CAMBO REPORT

Popup Advertising5 seconds

Xiaomi​ ប្រកាស​ចេញ​ Mouse​ ម៉ូឌែល​ថ្មី​ ​អាច​​ភ្ជាប់​ទៅ​កាន់​កុំព្យូទ័រ​ 2​ ក្នុង​ពេល​តែមួយ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តធ្លាប់បានដឹងហើយថា Xiaomi ជាស្លាកយីហោមួយ ដែលមានលក់ប្រភេទ ឧបករណ៍អេឡិចត្រូនិចជាច្រើន ដែលរួមបញ្ចូលទាំង ស្មាតហ្វូន កុំព្យូទ័រ ថេប្លេត ទូរទស្សន៍ កង់អគ្គិសនី និងឧបករណ៌មួយចំនួនទៀត ក្រៅពីនេះផងដែរ។ ជាក់ស្ដែង នៅក្នុងពេលនេះ ក្រុមហ៊ុនខាងលើ ក៏បានដាក់បង្ហាញ Mouse ម៉ូឌែលថ្មីមួយ ដែលមានឈ្មោះថា MIJIA Air ដែលវាបានភ្ជាប់មកជាមួយ រូបរាងស្រស់ស្អាត ព្រមទាំងអត្ថប្រយោជន៍ កាន់តែពិសេស ថែមមួយកម្រិតទៀត រីឯតម្លៃរបស់វាវិញ អាចឲ្យប្រិយមិត្តពិចារណាមើលបាន។

 

 

ចំពោះការរចនារូបរាងរបស់វា ត្រូវបានគេបញ្ជាក់ថា មានរូបរាងតូចស្ដើង ស្រស់ស្អាត ព្រមទាំងមានទម្ងន់ស្រាលថែមទៀតផង។ មិនខុសទេ Mouse នេះមានកកម្រាស់ត្រឹម 2.9cm តែប៉ុណ្ណោះ ដែលវាធ្វើឲ្យអ្នកប្រើប្រាស់ កាន់តែមានភាពងាយស្រួល ក្នុងការចាប់កាន់ ជាពិសេសគឺ ងាយស្រួលក្នុងការយកតាមខ្លួនផងដែរ។ លើសពីនេះទៅទៀត វាបានធ្វើឡើង ដោយមានដុំបង្វិលជាដែក ដែលអាចបង្កើនអារម្មណ៍ កាន់តែស្និទ្ធនៅពេលប្រើប្រាស់។ ហើយកាន់តែពិសេសនោះ វាបានភ្ជាប់មកជាមួយមុខងារ Dual-mode ដែលអនុញ្ញាតឲ្យ ធ្វើការភ្ជាប់ទៅកាន់កុំព្យូទ័រ ឬឧបករណ៍ផ្សេងទៀតបានពីរ តាមរយៈ Bluetooth និងមួយទៀតតាមខ្សែធម្មតា នៅក្នុងពេលតែមួយ។ ប្រាកដណាស់ ប៊ូតុងសម្រាប់ធ្វើការកំណត់ នៃការប្រើប្រាស់មុខងារនេះ ត្រូវបានដាក់នៅខាងក្រោមនៃ Mouse ដោយគ្រាន់តែចុចវាទៅ នោះវានឹងធ្វើការឆ្លាស់ពីកុំព្យូទ័រមួយ ទៅកុំព្យូទ័រមួយទៀត។ យ៉ាងណាក៏ដោយ វាមិនធ្វើឲ្យមានសំលេងរំខាននោះទេ នៅពេលដែលយើងធ្វើការចុច ដូច្នេះអ្នកអាចប្រើប្រាស់វាបាន នៅក្នុងការិយាល័យ ថ្នាក់រៀន បណ្ណាល័យ និងកន្លែងផ្សេងទៀត ដោយមិនចាំបាច់ ខ្លាចរំខានដល់អ្នកដទៃនោះឡើយ។ 

 

 

សរុបមកវិញ ទាំងនេះជាចំណុចមួយចំនួន ទាក់ទងទៅនឹង Mouse ម៉ូឌែលថ្មី របស់ Xiaomi ហើយវាមានឈ្មោះថា MIJIA Air ដែលបានភ្ជាប់មកជាមួយមុខងារ Dual-mode អាចធ្វើការភ្ជាប់ទៅកាន់កុំព្យូទ័របានពីរ នៅក្នុងពេលតែមួយទៀតផង។ ចំពោះលក្ខណៈពិសេស ដូចបានរៀបរាប់នេះ Xiaomi បានដាក់លក់វានៅក្នុងតម្លៃខ្ទង់ 12 ដុល្លារ នៅក្នុងប្រទេសចិន ចំណែកនៅលើទីផ្សារប្រទេសផ្សេងទៀត ក្រុមហ៊ុនខាងលើ មិនទាន់បានបញ្ជាក់នោះទេ ថាវាអាចនឹងមាន ឬមួយក៏អត់នោះ។ ដូច្នេះហើយ តើប្រិយមិត្តទាំងអស់គ្នា មានចំណាប់អារម្មណ៍ បែបណាដែរ ចំពោះ Mouse ដែល Xiaomi ទើបតែបញ្ចេញលក់នេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ