CAMBO REPORT

Popup Advertising5 seconds

Olympus បញ្ចេញ E-M5 Mark III ជា​ផ្លូវ​ការ ដើម្បី​អប​អរ​ខួប​ទី 100 ឆ្នាំ​របស់​ខ្លួន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន Olympus បានធ្វើការបង្ហាញកាមេរ៉ាលំដាប់មធ្យមថ្មីមួយរបស់ខ្លួន នៅក្នុងខួបគម្រប់ 100 ឆ្នាំរបស់ក្រុមហ៊ុននេះ។ ម៉ូឌែល OM E-M5 Mark III នេះ បានអាប់ដេតមកពី ម៉ូឌែលសិស្សប្អូនរបស់ខ្លួន E-M5 Mark II ដែលចេញកាលពីឆ្នាំ 2015 កន្លងទៅ។ អ្វីដែលគួអោយចាប់អារម្មណ៍នៅលើ កាមេរ៉ាខ្នាតតូចមួយនេះ គឺវាមានសេនស័រទំហំ 20.4 មេហ្គាភិចសែល, មានមុខងារទប់លំនឹង នៅនឹងតួកាមេរ៉ាស្រាប់, អាចចាប់យកវីដេអូ កម្រិត 4K ក្នុងល្បឿន 30 Frame ក្នុងមួយវិនាទី និងមានមុខងារ អាចបន្ថែមគុណភាពរូបថត High Res ដល់ទៅទំហំ 50 មេហ្គាភិចសែល។ 

 

 

 

និយាយពី លក្ខណៈសម្បត្តិទូទៅវិញ E-M5 Mark III ត្រូវបានបង្កើតឡើងដោយផ្តោតទៅលើកាថតវីដេអូជាពិសេស ដោយវាស្រាល និងតូច ងាយស្រួលកាន់ក្នុងការថត ថែមទាំងភ្ជាប់មកជាមួយនឹង អេក្រង់ប្រភេទ LCD 3 អ៊ីញ អាចបត់មកខាងមុខបាន ដើម្បីជាជំនួយដល់ការថតខ្លួនឯង សម្រាប់ Vlogger។ សម្រាប់គុណភាពដែលវាធ្វើបានក្នុងការថតវីដេអូ គឺមានកម្រិតដល់ទៅ 4K ក្នុងល្បឿន 30 Frame ក្នុងមួយវិនាទី ជាមួយនឹងការចាប់ Autofocus បាន 121 ចំណុច និង អាចថតរូបបានក្នុងល្បឿន 10 រូបក្នុងមួយវិនាទី។ E-M5 Mark III មានសមត្ថភាពថតវីដេអូបាន ក្នុងកម្រិតគុណភាពផ្សេងៗគ្នា មាន៖ 4K 24 fps, 4K 30 fps និង 1080 120 fps សម្រាប់វីដេអូ Slow Motion។ 

 

 

សម្រាប់រូបរាងទូទៅ យើងឃើញថា Z50 ត្រូវបានរចនាឡើង ស្រោបជាមួយសារធាតុ ប៉ូលីកាបូណាត រួមជាមួយការការពារពីអាកាសធាតុ បានយ៉ាងល្អផងដែរ។ នៅតួផ្នែកខាងឆ្វេង វាមានរន្ធ HDMI, រន្ធ Microphone និង រន្ធសាកថ្ម USB។ នៅផ្នែកខាងលើ វាមានមកជាមួយនូវ OLED Electronic Viewfinder អមជាមួយ ប៊ូតុងរង្វិលបញ្ជាទូទៅនៅជាប់នោះ។ 

 

 

លក្ខណៈពិសេសរបស់វាមួយចំនួនមានដូចជា៖

 

- 20.4MP - Live MOS Four Thirds sensor

- មានក្រិត ISO 200-25600

- មានអេក្រង់ 3-inch អាចបត់ចេញចូលបាន

- មាន OLED electronic viewfinder 2.36 million dots 

- 10 fps continuous shooting

- អាចថត វីដេអូ 4K - 3840 x 2160 ក្នុងល្បឿន 30 fps

- ប្រព័ន្ធទប់លំនឹង 5-Axis Sync IS

 

E-M5 Mark III នឹងដាក់លក់ក្នុងតម្លៃ 1,390 ដុល្លារ សម្រាប់តួកាមេរ៉ា និងជាមួយ len M.Zuiko 12-200mm f/3.5-6.3 មួយគ្រាប់តម្លៃ 2,022 ដុល្លារ រីឯ 2,148 ដុល្លារ សម្រាប់ការជ្រើសយក Len M.Zuiko 12-200mm f/3.5-6.3 ហើយវានឹងមានដាក់លក់ចាប់ពីថ្ងៃទី 18 ខែ វិច្ឆិកាខាងមុខនេះ តទៅ។  

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Digital Camera World Tag: កាមេរ៉ា