CAMBO REPORT

Popup Advertising5 seconds

ក្រាហ្វិកកាត AMD Navi រំពឹង​ទុក​ថា​នឹង​ទទួល​បាន Ray Tracing នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រភពព័ត៌មានមកពីវេបសាយ PCGamesN ទទួលបានពាក្យចចាមអារ៉ាមថា នៅខែធ្នូ ឆ្នាំ 2019 នាពេលខាងមុខនេះ ក្រាហ្វិកកាតប្រភេទ Navi ស៊េរី RX 5000-Series របស់ AMD អាចនឹងបន្ថែមមុខងារ Ray Tracing ដាក់ឲ្យធ្វើការប្រើប្រាស់បាន តាមរយៈកំណែអាប់ដេត នៃកម្មវិធី Radeon Adrenalin Software ផងដែរ។ នេះហេតុដោយសារតែ ត្រូវបានមនុស្សមួយចំនួន ប្រទះឃើញមានកូដលាក់ក្នុង AMD Drivers ជំនាន់ចុងក្រោយ ទាក់ទងទៅនឹង DirectX Ray Tracing សម្រាប់ក្រាហ្វិកកាតរបស់ខ្លួន ដែលផលិតឡើងដោយ RDNA 2.0 ទាំងអស់តែម្ដង។

 

 

អ្នកល្បីល្បាញខាងផ្នែក ចែកចាយព័ត៌មានលេចធ្លាយ មួយរូបមានឈ្មោះថា Komachi បានស្វែងរកឃើញកូដសរសេរថា “DXR Active” នៅលើ Radeon Adrenalin Drivers របស់ក្រាហ្វិកកាតប្រភេទ Navi ស៊េរីនាពេលបច្ចុប្បន្ននេះ ដោយបង្ហើបឲ្យដឹងថា វានឹងទទួលបាន DirectX Ray Tracing (DXR) នៅពេលខាងមុខ ជាក់ជាមិនខានឡើយ។ ជាទូទៅក្រុមហ៊ុន AMD តែងតែទម្លាក់កំណែអាប់ដេត Driverជាលក្ខណៈខ្នាតទំហំធំ នៅឯរៀងរាល់ពេលចុងឆ្នាំ ដូច្នេះហើយក្នុងអំឡុងខែធ្នូ គឺជាពេលដែលរំពឹងទុកថា នឹងអាចទទួលបានវា។ កាលពីនៅព្រឹត្តិការណ៍ AMD GC Partner Summit ក្នុងប្រទេសចិន នាពេលថ្មីៗកន្លងផុតទៅនេះ អ្នកចូលរួមត្រូវបាននិយាយប្រាប់ថា Radeon Software នឹងទទួលបានមុខងារថ្មីៗ សម្រាប់បញ្ចេញនៅខែធ្នូ ហើយមុខងារពិសេស DirectX Ray Tracing (DXR) គឺត្រូវបានសង្ឃឹមមានក្នុងចំណោមនោះ។ ដូចដែលប្រិយមិត្តមួយចំនួន បានដឹងរួចមកហើយថា ការនាំយកមុខងារ DXR តាមរយៈការអាប់ដេត Radeon Software គឺប្រាកដជាតម្រូវឲ្យក្រាហ្វិកកាតទាំងនោះ មានសមត្ថភាពអាចទ្រទ្រង់បាន ដូច្នេះវាទំនងជាសម្រាប់ស៊េរី Navi GPUs ដែលផលិតឡើងដោយ RDNA 2.0 (Navi 20 ឬ Navi 23) ជាដើម។

 

 

លើសពីនេះទៅទៀត ទាំង Microsoft និង Sony បានបញ្ជាក់ជាផ្លូវការថា ក្រាហ្វិកកាតស៊េរី Navi Silicon បែប semi-custom មានបំពាក់នៅលើម៉ាស៊ីនហ្គេម Xbox Project Scarlett និង PlayStation 5 នឹងអាចប្រើប្រាស់មុខងារ Ray Tracing បានទាំងអស់ ដូច្នេះហើយវាជាមុខសញ្ញាថា ក្រាហ្វិកកាតស៊េរី Navi ជំនាន់ក្រោយៗ ដែលបំពាក់លើកុំព្យូទ័រ នឹងអាចមានវាដូចគ្នាផងដែរ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម ទាក់ទងទៅនឹងមុខងារ Ray Tracing មាននៅលើកំណែអាប់ដេត Drivers របស់ក្រាហ្វិកកាត AMD Navi គឺយើងនឹងអាចដឹងបាន នៅខែធ្នូខាងមុខនេះហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Notebook Check Tag: កុំព្យូទ័រ