CAMBO REPORT

Popup Advertising5 seconds

Apple បញ្ចេញកាស Beats Solo Pro ជាមួយបច្ចេកវិទ្យាទប់សម្លេងរំខាន, ថ្មកាន់បាន 40 ម៉ោង និងដាក់លក់ក្នុងតម្លៃខ្ទង់ 300 ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Apple បានធ្វើការបញ្ចេញនូវ កាសក្តោបផ្ទៃត្រចៀកថ្មី ស្ថិតក្រោមម៉ាកសញ្ញា Beats របស់ខ្លួនជាលើកដំបូង ជាមួយបច្ចេកវិទ្យា Active noise cancellation។ ក្នុងនោះ Beats  Solo Pro មានបំពាក់មកជាមួយនឹង បច្ចេកវិទ្យារបស់ខ្លួនផ្ទាល់ ដែលត្រូវបានគេស្គាល់ថា Pure ANC ដែលប្រើប្រាស់ការសម្គាល់បរិយាកាស ពីជុំវិញខ្លួនរបស់វា ដើម្បីកែតម្រូវតម្រិតសម្លេងអោយបានត្រឹមត្រូវផងដែរ។ បន្ទាប់ពីបើកដំណើរការវា មុខងារថ្មីមួយឈ្មោះថា Transparency នឹងធ្វើការបើកនូវ Mic ពីខាងក្នុងកាសដើម្បីធ្វើការបន្ថយសម្លេង តន្ត្រីដោយ ស្វ័យប្រវត្តិ ពេលដែលយើងកំពុងនិយាយគ្នាជាមួយនរណាម្នាក់ ឬការបន្លឺសម្លេងដំណឹងពីខាងក្រៅណាមួយ។ វាក៏បានភ្ជាប់មកជាមួយនឹង ប៊ូតុងបញ្ជាមួយនៅផ្នែកខាងឆ្វេងនៃកាស ដែលអាចអោយយើងងាយស្រួលធ្វើការ បិទ និង បើក មុខងារមួយនេះ។ 

 

 

និយាយដល់ ថាមពលថ្ម វាអាចបម្រើយើងបាន 40 ម៉ោងសម្រាប់ការស្តាប់ធម្មតា និង 22 ម៉ោងជាមួយនឹងការ បើកមុខងារ Pure ANC និង Transparency។ បន្ថែមពីនោះ វាក៏មានបំពាក់មកជាមួយមុខងារសាកថ្មលឿន ដោយការសាកក្នុងរយៈពេល 10 នាទី អាចប្រើប្រាស់បានរហូតទៅដល់ 3 ម៉ោង។ អ្វីដែលពិសេសនោះ គឺ Beats Solo Pro ត្រូវបានភ្ជាប់មកជាមួយនឹង បន្ទះឈីប Apple H1 ដែលបានបន្ថែមគុណភាពស្តាប់ និង ការចាប់សម្គាល់សម្លេងបានល្អ ក្នុងពេលហៅទៅកាន់ Siri ទៀតផង។ 

 

 

ជាមួយបន្ទះឈីប នេះវាបានអនុញ្ញាតិអោយ អ្នកប្រើប្រាស់អាចធ្វើការចែករំលែកនូវមុខងារ Audio Sharing សម្រាប់ការស្តាប់តន្រ្តីបានក្នុងពេលជាមួយគ្នា នៅលើ iOS 13 អមជាមួយនឹង AirPods និង កាសដែលមាន បន្ទះឈីប ដូចគ្នាផ្សេងទៀតបាន។ Apple នឹងធ្វើការដាក់លក់ Beats Solo Pro នៅថ្ងៃទី 30 ខែ តុលានេះ សម្រាប់ជម្រើស ពណ៌ខ្មៅ, ពណ៌ស្ករ, ពណ៌ប្រផេះ, ពណ៌ខៀវក្រម៉ៅ ,ពណ៌ខៀវស្រាល និង ពណ៌ក្រហម ហើយយើងក៏អាចធ្វើការ Pre-Order មុនបានចាប់ពីថ្ងៃនេះផងដែរតាមយៈ Apple.com នៅក្នុងតម្លៃ 299.95 ដុល្លារ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Mac Rumors Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ