CAMBO REPORT

Popup Advertising5 seconds

ហ្គេម Call of Duty Modern Warfare ជំនាន់ថ្មី នឹង​គ្មាន​ប្រអប់ Loot Boxes នោះ​ឡើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុនផលិតហ្គេម Activision បានបង្ហោះនូវផុសថ្មីមួយ ដែលបញ្ជាក់ឲ្យអ្នកគាំទ្រដឹងថា ហ្គេម Call of Duty ជំនាន់ថ្មីកំពុងត្រៀមចេញ នៅពេលខាងមុខនេះ នឹងមិនដាក់បញ្ចូលប្រអប់ Loot Boxes ឲ្យធ្វើការចំណាយថវិការបស់យើង ជាវវាមកបើកយករង្វាន់នោះទេ។ បើទោះបីជាគ្មានប្រអប់ Loot Boxes ដូចជាហ្គេមរបស់ EA (Electronic Arts) ភាគច្រើនយ៉ាងណាក្ដី ប៉ុន្ដែវានឹងត្រូវបាន ជំនួសដោយប្រព័ន្ធ Battle Pass ដូចជាហ្គេម PUBG និង Fornite ទៅវិញ ដែលអ្នកលេងទូទៅ ក៏យល់ឃើញថា វាល្អប្រសើរជាងផងដែរ។

 

 

បើសិនជាប្រិយមិត្តអ្នកអានមួយចំនួន នៅមិនទាន់បានដឹងច្បាស់ នៅឡើយទេថាប្រអប់ Loot Boxes គឺជាអ្វីឲ្យប្រាកដនោះ ដោយវាហាក់បីដូចជា ការលេងឆ្នោតអញ្ចឹងដែរ ពីព្រោះអ្នកលេងទាំងអស់ ត្រូវការទឹកប្រាក់សុទ្ធ ដើម្បីទិញប្រអប់មកបើក ហើយរាល់ប្រអប់នីមួយៗ ត្រូវបានជ្រើសរើសរង្វាន់ ដោយស្វ័យប្រវត្តិតែម្ដង ដូច្នេះយើងមិនអាចដឹងថា នឹងទទួលបានអ្វីមុនឡើយ។ មូលហេតុនេះហើយ បានជាបណ្ដាលឲ្យមាន មនុស្សមួយចំនួនធំ ធ្វើការរិះគន់លើប្រអប់ Loot Boxes ទាំងអស់នេះ ដោយធ្វើការចោទទៅកាន់ ក្រុមហ៊ុនផលិតហ្គេមថា វាគឺជាល្បែងធ្វើឲ្យញៀន តាមលក្ខណៈស្របច្បាប់ ដែលរកប្រាក់ចំណូលពីអ្នកលេង បានងាយស្រួលបំផុតផងដែរ។ ពិតប្រាកដណាស់ប្រព័ន្ធ Battle Pass ក៏តម្រូវឲ្យអ្នកលេង ចំណាយថវិកាជាវវាដូចគ្នា ប៉ុន្ដែវាក៏បញ្ជាក់ឲ្យដឹងមុនថា នឹងទទួលបានរង្វាន់អ្វីខ្លះ ហើយជានិច្ចជាកាល ត្រូវការជាវវាត្រឹមតែម្ដង ក្នុងមួយរដូវកាលប៉ុណ្ណោះ។

 

 

កាលពីពេលមុនៗមក Activision ក៏ជាក្រុមហ៊ុនផលិតហ្គេម តែងតែប្រើប្រាស់ប្រអប់ Loot Boxes ដើម្បីរកប្រាក់ចំណូល បានច្រើនពីអ្នកលេងដែរ ប៉ុន្ដែមកដល់ពេលឥឡូវនេះ ពួកគេនឹងផ្លាស់ប្ដូរគោលដៅថ្មី ដោយពឹងផ្អែកទៅលើប្រព័ន្ធ Battle Pass ធម្មតាទាំងស្រុងវិញ។ ចំណែកឯថ្ងៃចេញលក់ និងដាក់ឲ្យលេងជាផ្លូវការ នៃវីដេអូហ្គេម Call of Duty Modern Warfare ជំនាន់ថ្មីមួយនេះ នឹងធ្វើឡើងនៅថ្ងៃទី 25 ខែតុលា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះហើយ ដែលអាចលេងបាន ទាំងនៅលើកុំព្យូទ័រ PC, ម៉ាស៊ីនហ្គេម PlayStation 4 និង Xbox One ហើយអាចធ្វើការលេង ជាមួយគ្នាបានថែមទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: កម្មវិធី-ហ្គេម