CAMBO REPORT

Popup Advertising5 seconds

តាមពិតរូប Poster នៃរឿង Joker ត្រូវបានថតដោយកាមេរ៉ា Fujifilm X-T2 និង Sony A9?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ខ្សែភាពយន្ត បានក្លាយជាចំណែកមួយនៃការកំសាន្តប្រចាំថ្ងៃរបស់យើងទៅហើយ។ លើសពីនោះទៅទៀត ដើម្បីអោយការកំសាន្ត កាន់តែមានការជក់ចិត្តទៅទៀតនោះ វាតម្រូវអោយផលិតកមានភាពស្ទាត់ជំនាញក្នុងការបង្កើតសាច់រឿង ក៏ដូចជាគុណភាពនៃភាពយន្តមួយរឿងនោះអោយបានល្អ។ ក្នុងនោះ ភាពយន្តមួយដែលបានកើបប្រាក់បានច្រើនរហូតដល់ 93.5 លានដុល្លារត្រឹមមួយសប្តាហ៍ដំបូងគេ Joker បានត្រូវបានគេបង្ហាញអោយដឹងថា Poster របស់វាមិនមែនត្រូវបានថតដោយ កាមេរ៉ា លំដាប់ថតកុនថ្លៃៗនោះទេ តែវាត្រូវបានថតដោយកាមេរ៉ា Fujifilm និង Sony ទៅវិញ។ 

 

ថតដោយ Sony Alpha A9 បូករួមនឹង Len FE 24-70mm f/2.8 GM

 

ប្រិយមិត្តមួយចំនួនដែលស្នេហាវិស័យខ្សែភាពយន្ត ប្រាកដជាស្គាល់រឿង Joker ច្បាស់ជាមិនខាន។ Joker គឺជាឈ្មោះហៅក្រៅរបស់តួអង្គចិត្តអាក្រក់ម្នាក់ដែលមានឈ្មោះថា Arthur Fleck ហើយក៏ជាសត្រូវស្លាប់រស់របស់ Batman ផងដែរ។ បន្ថែមពីនោះ យើងប្រាកដជាបានឃើញពី Poster ដែលត្រូវបានផ្សព្វផ្សាយនៅលើក្របទស្សនាវត្តី បណ្តាញសង្គម និងរោងកុនទូទាំងពិភពលោក ដោយវាត្រូវបានថតឡើងដោយ កាមេរ៉ា  Full frame របស់ក្រុមហ៊ុន Sony គឺម៉ូឌែល Alpha A9 បូករួមនឹង Len FE 24-70mm f/2.8 GM សម្រាប់រូបទី 1 និង Fujifilm X-T2 ជាមួយ Len XF 50-140 R LM សម្រាប់រូបទី 2។ 

 

ថតដោយ Fujifilm X-T2 ជាមួយ Len XF 50-140 R LM

 

យ៉ាងណាមិញ ក្នុងនាមជាភាពយន្តទូទាំងពិភពលោកមួយ គេមិនរំពឹងថា Poster ដែលជាផ្នែកសំខាន់បំផុតនៃការផ្សព្វផ្សាយ ត្រូវបានថតដោយកាមេរ៉ាប្រភេទ Crop sensor ទៅវិញនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងកាលៈទេសៈមួយចំនួនវាពិតជាមិនត្រូវបានកំណត់ថា ត្រូវតែប្រើប្រាស់សម្ភារៈលំដាប់កំពូល ដើម្បីថតរឿងលំដាប់កំពូលនោះទេ តែវាអាស្រ័យទៅលើការឆ្នៃប្រឌិត និងការយល់ដឹងពីអ្វីដែលអ្នកត្រូវការពិតប្រាកដទៅវិញនោះទេ។ គួរបញ្ជាក់ផងថា រឿង Joker (2019) គឺចង់ពិពណ៌នាអំពី សាច់រឿងដើមកំណើត និងជីវប្រវត្តិរបស់តួអង្គ Arthur Fleck ហើយមានអាជីពជាតួត្លុក ដែលកំពុងតែជួបប្រទះនឹងបញ្ហា ការងារនិងទទួលរងការមើលងាយពីអ្នកដទៃ ព្រមទាំងសម្ពាធជាច្រើននៅជុំវិញខ្លួន។ ហេតុដូច្នេះហើយបណ្ដាលឲ្យគាត់សម្រេចចិត្ត ក្លាយទៅជាតួអង្គចិត្តអាក្រក់ដែលមានឈ្មោះហៅក្រៅថា Joker នេះតែម្ដង។ ចំណែកឯតារាសម្ដែង ដែលបានដើរតួជា Joker គឺលោក Joaquin Phoenix ផងដែរ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Digital Camera World Tag: កាមេរ៉ា