាយទាក់ទងពីវាផងដែរ។ បើយោងទៅតាម គេហទំព័រដ៏ល្បីមួយដែលមានឈ្មោះថា Bloomberg បាននិយាយថា កម្មវិធីកាត់តដ៏ល្បីឈ្មោះមួយនេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅលើ iPadOS ក្នុងពេលឆាប់ៗខាងមុខនេះ តែម្តង។ ប្រភពបន្តថា បើយោងទៅតាមពាក្យសម្តីរបស់អ្នកដែលបានចូលរួមក្នុងកម្មវិធី សាកល្បងប្រើប្រាស់ Photoshop CC សម្រាប់ iPad ជំនាន់សាកល្បង បានប្រាប់ពួកគេថា កម្មវិធី Photoshop CC សម្រាប់ iPad ជំនាន់សាកល្បងដែលពួកគេបានធ្វើតេស្ត មិនបានភ្ជាប់មកជាមួយមុខងារសំខាន់ៗ មួយចំនួននោះទេ ដោយក្នុងនោះរួមមានដូចជា មុខងារ Filters, Pen Tool, Custom Paintbrush Libraries, Vector Drawing, Color Spaces, RAW Editing, Smart Objects, Layer Styles និងជម្រើសសម្រាប់បង្កើត Mask ជាដើម។

 

 

គួររំលឹកផងថា កាលពីពេលប្រកាសចេញ កម្មវិធី Photoshop CC សម្រាប់ iPad ជាលើកដំបូងក្រុមហ៊ុន Adobe បានអះអាងថាកម្មវិធីមួយនេះ គឺមានលក្ខណៈ និងមុខងារពិសេសៗដូចគ្នាទៅកម្មវិធី Photoshop CC ដែលមាននៅលើកុំព្យូទ័រអញ្ចឹងដែរ។ ជុំវិញបញ្ហាដែលទាក់ទងទៅនឹងកម្មវិធី Photoshop CC សម្រាប់ iPad មិនមានមុខងារសំខាន់ៗ ដូចដែលបានរៀបរាប់លើខាងលើនេះ ក្រុមហ៊ុន Adobe ក៏បានធ្វើការបកស្រាយប្រាប់ទៅកាន់ ភ្នាក់ងារសារព័ត៌មាន Bloomberg ថាកម្មវិធី Photoshop CC សម្រាប់ iPad ពិតជាបាត់មុខងារសំខាន់មួយចំនួនពិតមែន នៅពេលដែលវាបង្ហាញវត្តមានជាផ្លូវការ ប៉ុន្តែក្រុមការងាររបស់ពួកគេនឹងធ្វើការបន្ថែមមុខងារទាំងនោះ នៅក្នុងកំណែអាប់ដេតជាបន្តបន្ទាប់។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: 9To5Mac Tag: កម្មវិធី-ហ្គេម