CAMBO REPORT

Popup Advertising5 seconds

Google​ បាន​បញ្ចេញ​ Nest​ Mini​ ​ជា​បាស​បំពង​សម្លេង​ឆ្លាត​វៃ​ជំនាន់​​ថ្មី​ ​មាន​តម្លៃ​ខ្ទង់​ 49​ ដុល្លារ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីយប់ម្សិលមិញនេះ Google បានដាក់បង្ហាញផលិតផល ជំនាន់ថ្មីជាច្រើន ដែលមានដូចជា ស្មាតហ្វូនកំពូលប្រចាំត្រកូល Pixel 4 series កាសឥតខ្សែ Pixel Buds, កំព្យូទ័រយួរដៃ Pixelbook Go និងមានជា Smart Speaker ម៉ូឌែលថ្មីផងដែរ។ ឧបករណ៍បំពងសម្លេងជំនាន់ថ្មីនេះ ត្រូវបានក្រុមហ៊ុនអាមេរិកខាងលើ ដាក់ឈ្មោះថា Nest Mini ដែលមានការ Upgrade ច្រើនគួរសម បើប្រៀបជាមួយ Speaker ជំនាន់មុន លើសពីនេះ វាក៏មានភ្ជាប់មកជាមួយ មុខងារឆ្លាតវៃមួយចំនួនទៀតផងដែរ។

 

 

បើតាមការប្រកាសរបស់ Google បានឲ្យដឹងថា Speaker នេះ វាត្រូវបានផ្លាស់ប្តូរឈ្មោះពី Google Home Mini ទៅជា Nest Mini ហេតុនេះទើបវាមានលក្ខណៈស្រដៀងគ្នា ជាមួយជំនាន់មុន ប៉ុន្តែលើកនេះ វាមានបន្ថែមមុខមួយចំនួនទៀត ដែលមានប្រយោជន៍ កាន់តែច្រើន ព្រមទាំងអាចភ្ជាប់ទៅនឹងជញ្ផាំងបានផងដែរ។ មិនខុសទេ ឧបករណ៍បំពងសម្លេងនេះ ត្រូវបាន Google បញ្ជាក់ថា វាមានសំលេងបាស ខ្លាំងជាងមុន 2 ពីរដង ព្រមទាំងមានសម្លេងពិរោះបែបធម្មជាតិ ហើយវានឹងបញ្ចេញភ្លើងឡើង នៅពេលដែលអ្នកយកដៃ ទៅកែតម្រូវសំលេង ក្នុងពេលស្ដាប់តន្រ្តី រឹតតែពិសេស វាក៏អាចភ្ជាប់ជាមួយ Nest Mini ផ្សេងទៀតបាន ដើម្បីធ្វើមានសម្លេងកាន់តែខ្លាំងជាងមុនទៀតផង។ នៅក្នុងនោះដែរ វាក៏អាចធ្វើការ Call បានតាមរយៈ Google Duo នៅក្នុងកម្មវិធី Google Home ហើយវាក៏ត្រូវបានបំពាក់ជាមួយ ឧបករណ៍ស្រូបសំលេងចំនួន 3 គ្រាប់ ដើម្បីអាចចាប់យកសំលេង អ្នកប្រើប្រាស់បានល្អ នៅពេលប្រើប្រាស់ មុខងារផ្សេងៗដូចជា Google Assistant មិនថាមានសំលេងរំខាន ខ្លាំងក៏ដោយ។

 

 

សរុបមកវិញ យើងឃើញថា Speaker ខាងលើ បានភ្ជាប់មកជាមួយមុខងារច្រើនជាងមុន ព្រមទាំងមានសមត្ថភាព កាន់តែប្រសើរ ជាពិសេសសម្លេងបាស ក៏ធ្ងន់ជាងមុនដល់ 2 ដង ដែលធ្វើឲ្យការស្ដាប់តន្រ្តី កាន់តែពិរោះរណ្តំចិត្តផងដែរ។ ជាមួយលក្ខណៈសម្បត្តិ ដូចបានរៀបរាប់នេះ វាត្រូវបាន Google ដាក់លក់ នៅក្នុងតម្លៃខ្ទង់ 49 ដុល្លារ ជាមួយជម្រើស 4 ពណ៌រួមមាន black, light gray, coral និង light blue ហើយក៏បានដាក់ឲ្យកុម្ម៉ង់ ចាប់ពីពេលនេះតទៅ រីឯថ្ងៃដាក់លក់ផ្លូវការគឺ នៅថ្ងៃទី 22 ក្នុងខែនេះ រួមទាំងមានសម្រាប់ទីផ្សារ 23 ប្រទេសផ្សេងគ្នាទៀតផង។ អញ្ចឹងហើយ តើប្រិយមិត្តទាំងអស់គ្នា មានចំណាប់អារម្មណ៍ បែបណាដែរទៅលើ Nest Mini ដែលបានធ្វើការរៀបរាប់នៅខាងលើនេះ?

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ