CAMBO REPORT

Popup Advertising5 seconds

Porsche បាន បង្ហាញ​រថយន្ត​អគ្គិសនី​ជំនាន់​ថ្មី ដែល​មាន​ឈ្មោះ​ថា ​Taycan​ 4S​ EV​​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

លោកអ្នកធ្លាប់ស្គាល់ហើយ ពីយីហោរថយន្ត Porsche ដែលក្រុមហ៊ុននេះ បានផលិតប្រភេទរថយន្តជាច្រើនម៉ូឌែល រួចមកហើយ មិនថាជាប្រភេទរថយន្តកីឡា, រថយន្ត SUV ឬមួយក៏ជាប្រភេទអគ្គិសនីឡើយ គឺក្រុមហ៊ុនមកពីអាល្លឺម៉ង់មួយនេះ ធ្លាប់បង្ហាញរួចមកហើយ។ ដោយឡែក នៅក្នុងពេលនេះ Porsche ក៏បានបង្ហាញរថយន្តកីឡា ជាប្រភេទអគ្គិសនីថ្មីមួយទៀត ដែលស្ថិតនៅក្នុងត្រកូល Taycan ព្រមទាំងមានឈ្មោះពេញថា Porsche Taycan 4S EV ទៀតផង។

 

 

ប្រាកដណាស់ នៅក្នុងនោះដែរ យើងឃើញថា រថយន្តអគ្គិសនីខាងលើ ត្រូវបានផលិតជាមួយកម្លាំង 630 សេះ ដែលនេះជាកម្លាំងខ្សោយជាង រថយន្តត្រកូលជាមួយគ្នា ដែលចេញកាលពីលើកមុន ពោលគឺ Teycan Turbo S មានកម្លាំងដល់ 753 សេះឯណោះ។ លើសពីនេះ ក្រុមហ៊ុនខាងលើ ក៏បានបញ្ចេញជាប្រភេទអាគុយ ចំនួនពីរប្រភេទ ដែលមានថាមពល 79.2 kWh និង 93.4 kWh ព្រមទាំងអាចប្រើប្រាស់ បានយូរជាងរថយន្តត្រកូលមួយនេះ ដែលចេញកាលពីលើកមុនផងដែរ។ គួរបញ្ជាក់ដែរថា Teycan 4S មានល្បឿនស្ទុះពី ០ ទៅ 96 km/h ដោយចំណាយពេលត្រឹម 3.5 វិនាទី តែប៉ុណ្ណោះ ខណៈដែលល្បឿនខ្ពស់បំផុតរបស់វា អាចលោតដល់ 250 km/h ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ រថយន្តអគ្គិសនី ដែល Porsche បានដាក់បង្ហាញនេះ នឹងមានលក់ចំនួន 2 ជម្រើស ដែលម៉ូឌែលមានថាមពលអាគុយ 79.2 kWh មានតម្លៃ 103,800 ដុល្លារ រីឯម៉ូឌែលដែលមានថាមពលអាគុយ 93.4 kWh មានតម្លៃខ្ទង់ 110,380 ដុល្លារផងដែរ។

 

 

សរុបមកវិញ Porsche បានបញ្ចេញរថយន្តអគ្គីសនី ជំនាន់ថ្មី ដែលមានឈ្មោះថា Teycan 4S EV ដោយវាមានចំនួន 2 ម៉ូឌែល ព្រមទាំងមានតម្លៃខ្ទង់ 10 ម៉ឺនដុល្លារជាង និងកាន់តែពិសេស វានឹងត្រូវចាប់ផ្ដើមលក់ ចាប់ពីឆ្នាំ 2020 ខាងមុខនេះផងដែរ។ ដូច្នេះហើយ បើតាមអ្វីដែលយើងបានឃើញ នៅខាងលើនេះ អាចនិយាយបានថា នេះជារថយន្តអគ្គិសនីប្រភេទកីឡា ដែលរចនាបថរូបរាងស្អាត លក្ខណៈបែប Premium តែម្ដង លើសពីនេះ វាមានល្បឿនស្ទុះ ក៏ដូចជាកម្លាំង មិនចាញ់រថយន្តប្រើប្រេងឥន្ធនៈ ប៉ុន្មាននោះឡើយ។ អញ្ចឹងហើយ តើប្រិយមិត្តទាំងអស់គ្នា មានចំណាប់អារម្មណ៍ បែបណាដែរ ជាមួយរថយន្តខាងលើនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: យានយន្ត