CAMBO REPORT

Popup Advertising5 seconds

Drone Skydio 2 អាច​ហោះ​និង​ចុះ​ចត​​ដោយ​ខ្លួន​ឯង មិន​បាច់​ពិបាក​បញ្ជា​ឡើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ឧបករណ៍ Drone បានក្លាយជារបស់ដែលចំាបាច់បំផុត មិនអាចខ្វះបាននៅក្នុង វិស័យភាពយន្ត, វិស័យយោធា និង ទេសចរណ៍ជាដើម ដែលវាបានដើរតួជាអ្នកឃ្លាំមើល ក៏ដូចជាចាប់យកទិដ្ឋភាពនានា ដែលមមនុស្សមិនអាចមើលឃើញដល់។ ក្នុងនោះ Drone ភាគច្រើនតម្រូវអោយអ្នកប្រើប្រាស់វា មានភាពស្ទាត់ជំនាញ ក្នុងការបង្ហោះ ជៀសវាងហានិភ័យនានា ដែលកើតឡើងជាយថាហេតុ មានដូចជា ពិបាកចុះចត ពិបាករៀបចំមុនពេលហោះ ឬ មានបញ្ហាទៅលើការហោះ នៅកន្លែងមាន ឧបសគ្គច្រើនផងដែរ។ ដោយឡែក ងាកទៅមើល ក្រុមហ៊ុន Skydio ឯណោះវិញ បានធ្វើការបញ្ចេញនូវ Drone ថ្មីមួយប្រភេទរបស់ខ្លួន ដែលមានលទ្ធភាព អាចធ្វើការហោះហើរ និង ចុះចតត្រលប់មកវិញបាន ដោយខ្លួនឯងយ៉ាងមានសុវត្ថិភាព។ 

 

 

ដ្រូន Skydio ជំនាន់ទី 2 នេះត្រូវបានង្កើតឡើងដោយមិនខុសពីជំនាន់ទី 1 ប៉ុន្មានទេ ដែលវាអាចធ្វើការហោះឡើងបានដោយខ្លួន និង ចុះចតបានដោយខ្លួនឯងផងដែរ ជាមួយនឹង បន្ទះចំណតមានភ្ជាប់ជាមួយប្រអប់របស់វាតែម្តង។ បន្ថែមពីនោះ វាមានបំពាក់មកជាមួយនឹង ការចាប់សម្គាល់តាមចលនា វត្ថុ និងមនុស្ស ជាមួយនឹងការគេចចេញ ពីការប៉ះទង្គិចពីសំណាក់ ឧបសគ្គក្នុងពេលហោះបានដោយស្វ័យប្រវត្តិ។ មុខងារ ឆ្លាតវៃផ្សេងទៀតដែលវាអាចធ្វើបានរួមមាន៖ ការរារាំងពីការបុកជាមួយ សំណង់ ឬដើមឈើ, ធ្វើការវាស់វែង, សង្កេតការណ៍ និងប្រើប្រាស់ក្នុងផ្នែកកសិកម្មជាដើម។ 

 

 

និយាយពីសមត្ថភាពចាប់យករូបភាពរបស់ Skydio 2 វិញ វាអាចផលិតវីដេអូដល់ទៅកម្រិត 4K តាមរយៈសេនស័រទំហំ 12 មេហ្គាភិចសែលរបស់វាក្នុងល្បឿន 60 frame ក្នុងមួយវិនាទី អមដោយបច្ចេកវិទ្យាទប់លំនឹង 3 axis ហើយអាចហោះបានក្នុងរយៈចម្ងាយ 3.5 គីឡូម៉ែត្រ។ លើសពីនោះ គេអាបញ្ជាវាបានដោយ ទូរសព្ទស្មាតហ្វូនក៏បាន ឬ Controller របស់វាផ្ទាល់ក៏បាន។ ម្យ៉ាងវិញទៀត Skydio ក៏មានផ្តល់ជូននូវ Skydio Beacon ដែលវាប្រៀដូចជា តេឡេបញ្ជាខ្នាតតូចផ្សេងមួយទៀត សម្រាប់ប្រើប្រាស់ជាមួយ Drone នេះបន្ថែមដែរ។ វាអាចហោះបានរយៈពេល 23 នាទីក្នុងការសាកថ្មមួយពេញ ហើយអ្វីដែលគួអោយសោកស្តាយនោះ គឺវាមិនមានជម្រើសក្នុងការដោះដូរថ្មបាននោះទេ ដោយតម្រូវអោយយើងសាកវាតាម ខ្សែ USB ប្រភេទ C ក្នុងរយៈពេលប្រហែលមួយម៉ោងទើបពេញ។

 

 

Drone ពិសេសនេះ នឹងមានដាក់លក់នៅដើមឆ្នាំ 2020 ខាងមុខនេះ ក្នុងតម្លៃ 999 ដុល្លារ ដោយវាមានភ្ជាប់មកជាមួយថ្មមួយគ្រាប់, ស្លាបកង្ហារ 2 ឈុត, ខ្សែ USB-C មួយ និង ដុំសាក Type-C មួយនៅក្នុងប្រអប់ សម្រាប់ហោះរបស់វាតែម្តង។ រឺឯ Beacon Controller និង ដៃបញ្ជារបស់វា នឹងដាក់លក់ក្នុងតម្លៃ 149 ដុល្លារក្នុងមួយឧបករណ៍។  

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កាមេរ៉ា