CAMBO REPORT

Popup Advertising5 seconds

ទាំង​នេះ​ជា​មុខងារ​ថ្មី​ៗ​មាន​នៅ​លើ One UI 2.0 ដើរ​ដោយ Android 10 សម្រាប់ Galaxy S10

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Samsung បានបញ្ចេញកំណែអាប់ដេត One UI ជំនាន់ 2.0 ដើរនៅលើ Android 10 Beta ទៅកាន់អ្នកប្រើប្រាស់ Galaxy S10 និង S10+ តាមបណ្តាប្រទេសមួយចំនួន នៅអឺរ៉ុប និង សហរដ្ឋអាមេរិករួចហើយ។ ក្នុងនោះ យើងបានដឹងហើយថា One UI ជំនាន់ថ្មីនេះ នឹងមានមកជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 10 Beta រួមនឹងមុខងារថ្មីៗមួយចំនួនបន្ថែមផងដែរ។ នៅលើ One UI 2.0 នេះ បានធ្វើការបន្ថែមនូវមុខងារថ្មីៗ ដូចជា៖ 

 

អាចប្រើប្រាស់ Gesture ពី Stock ដើមរបស់ Google និង One UI បានទាំង 2 

 

 

នៅលើ One UI 2.0 Samsung បានដាក់អោយមាននូវ Google Navigation Gesture ជាមួយគ្នានឹង Gesture ផ្ទាល់របស់ខ្លួន ដែលអ្នកប្រើប្រាស់មានសិទ្ធិក្នុងការផ្លាស់ប្តូរ ដើម្បីប្រើប្រាស់អោយកាន់តែមានភាពងាយស្រួល។ ក្នុងនោះ Google Navigation Gesture នោះមានលក្ខណៈស្រដៀងទៅនឹង iOS ដែរ ក្នុងពេលដែលទាញពីក្រោម ឡើងលើនឹងចូលទៅ Home, ទាញពីក្រោមឡើងលើដូចគ្នា តែទុកមួយភ្លែតនឹងចូលទៅកាន់ កម្មវិធីបើកចោល, អូសពីខាងឆ្វេង ឬអូសពីខាងស្តាំ ដើម្បីត្រលប់ក្រោយ។ 

 

ផ្ទាំងបញ្ជាកាមេរ៉ា កែប្រែមុខម៉ាត់ថ្មី 

 

 

យើងនឹងមិនឃើញមាន មុខងារ Panorama, Slow motion, Night mode នៅជាមួយនឹង ប៊ូតុងថតរូបទៀតនោះទេ ដោយវាបានផ្លាស់ប្តូទៅទុកនៅក្នុង ផ្នែក “More” វិញ។ បន្ថែមពីនោះ នៅក្នុងពេលដែលយើង Zoom in វានឹងបង្ហាញប៊ូតុង 4 ក្នុងការ Zoom មាន 0.5X, 1.0X, 2.0X និង 10X នៅលើនោះបានភ្លាមៗទៀតផង។ យ៉ាងណាក៏ដោយ Pro Video Mode នៅតែមិនមាននៅផ្ទាំងខាងមុខគេ នៃកម្មវិធីកម្មមេរ៉ាដដែល ហើយតម្រូវអោយយើងចូលទៅ កែប្រែវានៅក្នុង Settings ទើបបាន។ 

 

អាប់ដេត Screen Recorder 

 

 

មុខងារថ្មីនេះអាចអោយយើងអាចផ្លាស់ប្តូរ គុណភាពវីដេអូ និងសម្លេងដែលយើងចង់បាន មានសម្លេងដែលមានពីខាងក្នុង (Media Sound) និង សម្លេងពីខាងក្នុង បូករួមនឹងសម្លេងខាងក្រៅដែលថតដោយ ម៉ៃក្រូហ្វូននៃទូរសព្ទ។

 

មុខងារ Device Care

 

 

កំណែអាប់ដេត One UI 2.0 នេះត្រូវបានផ្លាស់ប្តូរ ទៅលើផ្នែក Device Care បន្ថែម ដែលអនុញ្ញាតអោយយើងធ្វើការ មើលពីថាមពលថ្ម បានលំអិតជាងមុន។ បន្ថែមពីនេះ យើងក៏អាចកំណត់ពេលថេរវេលា ក្នុងការសាកថ្មតាម Wireless PowerShare អោយទៅកាន់ឧបករណ៍ដទៃបាន នៅភាគរយដែលចង់បញ្ឈប់វាបាន។ 

 

ការប្រើប្រាស់ One Hand Mode

 

 

មុខងារនេះ មានអត្ថប្រយោជន៍ សម្រាប់អ្នកមានប្រអប់ដៃតូច ឬក៏ចង់ចុចដោយប្រើដៃម្ខាង។ នៅលើផ្លូវកាត់ដើម្បីចូលទៅកាន់ ការប្រើប្រាស់ទូរសព្ទដោយដៃម្ខាងនេះ ត្រូវបានផ្លាស់ប្តូពី ការអូសពី ជំហៀងខាងស្តាំ ឬខាងឆ្វេង ទៅជា ការអូសពីក្រោមឡើងទៅលើផ្នែកខាងស្តាំ ឬខាងឆ្វេងវិញម្តង។ នោះក៏ដោយសារតែ ជៀងវាង ផ្លូវកាត់ជាន់គ្នាទៅនឹង Google Gesture ផងដែរ។ 

 

មុខងារ Digital Wellbeing 

 

 

មុខងារ Digital Wellbeing ដែលតាមពិតទៅវាមាននៅលើ ម៉ូឌែល Pixel 3 របស់ Google ជាយូរមកហើយដែរ។ នៅលើ One UI 2.0 នេះ មុខងារ Digital Wellbeing អាចអោយអ្នកប្រើប្រាស់ កាត់បន្ថយទៅលើការញៀននឹងទូរសព្ទ រួមជាមួយនឹងការសន្សំសំចៃថ្មបាន ដោយវានឹងធ្វើការប្តូរពណ៌បង្ហាញជាសខ្មៅ ក៏ដូចជា បង្ហាញតែកម្មវិធីណា ដែលយើងចង់អោយ លោតសារដំណឹង នៅពេលដែលយើងកំពុងរៀន ឬធ្វើការ។ ក្រៅពីកំណែអាប់ដេតទៅលើ Gesture, ផ្ទាំងបញ្ជាកាមេរ៉ា, Screen Recorder, One hand mode និង Digital Wellbeing យើងក៏ឃើញថា One UI 2.0 ដើរលើ Android 10 Beta នេះបានធ្វើការផ្លាស់ប្តូរមុខមាត់ទាំងស្រុង បើធៀបទៅនឹង One UI នៅលើ Android 9 Pie ជំនាន់ចាស់។ យ៉ាងណាមិញ វាកំពុងស្ថិតនៅក្នុងជំនាន់សាកល្បង និង មិនទាន់មានសម្រាប់ទូទាំងពិភពលោកនៅឡើយ ដែលតាមការប្រកាសពី សាមសុង វានឹងមានមកដល់ ក្នុងពេលឆាប់ៗនេះ សម្រាប់ទីផ្សារក្រៅពី អឺរ៉ុប និង សហរដ្ឋអាមេរិកផងដែរ។ សម្រាប់ម្ជាស់ Galaxy S10 និង S10+ ទាំងអស់ អាចសាកល្បងចូលទៅកម្មវិធី Samsung Member App នឹងធ្វើការចុះឈ្មោះ ដើម្បីទទួលបានកំណែអាប់ដេត បានមុនគេ ប្រសិនបើវាមានដាក់ អោយទាញយក។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Sammobile Tag: កម្មវិធី-ហ្គេម