CAMBO REPORT

Popup Advertising5 seconds

Riot ស្នើរឲ្យអ្នកលេង និងអ្នកអធិប្បាយ League of Legends ទាំងអស់ ឲ្យជៀសឆ្ងាយពីរឿងនយោបាយ នៅពេលកំពុងផ្សាយផ្ទាល់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សម្រាប់ប្រិយមិត្តមួយចំនួន ដែលជាអ្នកចូលចិត្តលេងហ្គេម ប្រហែលជាស្គាល់ហ្គេម League of Legends ច្បាស់ជាមិនខាន។ វាគឺជាហ្គេមប្រភេទ Multiplayer Online Battle  Arena (MOBA) ដែលមានលក្ខណៈស្រដៀងទៅនឹង Dota 2 និង Heroes of the Storm អញ្ចឹងដែរ។ League of Legends ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Riot Games វាត្រូវបានបញ្ចេញជាផ្លូវការនៅថ្ងៃទី 27 ខែតុលា ឆ្នាំ 2009 ហើយវាត្រូវបានដាក់ឲ្យលេងតែនៅលើកុំព្យូទ័រតែប៉ុណ្ណោះ។ 

 

 

បើតាមការកត់សម្គាល់ យើងឃើញថាហ្គេមមួយនេះពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងមិនធម្មតានោះទេ ព្រោះថាយើងតែងតែឃើញវត្តមានរបស់វានៅលើបណ្តាញ Streaming ល្បីៗជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ League of Legends ក៏ទទួលបានអ្នកលេងថ្មីៗជាច្រើន ដែលបានចុះឈ្មោះចូលលេងជារៀងរាល់ថ្ងៃផងដែរ ខណៈដែលសព្វថ្ងៃនេះវាមានអ្នកលេងរាប់លាននាក់ទៅហើយ។ ទាក់ទងទៅនឹង League of Legends នេះ យើងក៏ទើបទទួលបានព័ត៌មានថ្មីមួយដែលនិយាយពីវាផងដែរ។ បើយោងទៅតាម គណនី Twitter ផ្លូវការរបស់មួយរបស់ Riot ដែលមានឈ្មោះថា lolesports បានធ្វើការបង្ហោះរូបភាពមួយសន្លឹកដែលបង្ហោះដោយលោក John  Needham ធ្វើឲ្យយើងដឹងថា ក្រុមហ៊ុន Riot បានធ្វើការស្នើរសុំអោយអ្នកលេង និងអ្នកអធិប្បាយហ្គេម League of Legends ទាំងអស់ឲ្យជៀសឆ្ងាយពីរឿងនយោបាយ នៅពេលដែល កំពុងផ្សាយផ្ទាល់នៅលើបណ្តាញអ៊ីនធើណេត ជាពិសេសនៅក្នុងអំឡុងពេល League of Legends World Championships 2019 តែម្តង។ 

 

 

គួរបញ្ជាក់ផងថា League of Legends World Championships គឺជាព្រឹត្តិការណ៍មួយដ៏ធំ ដែលត្រូវរៀបចំឡើងដោយក្រុមហ៊ុន Riot ជារៀងរាល់ឆ្នាំ នៅតាមបណ្តារប្រទេសល្បីៗជាច្រើនហើយវាត្រូវបានអ្នកលេងដែលមានសមត្ថភាពជាច្រើន បានធ្វើការចុះឈ្មោះចូលរួមព្រឹត្តិការណ៍មួយនេះ ដើម្បីប្រកួតប្រជែងគ្នាដណ្តើមយកទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅខ្ទង់លានដុល្លារឯណោះ។ ជាចុងក្រោយ ចំពោះគំនិតរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថាមូលហេតុដែលក្រុមហ៊ុន Riot ធ្វើបែបនេះក៏ព្រោះតែពួកគេមិនចង់ឲ្យក្រុមហ៊ុន, បុគ្គលិក និងអ្នកគាំទ្ររបស់ខ្លួនទៅជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហាជម្លោះរវាងទីក្រុង Hongkong និងរដ្ឋាភិបាលចិន ដែលកំពុងតែមានកម្តៅយ៉ាងក្តៅគគុកក្នុងពេលបច្ចុប្បន្ននេះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Polygon Tag: កម្មវិធី-ហ្គេម