CAMBO REPORT

Popup Advertising5 seconds

OnePlus​ បញ្ចេញ​មុខ​ងារ​ Auto​ Translation​ សម្រាប់​ Video​ chat​ នៅ​លើ​ Android​ 10​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅក្នុងពេលសព្វថ្ងៃនេះ បណ្តាញសង្គមមានប្រយោជន៍ជាច្រើន ទៅលើការកម្សាន្ត ការអប់រំ និងចំណុចមួយទៀត ដូចជាការទំនាក់ទំនងជាដើម។ ប្រាកដណាស់ បច្ចេកវិទ្យាកាន់តែទំនើប ដែលធ្វើការទាក់ទងគ្នា ពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ទៀត ដោយមិនចាំបាច់ជួបមុខផ្ទាល់នោះទេ ពោលគឺបណ្តាញសង្គម ដែលមាននៅលើឧបករណ៍ឆ្លាតវៃ របស់ពួកគេ (ទូរសព្ទ, ថេប្លេត, កុំព្យូទ័រ...) អាចធ្វើរឿងនេះបាន។ ដោយឃើញដូច្នេះហើយ ទើបពេលនេះ OnePlus បានបញ្ចេញមុខងារ បកប្រែដោយស្វ័យប្រវត្តិ នៅក្នុងការហៅចេញ ជាលក្ខណៈវីដេអូ ដើម្បីឲ្យការទំនាក់ទំនង កាន់តែងាយស្រួលទៀតផង។

 

 

ជាក់ស្ដែង កាលពីពេលដែល OnePlus បានប្រកាសចេញ ស្មាតហ្វូនកំពូលចុងឆ្នាំត្រកូល 7T Pro ក្រុមហ៊ុនចិនមួយនេះ ក៏បានឆ្លៀតឱកាសដើម្បី បង្ហាញនូវកំណែអាប់ដេតថ្មី របស់ OS ក៏ដូចស្បែកមុខដែលស្រោបពីលើផងដែរ និយាយឲ្យចំទៅ វាគឺជា Android 10 ដែលស្រោបដោយ Oxygen OS 10.0។ នៅក្នុងកំណែប្រែថ្មី ក្រុមហ៊ុនខាងលើ ក៏បានបង្ហាញនូវមុខងារមួយ ដែលមានឈ្មោះថា  Auto Translation ប៉ុន្តែមុខងារនេះ វាមាននៅលើ Video chat តែប៉ុណ្ណោះ។ ចំពោះតួនាទីរបស់វា មិនប្រាប់ក៏ដឹងដែរ ដោយសារយើងបានឃើញឈ្មោះ វារួចស្រាច់ទៅហើយ ពោលគឺវាមាននាទីបកប្រែជាលក្ខណៈ subtitle ភ្លាមៗតែម្ដង នៅពេលដែលយើង កំពុងតែ call វីដេអូ ជាមួយនណារម្នាក់ ហើយវាក៏អាចនឹងមាន នៅលើស្មាតហ្វូនយីហោ OnePlus នៅក្នុងពេលឆាប់ៗនេះផងដែរ។

 

 

សរុបមកវិញ មុខងារថ្មី ដែលអាចធ្វើបកប្រែ ដោយស្វ័យប្រវត្តិ នឹងមាននៅលើស្មាតហ្វូនរបស់ OnePlus នៅក្នុងពេលឆាប់ៗនេះ ប៉ុន្តែសូមបញ្ជាក់ថា វាមានសម្រាប់តែស្មាតហ្វូន ទាំងឡាយណា ដែលអាចទ្រទ្រង់ជាមួយ Android 10 ក៏ដូចជា Oxygen OS 10.0 តែប៉ុណ្ណោះ ហើយចំណែកឯស្មាតហ្វូន OnePlus ស៊េរីទាបៗនោះ យើងក៏មិនប្រាកដថា បាន ឬមួយក៏អត់នោះដែរ មានតែចាំមើលបន្តទៀតប៉ុណ្ណោះ។ អញ្ចឹងហើយ អាចនិយាយបានថា នេះជាមុខងារល្អមួយ ព្រោះថាវាអាចជួយ ឲ្យការទំនាក់ទំនង កាន់តែមានភាពងាយស្រួល ក៏ដូចជាទូលំទលាយថែមទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Notebook Check Tag: កម្មវិធី-ហ្គេម