CAMBO REPORT

Popup Advertising5 seconds

រូប​គំរូ​ថ្មី​បាន​បង្ហាញ​ថា ​MacBook​ Pro​ 16​ អ៊ីញ ​មាន​រន្ធ ​USB​-C​ ដល់​ទៅ​ចំនួន​ 6​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មុននឹងដល់ពេលនេះ ប្រិយមិត្តធ្លាប់បានដឹងខ្លះៗហើយ តាមរយៈពត៌មានបែកធ្លាយជាច្រើន ដែលនិយាយពី MacBook Pro ដែលមានខ្នាតអេក្រង់ថ្មី 16 អ៊ីញ ព្រមទាំងមិនធ្លាប់មាននោះទេ នៅក្នុងប្រវត្តិសាស្រ្តរបស់ Apple។ បើតាមដំណឹងលេចធ្លាយ ដែលយើងបានឃើញកន្លងមកនេះ អាចនិយាយបានថា វាអាចនឹងមាន ការកែប្រែច្រើនគួរសម ទាំងរចនាបថរូបរាង ក៏ដូចជាសមត្ថភាពរបស់វាផងដែរ។ ដោយឡែក នៅក្នុងពេលនេះ យើងក៏ទទួលបានដំណឹងមួយ ដែលបង្ហាញថា Laptop ខាងលើ អាចនឹងភ្ជាប់មកជាមួយរន្ធ USB-C ចំនួន 6 ផតទៀតផង។

 

 

មិនខុសទេ នៅក្នុងពេលនេះ យើងក៏បានឃើញរូបគំរូថ្មីមួយ ដែលត្រូវបានគេរំពឹងថា វាអាចជា MacBook Pro 16 អ៊ីញ ដោយក្នុងនោះ វាហាក់ដូចជាមានរូបរាងស្រដៀង ជាមួយ MacBook Pro 15 អ៊ីញដែរ ប៉ុន្តែមានគែមជុំវិញអេក្រង់ កាន់តែខ្លីជាងមុន អាចមាន Touch Bar ជាពិសេសនោះវាអាចមានតួខ្លួន រាងកោងបន្តិចនៅគែមជុំវិញ ប៉ុន្តែវាមិនសូវមានលក្ខណៈមូល ដូចម៉ូឌែល 15 អ៊ីញពេកនោះទេ។ មួយវិញទៀតនោះ វាអាចនឹងត្រូវភ្ជាប់មកជាមួយរន្ធ USB-C ចំនួន 6 ផត ដែលក្នុងនោះអាចមាន 3 ផតជារន្ធ USB-C ធម្មតា និង 3 ផតទៀត អាចជារន្ធ USB-C Thunderbolt ទៀតផង ខណៈពេលដែល MacBook Pro 15 អ៊ីញ បច្ចុប្បន្ននេះវិញ មានរន្ធ USB-C តែ 4 ផតប៉ុណ្ណោះ។ មួយវិញទៀត គេក៏បានរពឹងថា នេះអាចជា Laptop ដំបូងរបស់ Apple ដែលអាចនឹងធ្វើការផ្លាស់កា្តរចុចពី butterfly ទៅជាក្តារចុច scissor switch វិញផងដែរ។

 

 

អញ្ចឹងហើយ ទៅតាមរូបគំរូមួយ ដែលគេរំពឹងថា អាចនឹងក្លាយជា MacBook Pro 16 អ៊ីញនោះ វាបានបង្ហាញថា laptop មួយនេះ អាចនឹងមានភ្ជាប់មកជាមួយរន្ធ USB-C ចំនួន 6 ផត ព្រមទាំងអាចនឹងមានការកែប្រែ មួយចំនួនទៀតរួមទាំង រចនាបថរូបរាង ក៏ដូចជាប្រភេទក្តាចុចផងដែរ។ យ៉ាងណាក៏ដោយ នៅក្នុងដំណឹងលេចធ្លាយលើកមុន បានបង្ហាញថា វាអាចនឹងបង្ហាញខ្លួន នៅចុងខែនេះ ជាមួយផលិតផលផ្សេងៗទៀត របស់ Apple ដែលត្រៀមនឹងប្រកាស ក្នុងពេលជាមួយគ្នានោះដែរ ដូច្នេះហើយ យើងនឹងរង់ចាំមើលទាំងអស់គ្នា ពីវត្តមានរបស់វា។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: 9To5 Mac Tag: កុំព្យូទ័រ