CAMBO REPORT

Popup Advertising5 seconds

ស្ងាត់ៗ Google បាន​លុប​កម្មវិធី Datally ចេញ​ពី Play Store របស់​ខ្លួន​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើគិតមកទល់ពេលនេះ វាមានរយៈពេល 2 ឆ្នាំមកហើយ ចាប់តាំងពីក្រុមហ៊ុន Google ប្រកាសចេញនូវកម្មវិធី Datally ជាផ្លូវការ ហើយវាជាកម្មវិធីដែលអនុញ្ញាតអោយអ្នកប្រើ អាចកាត់បន្ថយការប្រើប្រាស់ទិន្នន័យ (Internet) ប៉ុន្តែ វាមើលទៅហាក់បីដូចជាមានអ្នកប្រើប្រាស់ជាច្រើន មិនសូវពេញចិត្តនឹង Performance របស់វាទេ។ ប្រសិនបើប្រិយមិត្ត នៅតែមានកម្មវិធី Datally នៅលើស្មាតហ្វូនរបស់ខ្លួននោះ អ្នកនឹងនៅតែអាចបន្តប្រើវាបាន ប៉ុន្តែ កម្មវិធីនេះ នឹងមិនមានសម្រាប់អោយទាញយកតាមរយៈ Google Play Store ទេឡើយនៅពេលខាងមុខ។

 

 

ទោះបីជាយ៉ាងណាក៏ដោយ Google មិនទាន់បានធ្វើការបញ្ជាក់អំពីរឿងនេះ នៅឡើយនោះទេ ប៉ុន្តែ ពេលថ្មីៗនេះ មានព័ត៌មានមកពីប្រភព AndroidPolice បានប្រាប់អំពីកម្មវិធីរបស់ Google មួយចំនួនត្រូវបានបាត់ ពី Play Store ផងដែរ។ ជាក់ស្ដែង រឿងគួរអោយចាប់អារម្មណ៍មួយទៀតអំពី Datally គឺថាកម្មវិធីនេះ បានជូនដំណឹងដល់អ្នកប្រើប្រាស់ជាមុនថា វានឹងមិនត្រូវគ្នាជាមួយប្រព័ន្ធប្រតិបត្តិការ Android 10 ទេ ដូច្នេះ ប្រសិនប្រិយមិត្ត មានគម្រោងថា ចង់ធ្វើការអាប់ដេតទៅ Android 10 ជំនាន់ចុងក្រោយនោះ អ្នកនឹងមិនអាចបន្តប្រើកម្មវិធីនេះ បានតទៅទៀតទេ។ កម្មវិធី Datally គឺបានផ្តោតលើអ្នកប្រើប្រាស់ស្មាតហ្វូនណា ដែលមិនមានទិន្នន័យគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ ដោយវាបានអនុញ្ញាតអោយអ្នកប្រើ អាចកំណត់ទិន្នន័យដែលត្រូវការប្រើ ឬក៏អាចឆែកមើលទិន្នន័យដែលបានប្រើ ជាដើម។ 

 

 

មួយវិញទៀត កម្មវិធីនេះ បានទាញយកអត្ថប្រយោជន៍ពី VPN ដើម្បីពិនិត្យមើលការប្រើប្រាស់ទិន្នន័យនៃកម្មវិធីនីមួយៗ ដែលបានតំឡើងនៅលើស្មាតហ្វូន ដោយស្វ័យប្រវត្តិ និងអនុញ្ញាតអោយអ្នកប្រើប្រាស់រារាំងការប្រើទិន្នន័យ ដែលបើកចោលនៅលើ Background ទៀតផង។ មិនតែប៉ុណ្ណោះ កម្មវិធីនេះ បានផ្តល់ជូនអ្នកប្រើប្រាស់នូវតារាង ដែលបង្ហាញពីការប្រើប្រាស់ទិន្នន័យទូទៅ ហើយវាក៏មានជម្រើសដែលអនុញ្ញាតអោយ ពួកគេស្វែងរកបណ្តាញ Wi-Fi ដែលបាន Rate ខ្ពស់ ដោយអ្នកប្រើប្រាស់ផ្សេងទៀត ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: កម្មវិធី-ហ្គេម