CAMBO REPORT

Popup Advertising5 seconds

របៀប​កំណត់​មុខងារ Dark Mode អោយ​បើក​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​លើ iOS 13

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

រយៈពេលប៉ុន្មានខែចុងក្រោយក្នុងឆ្នាំ 2019 នេះ យើងបានសង្កេតឃើញថា មុខងារ Dark mode ហាក់បីដូចជា មានការពេញនិយមជាខ្លាំង នូវជុំវិញពិភពលោក ទាំងនៅលើ iOS និង Android។ មិនត្រឹមតែប៉ុណ្ណោះ Apple ក៏បានបញ្ចេញ iOS 13 ជាផ្លូវការ កាលពីខែសីហាកន្លងទៅ ដែលវាបានពាំនាំមកនូវមុខងារ Dark Mode នេះយ៉ាងពេញលេញនៅលើ iPhone ផងដែរ។

 

 

ជាក់ស្ដែង ប្រិយមិត្តអាចធ្វើការបើកដំណើរការមុខងារ Dark mode នេះបាន តាមរយៈ Control Center ឬលោកអ្នក អាចចូលទៅបើកវានៅក្នុង Settings ផ្ទាល់ក៏បានដូចគ្នា រាល់ពេលដែលអ្នកលោកចង់ផ្លាស់ប្តូរវា ផងដែរ។ លើសពីនេះទៅទៀត Apple ក៏បានផ្តល់ជម្រើសសម្រាប់លោកអ្នក ដើម្បីផ្លាស់ប្តូរមុខងារ Dark mode នេះ ដោយស្វ័យប្រវត្តិរវាង Light និង Dark ដែលវានឹងផ្លាស់ប្ដូរទៅតាមពេលវេលា ពេលព្រឹក ឬពេលថ្ងៃលិច និងអាស្រ័យលើយើង ជាអ្នកកំណត់ទៀតផង។ ធ្វើតាមវិធីនេះ លោកអ្នកនឹងកាន់តែមានភាពងាយស្រួល និងមិនចាំបាច់បើកវារាល់ថ្ងៃនោះទេ ដោយនៅពេលព្រឹកវាប្ដូរទៅជា Light theme ធម្មតាវិញ ហើយបន្ទាប់មក នៅពេលថ្ងៃលិច វានឹងប្តូរទៅ Dark theme រឺ Dark mode សម្រាប់ធ្វើអោយភ្នែកយើងងាយស្រួលមើលនៅពេលយប់ ជាដើម។

 

អញ្ចឹង យើងនឹងណែនាំពីរបៀប បើកមុខងារ Dark mode ដោយស្វ័យប្រវត្តិនេះ អោយប្រិយមិត្តណា ដែលមិនទាន់បានដឹង អាចស្វែងយល់ពីវាបន្ថែមបាន ផងដែរ។ ដំបូងឡើយ អោយប្រាកដជាមុនសិនថា iPhone របស់ប្រិយមិត្តត្រូវបានដើរដោយចាប់ពី iOS 13 ឡើងទៅ បន្ទាប់មកទៀតចូលទៅកាន់ Settings > Display & Brightness > បើក Automatic > Options ហើយត្រង់កន្លែង Appearance Schedule ជ្រើសរើសយកពាក្យ “Sunset to Sunrise” ជាការស្រេច។ មួយវិញទៀត ប្រិយមិត្តក៏អាចជ្រើសរើសយក Custom Schedule ដើម្បីកំណត់ពេលនៃការផ្លាស់ប្ដូរនេះ បានដោយខ្លួនឯង ផងដែរ។

 

 

សរុបមក ការកំណត់អោយវាបើកដោយស្វ័យប្រវត្តិនេះ គឺបានផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ប៉ុន្តែនៅពេលលោកអ្នកដំឡើងទៅ iOS 13 ជាលើកដំបូង ឬពេលទិញ iPhone ថ្មីដែលដើរដោយ iOS 13 នោះ គឺ Apple មិនបានបើកដំណើរការមុខនេះស្រាប់ពីដើមមកឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ចំណេះដឹងទូទៅ