CAMBO REPORT

Popup Advertising5 seconds

នេះ​ជា PixelBook Go មាន​ជម្រើស​អេក្រង់ 4K និង​មាន​ថ្មកាន់​បាន​ដល់ 12 ម៉ោង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ផលិតផលថ្មីមួយដែល Google បានធ្វើការដាក់បង្ហាញជាផ្លូវការ នៅក្នុងព្រឹតិ្តការណ៍ កាលពីថ្ងៃទី 15 ម្សិលមិញនេះ គឺជាកុំព្យូទ័រយួរដៃ ដែលដើរនៅលើ Chrome OS ថ្មីរបស់ខ្លួន បន្ទាប់ពីទទួលផលអវិជ្ជមានទៅលើកុំព្យូទ័រថេប្លេត Pixel Slate កាលពីឆ្នាំទៅ។ ក្នុងនោះ PixelBook Go ត្រូវបានរចនាឡើងជាមួយរូបរាងដ៏ទាក់ទាញ ក្នុងទម្រង់មូលទាល នៅផ្នែកគែមជាមួយនឹង Keyboard ប្រភេទថ្មីផងដែរ។ 

 

 

 

ដើរលើ Chrome OS ដូចទៅនឹង Pixel Slate ដែរ តែ PixelBook Go មានរូបរាងជា Laptop ដែលមិនអាចដោះ Keyboard ចេញពីអេក្រង់បានឡើយ។ វាមានបំពាក់មកជាមួយនឹង អេក្រង់ Touchscreen ទំហំ 13.3 អ៊ីញ ដែលមានលទ្ធភាពអាចបត់បានក្នុង កម្រិតមុំ 360 ឌឺក្រេ ទៀតផង។ អ្វីដែលពិសេស គឺវាមាន Keyboard ដែល Google ហៅថា “Hush Key” វាមានលក្ខណៈពិសេសដោយមិនមានសម្លេងរំខានខ្លាំង ពេលចុចលើវានោះទេ។ វាពិតជាផ្តល់នូវភាពស្ងប់ស្ងាត់ពេលដែលយើងប្រើប្រាស់វានៅក្នុង បណ្ណាល័យ ហាងកាហ្វេ ឬពេលដែលកំពុងស្ថិតនៅកន្លែងហាមមិនអោយមានសម្លេងរំខានណាមួយ នេះបើយោងតាម Google ផ្ទាល់។ 

 

 

 

និយាយដល់ការតភ្ជាប់វិញ PixelBook Go មានត្រឹមតែរន្ធ USB Type-C ចំនួន 2 នៅសងខាង អមជាមួយនឹងរន្ធកាស 3.5 មីលីម៉ែត្រមួយប៉ុណ្ណោះ ដែលនោះបានកាត់បន្ថយកំរាស់នៃកុំព្យូទ័រអោយនៅត្រឹម 13 មីលីម៉ែត្រ ក៏ដូចជាបន្ថែមភាពប្រណិត អោយវាបន្ថែមទៀត។ លើសពីនោះ វាមានបំពាក់ជាមួយនូវកម្លាំងថ្មដែលអនុញ្ញាតអោយអ្នកប្រើប្រាស់បានរហូតទៅដល់ 12 ម៉ោងក្នុងការសាកមួយពេញ និងបច្ចេកវិទ្យាសាកថ្មលឿន ដែលគ្រាន់តែដោតចោលរយៈពេល 20 នាទី ដើម្បីប្រើប្រាស់បន្តបានដល់ទៅ 2 ម៉ោង។ 

 

 

Google នឹងដាក់លក់ PixelBook Go នេះជាមួយជម្រើស 4 ផ្សេងៗគ្នាមាន៖ 

 

- តម្លៃ $649 សម្រាប់ជម្រើស RAM 8GB, 64GB SSD, FHD, 8th Gen Intel Core m3

- តម្លៃ $849 សម្រាប់ជម្រើស RAM 8GB, 128GB SSD, FHD, 8th Gen Intel Core i5

- តម្លៃ $999 សម្រាប់ជម្រើស RAM 16GB, 128GB SSD, FHD, 8th Gen Intel Core i5

- តម្លៃ $1,399 សម្រាប់ជម្រើស RAM 16GB, 256GB SSD, UHD, 8th Gen Intel Core i7 

 

វាមានដាក់អោយ Pre-Order បានហើយនៅឯសហរដ្ឋអាមេរិក និង កាណាដា ជាមួយនឹងជម្រើសពណ៌ ខ្មៅ “Just Black” និងពណ៌ស៊ីជម្ពូស្រាល “Not Pink”។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Cnet Tag: កុំព្យូទ័រ