CAMBO REPORT

Popup Advertising5 seconds

Huawei គ្រោង​ចាប់​ផ្តើម​លក់​ឈីប​របស់​ខ្លួន​ទៅ​អោយ​ក្រុមហ៊ុនដទៃ ហើយអាច​មាន​ទាំង Apple ផង​​ដែរ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មានប្រិយមិត្តភាគច្រើន ប្រាកដជាបានដឹងហើយថា Huawei បានធ្វើការបង្កើតបន្ទះឈីបដោយខ្លួនឯង ប៉ុន្តែក្រុមហ៊ុនចិនមួយនេះ ប្រើប្រាស់វាសម្រាប់តែបំពាក់នៅលើស្មាតហ្វូន ឬឧបករណ៍ផ្សេតទៀត របស់ខ្លួនតែប៉ុណ្ណោះ។ ជាក់ស្ដែង អាជីវកម្មអេឡិចត្រូនិច Hisilicon Semi-conductor របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ក៏បានបង្កើតបន្ទះឈីបសម្រាប់ឧបករណ៍ IoT (Internet of Things) ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ពេលថ្មីៗនេះ មានប្រភពព័ត៌មានមកពីចិន បានបង្ហាញថា Huawei នឹងចាប់ផ្តើមបើកលក់ឈីបរបស់ខ្លួនទៅអោយទាំង សម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារក្រៅស្រុក ទៀតផង។

 

 

 

បន្ទះឈីបដែល Huawei ចង់ចាប់ផ្តើមលក់ដំបូងនោះគឺឈីប Balong 711 វាជាឈីប 4G ដែលធ្លាប់បានបំពាក់នៅលើឧបករណ៍ IoT របស់ Huawei រាប់លានរួចមកហើយ។ សម្រាប់បន្ទះឈីបមួយនេះ ត្រូវបានប្រកាសចេញជាផ្លូវការ កាលពីឆ្នាំ 2014 ដែលវាត្រូវបានប្រើនៅក្នុង ការមេរ៉ាសុវត្ថិភាព, មានស៊ីនលក់ទំនិញ និងជាច្រើនទៀត។ មានរបាយការណ៍ខ្លះទៀត បាននិយាយថា ការផ្លាស់ប្តូរនេះ អាចជាផ្លូវដ៏ល្អមួយសម្រាប់ Huawei ដើម្បីទទួលបានប្រាក់ចំណូលកាន់តែច្រើន បន្ថែមទៀត ផងដែរ។ មួយវិញទៀត ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ Huawei គឺលោក Ren Zhengfei បាននិយាយនៅក្នុងបទសម្ភាសន៍ថា ខ្លួននឹងចាប់ផ្ដើមលក់បន្ទះឈីប 5G របស់ខ្លួន ទៅអោយក្រុមហ៊ុនផលិតស្មាតហ្វូនដទៃ រួមទាំង Apple ផងដែរ បើសិនជា Apple ត្រូវការ។

 

 

ការសម្រេចចិត្តរបស់ Huawei ក្នុងការបើកអាជីវកម្មលក់ឈីប Silicon ទៅអោយភាគីទីបីនេះ ពិតណាស់វានឹងអោយប៉ះពាល់ដល់ Qualcomm ដែលជាក្រុមហ៊ុនដ៏ធំក្នុងការផ្គត់ផ្គង់ឈីបទៅអោយ ក្រុមហ៊ុនស្មាតហ្វូនចិនជាច្រើនដូចជា vivo, OPPO និង Xiaomi ជាដើម។ ដូចដែលយើង បានដឹងហើយថា អាមេរិកនៅតែបន្តរឹតបន្តឹងលើអាជីវកម្មស្មាតហ្វូនរបស់ Huawei ដូច្នេះហើយ ក្រុមហ៊ុនចិនមួយនេះ នឹងមិនស្ទាក់ស្ទើរក្នុងការធ្វើពាណិជ្ជកម្មមួយនេះឡើយ។ ជាងនេះទៅទៀត កាលពីខែមុន Huawei បានប្រកាសចេញឈីបខ្សែស្រឡាយ HiSilicon ថ្មីសម្រាប់ប្រើលើ 4K Smart TVs ដោយឈីបនេះមាន CPU ចំនួន 8 គ្រាប់ ជាប្រភេទ Cortex-A55 ជាមួយ GPU Mali-G52 ដែលវាអាចទ្រទ្រង់កូដ វីដេអូដល់ 4K 60fps ទៀតផង។

 

 

 

សរុបមក ទាំងនេះគឺជាដំណឹងដ៏ល្អមួយ សម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូនក្នុងប្រទេសចិន រួមមាន OPPO, vivo និងជាពិសេសសម្រាប់ Xiaomi តែម្ដង ហើយវាក៏ជាដំណឹងអាក្រក់មួយសម្រាប់ក្រុមហ៊ុន Qualcomm របស់អាមេរិក ផងដែរ។ អញ្ចឹងយើង មានតែរង់ចាំមើលបន្តទៀតថា វានឹងទៅជាយ៉ាងណានៅថ្ងៃខាងមុខនេះ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: Lifestyle