CAMBO REPORT

Popup Advertising5 seconds

Riot នឹង​ផលិត​គំនូរជីវចល​ឈ្មោះ​ថា Arcane ដោយ​ផ្អែក​ទៅ​តាម​ប្រវត្តិ​របស់​តួអង្គ​នៅ​ក្នុង​ហ្គេម League of Legends ផ្ទាល់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សម្រាប់ប្រិយមិត្តមួយចំនួន ដែលជាអ្នកចូលចិត្តលេងហ្គេម ប្រហែលជាស្គាល់ហ្គេម League of Legends ឬហៅកាត់ថា LOL ច្បាស់ជាមិនខាន។ វាគឺជាហ្គេមប្រភេទ Multiplayer Online Battle Arena (MOBA) ដែលមានលក្ខណៈស្រដៀងទៅនឹង Dota 2 និង Heroes of the Storm អញ្ចឹងដែរ។ League of Legends ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Riot Games និងបានបញ្ចេញជាផ្លូវការនៅថ្ងៃទី 27 ខែតុលា ឆ្នាំ 2009 ដោយកាលនោះ វាត្រូវបានដាក់ឲ្យលេងតែនៅលើកុំព្យូទ័រតែប៉ុណ្ណោះ។ ប៉ុន្តែកាលពីម្សិលមិញនេះ ក្រុមហ៊ុន Riot បានប្រកាសថា ខ្លួនកំពុងតែអភិវឌ្ឍហ្គេម League of Legends សម្រាប់លេងនៅលើស្មាតហ្វូន, ថេប្លេត និងម៉ាស៊ីនហ្គេម Console ដែលមានឈ្មោះជាផ្លូវការថា League of Legends: Wild Rift ហើយវានឹងបញ្ចេញឲ្យលេងជាផ្លូវការនៅក្នុងឆ្នាំ 2020 ខាងមុខនេះតែម្តង។

 

 

ថ្វីត្បិតតែ នៅក្នុងពេលបច្ចុប្បន្ននេះ LOL ត្រូវបានដាក់ឲ្យលេងតែនៅលើ PC ក៏ពិតមែន ប៉ុន្តែយើងកត់សម្គាល់ឃើញថាវាពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងមិនធម្មតានោះទេ ព្រោះថាយើងតែងតែឃើញវត្តមានរបស់វានៅលើបណ្តាញ Streaming ល្បីៗជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ ហ្គេមមួយនេះទទួលបានអ្នកលេងថ្មីៗជាច្រើន ដែលបានចុះឈ្មោះចូលលេងជារៀងរាល់ថ្ងៃផងដែរ ខណៈដែលសព្វថ្ងៃនេះវាមានអ្នកលេងរាប់លាននាក់ទៅហើយ។ ទាក់ទងទៅនឹង League of Legends នេះ យើងក៏ទើបទទួលបានព័ត៌មានថ្មីមួយដែលនិយាយពីវាផងដែរ។ បើយោងទៅតាមវីដេអូមួយដែលផុសដោយ YouTube Channel ផ្លូវការរបស់ Riot ដែលមានឈ្មោះថា League of Legends បានធ្វើឲ្យយើងដឹងថា ដើម្បីអបអរសាទរគំរប់ខួប 10 ឆ្នាំរបស់ខ្លួន ក្រុមហ៊ុន Riot នឹងផលិតខ្សែភាពយន្តគំនូរជីវចល ដែលមានចំណងជើងជាផ្លូវការថា Arcane ហើយគំនូរជីវចលមួយនេះ នឹងយកសាច់រឿងតាមប្រវត្តិរបស់តួអង្គ ដែលមាននៅក្នុងហ្គេម League of Legends តែម្តង។ 

 

 

អញ្ចឹងសរុបមកវិញ នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រិយមិត្តដែលគាំទ្រហ្គេម League of Legends ហើយចង់ដឹងប្រវត្តិរបស់តួអង្គនីមួយៗឲ្យកាន់តែច្បាស់ និងស៊ីជម្រៅបន្ថែមទៀតនោះ ជាពិសេសសម្រាប់ប្រិយមិត្តដែលតែងតែចង់ឲ្យក្រុមហ៊ុន Riot ផលិតខ្សែភាពយន្តគំនូរជីវចលដែលស្ថិតនៅក្នុងចក្រវាឡ League of Legends តែម្តង។ គួររំលឹកផងថា ក្រុមការងាររបស់ Riot ក៏ធ្លាប់បានផលិតភាពយន្តគំនូរជីវចល ក្នុងលក្ខណៈខ្លីៗ ដែលនិយាយអំពីសាច់រឿងខ្លះៗរបស់ហ្គេម ឬតួអង្គជាច្រើនរួចមកហើយ ហើយវីដេអូគំនូរជីវចលទាំងអស់នោះពិតជាមានការទាក់ទាញ និងមានភាពរស់រវើកពិតមែន។

 

***សូមទស្សនាវីដេអូខាងក្រោ

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Polygon Tag: កម្មវិធី-ហ្គេម