CAMBO REPORT

Popup Advertising5 seconds

នាយកប្រតិបត្តិ Huawei និយាយ​ថា HarmonyOS ត្រូវ​ការ​រយៈពេល 2 ឆ្នាំ​ទៀត ដើម្បី​អាច​ប្រកួត​ប្រជែង​ជាមួយ iOS បាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តដែលតាមដានព័ត៌មានដែលចុះផ្សាយពីក្រុមហ៊ុន Huawei ប្រាកដជាដឹងច្បាស់ហើយថា ក្នុងឆ្នាំ 2019 នេះ Huawei បានជួបប្រទះនឹងបញ្ហាស្មុគស្មាញមួយដ៏ធំ នោះគឺសង្រ្គាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ហើយរហូតដល់ពេលនេះបញ្ហាមួយនៅតែមិនទាន់ត្រូវបានដោះស្រាយ។ ជាហេតុធ្វើឲ្យឧបករណ៍អេឡិចត្រូនិចរបស់ Huawei ដែលចេញក្រោយៗនេះ មិនអាចប្រើប្រាស់ សេវាកម្មរបស់ក្រុមហ៊ុនអាមេរិកបាន ជាពិសេសគឺប្រព័ន្ធប្រតិបត្តិការ និងសេវាកម្មរបស់ក្រុមហ៊ុន Google តែម្តង។ 

 

 

ខណៈពេលដែល កំពុងតែរង់ចាំការដោះស្រាយបញ្ហាពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដើម្បីឲ្យខ្លួនអាចប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Google វិញ។ ក្រុមហ៊ុន Huawei បានព្យាយាមធ្វើយ៉ាងណា ដើម្បីធ្វើឲ្យប្រព័ន្ធប្រតិបត្តិការថ្មី HarmonyOS មានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជុំវិញរឿងរ៉ាវ ប្រព័ន្ធប្រតិបត្តិការ HarmonyOS របស់ Huawei នេះ យើងក៏ទើបទទួលបានព័ត៌មានថ្មីមួយទៀតដែលនិយាយទាក់ទងពីវាផងដែរ។ បើយោងទៅបើយោងទៅតាមបទសម្ភាសន៍រវាង នាយកប្រតិបត្តិរបស់ Huawei លោក Ren Zhengfei និង ភ្នាក់ងារទស្សនាវដ្តីដ៏ល្បីមួយដែលមានឈ្មោះថា Fortune បាននិយាយ ប្រព័ន្ធប្រតិបត្តិការដែលបង្កើតឡើងដោយពួកគេផ្ទាល់ ត្រូវការរយៈពេល 2 ទៅ 3 ឆ្នាំទៀត ដើម្បីអាចប្រកួតប្រជែងជាមួយ iOS បាន។ លោកបន្តទៀតថា ដោយសារគាត់គឺអ្នកដឹកនាំរបស់ក្រុមហ៊ុន Huawei ដូច្នេះរាល់ពាក្យសម្តីដែលគាត់និយាយ ជាពិសេសគឺពេលវេលាដែលកំណត់ធ្វើអ្វីមួយ គាត់ត្រូវតែគិតឲ្យច្បាស់បន្តិចមុននឹងគាត់និយាយ បើមិនដូច្នោះទេ វានឹងអាចក្លាយទៅជាការដាក់សម្ពាធទៅលើបុគ្គលិករបស់យើង។

 

 

គួររំលឹកផងថា ក្រុមហ៊ុន Huawei បានសម្ងំអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការ HarmonyOS នេះតាំងពីឆ្នាំ 2012 ឯណោះ។ HarmonyOS ត្រូវបានប្រកាសចេញជាផ្លូវការ នៅក្នុងខែសីហាកន្លងទៅនេះ ហើយឧបករណ៍ដំបូងគេដែលដំណើរដោយប្រព័ន្ធប្រតិបត្តិការថ្មីមួយនេះ គឺទូរទស្សន៍ឆ្លាតវៃរបស់ Honor ដែលមានឈ្មោះថា Honor Vision តែម្តង។ គួរបញ្ជាក់ផងថា បើយោងទៅតាមរបាយការណ៍ដែលបានចុះផ្សាយកាលពីកន្លង បាននិយាយថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Huawei មានការធ្លាក់ចុះរហូតដល់ទៅ 10 ពាន់លានដុល្លារ បើគិតចាប់តាំងពីមានសង្រ្គាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងប្រទេសចិនមក។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Gizmochina Tag: Lifestyle