CAMBO REPORT

Popup Advertising5 seconds

Galaxy Watch Active 2 នាឡិកា​ឆ្លាត​វៃ​ជំនាន់​ថ្មី​របស់​សាម​សុង ចេញ​លក់​ក្នុង​ប្រទេស​កម្ពុជា​យើងជា​ផ្លូវ​ការ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Galaxy Watch Active 2 គឺជានាឡិកាឆ្លាតវៃជំនាន់ថ្មី (Smart Watch) ដែលមានភាពវៃឆ្លាតជាទីបំផុត ជាមួយនឹងមុខងារដ៏អស្ចារ្យជាច្រើន ដែលអតិថិជន និងហ្វេនរបស់សាមសុង ទាំងអស់អាចនឹងនឹកស្មានមិនដល់! អ្វីដែលទាក់ទាញបំផុតនោះគឺ Galaxy Watch Active 2 មានរូបរាងដ៏ស្រស់ស្អាត និងមុខងារពិសេសៗមានប្រយោជន៍ជាច្រើនសម្រាប់ថែទាំ តាមដានសុខភាពប្រចាំថ្ងៃរបស់យើង ដូចជាកម្មវិធីវាស់ចង្វាក់បេះដូង, វាស់សម្ពាធឈាម, និង GPS ជាដើម…!

 

 

សូមបញ្ជាក់ថានាឡិកាជំនាន់ថ្មីនេះ Galaxy Watch Active 2 ដែលដាក់លក់ជាផ្លូវការ ក្នុងប្រទេសកម្ពុជាយើងនាពេលនេះ មានទំហំ 2 ជម្រើសគឺ 40mm និង 44mm ជាមួយនឹងមុខតួនាឡិកា និងខ្សែជាប្រភេទ Stainless Steel + Leather Band និង Aluminum + Sport Band។

 

 

នាឡិកាឆ្លាតវៃជំនាន់ថ្មីនេះ អមមកជាមួយតម្លៃ ដែលខុសគ្នាតិចតួចទៅតាមប្រភេទនីមួយដូចខាងក្រោមនេះ៖ 

* Fashion (Stainless steel + Leather Band):

 

- ទំហំ 44mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 369 ដុល្លារ!
- ទំហំ 40mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 349 ដុល្លារ!

 

* Fitness (Aluminum + Sport Band):

 

- ទំហំ 44mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 299 ដុល្លារ!
- ទំហំ 40mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 279 ដុល្លារ!

 

 

សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកសាកសួរ ដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 !!

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Samsung Cambodia Tag: នាឡិកាវៃឆ្លាត