CAMBO REPORT

Popup Advertising5 seconds

ទាំង​នេះ​ជា Emoji ដែល​ទទួល​បាន​ការ​ពេញ​និយម​ជាង​គេ​លើ Facebook

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើប្រិយមិត្ត ដែលជាអ្នកនិយមលេងសារទំនាក់ទំនងគ្នាជាប្រចាំ នោះប្រាកដជាគេចមិនផុតឡើយ ពីការប្រើប្រាស់រូបតំណាង Emoji ព្រោះថា វាបានក្លាយជារូបធាតុតូចមួយ ដែលធ្វើឲ្យការផ្ញើសារ របស់លោកអ្នក កាន់តែស៊ីជម្រៅ ជាមួយនឹងការបង្ហាញទឹកមុខ ឬអារម្មណ៍ផ្សេងៗលាយឡំ ក្នុងអត្ថន័យសារនោះ។ ជាការពិតណាស់ Emoji មានច្រើនរាប់រយ ទាំង Emoji តំណាងឲ្យអារម្មណ៍, រូបសត្វ, រូបមនុស្ស និង ម្ហូបអាហារ ជាដើម។ ដូច្នេះ ប្រិយមិត្តចង់ដឹងទេថា ក្នុងចំណោមប្រភេទ Emoji ទាំងអស់នោះ តើមួយណាដែលទទួលបាន អត្រាប្រើប្រាស់ខ្ពស់ជាងគេ ជុំវិញពិភពលោក?

 

 

ជាក់ស្តែង បន្ទាប់ពីការប្រារព្ធឡើងនៃទិវា World Emoji Day ដែលកន្លងផុត អស់រយៈពេលប៉ុន្មានខែមុននេះ ស្រាប់តែឥឡូវ អង្គការ Unicode បានសម្រេចធ្វើការចុះបញ្ជី បង្ហាញពីអត្រាតួរលេខ នៃប្រភេទ Emoji ដែលទទួលបានការពេញនិយមខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ ទូទាំងសកលលោក នៅលើបណ្តាញគេហទំព័រ Facebook។ ស្ថាប័ននេះ  គឺមានមុខងារសំខាន់ណាស់ ទៅលើការទទួលខុសត្រូវ ក្នុងការថែរក្សាភាពស្តង់ដារ ក៏ដូចជាគ្រប់គ្រងលើកូដ និងរូបតំណាងនៃអក្សរ, និមិត្តសញ្ញា ហើយព្រមទាំងរូប Emoji ទាំងអស់ផងដែរ។ ម៉្យាងវិញទៀត វាក៏ជាលើកដំបូងបង្អស់ ដែលពួកគេបានបញ្ចេញទិន្នន័យ ផ្ទៃក្នុងរបស់ខ្លួន លើចំនួនអត្រា រូបតំណាង Emoji ដែលត្រូវបានគេនិយមប្រើប្រាស់។ 

 

 

នេះបើយោងតាមតារាងក្រាហ្វិច ដែលគេបានធ្វើការស្រង់ចេញមក យើងសង្កេតឃើញថា ក្នុងចំណោមប្រភេទ Emoji តំណាងអារម្មណ៍ទាំងនោះ រូបសំណើចរហូត ដល់ចេញទឹកភ្នែក (tears of joy) និងរូបតំណាងឲ្យបេះដូង ត្រូវបានស្ថិតក្នុងអត្រា ប្រើប្រាស់ខ្ពស់បំផុត ដែលទទួលបានដល់ទៅខ្ទង់ 10% និង 7% ទៀតក្នុងចំនួន Emoji សរុបទាំងអស់។ គួរបញ្ជាក់ផងថា ទិន្នន័យនេះ គឺត្រូវបានគេស្រង់ចេញពីគេហទំព័រ Facebook តែប៉ុណ្ណោះ ដោយមានការផ្ញើចេញជារៀងរាល់ថ្ងៃ ស្ទើរតែមួយពាន់លានរូប ឯណោះ ចុះទម្រាំតែរួបបញ្ចូលទាំងនៅលើគេហទំព័រ ផ្សេងៗទៀត ប្រាកដជាមានចំនួនច្រើនជាងនេះ លើសលប់ហើយ។ សរុបមក បើមានប្រិយមិត្តអ្នកអាន ដែលជាអ្នកចូលចិត្តប្រើ Emoji ញឹកញាប់រាល់ការផ្ញើសារ ទំនាក់ទំនងគ្នា ទៅវិញទៅមកនោះ អញ្ចឹង តើរូបតំណាងមួយណា ដែលលោកអ្នកចូលចិត្ត ជ្រើសយកមកប្រើបំផុត?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Giz China Tag: Lifestyle