CAMBO REPORT

Popup Advertising5 seconds

Yamaha បាន​​ចែក​រំលែក​រូបភាព​គម្រូ​ម៉ូតូ​អាគុយ​ថ្មីៗ​ដ៏​ស្រស់​ស្អាត​ចំនួន 2 ម៉ូឌែល

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុនផលិតម៉ូតូម៉ាក Yamaha បានធ្វើការបង្ហោះរូបភាព បែបគម្រូទាក់ទងទៅនឹង យានយន្តប្រើថាមពលអគ្គិសនី ស៊េរីថ្មីៗរបស់ខ្លួន កាលពីម្សិលមិញនេះ ដោយត្រៀមនឹងដាក់បង្ហញ នៅឯព្រឹត្តិការណ៍ Tokyo Motor Show ក្នុងប្រទេសជប៉ុន ចាប់ពីថ្ងៃទី 24 ខែតុលា រហូតដល់ថ្ងៃទី 4 ខែវិច្ឆិកា ឆ្នាំ 2019 នាពេលខាងមុខនេះ។ សម្រាប់ផ្នែក សំខាន់បំផុតនោះគឺ ម៉ូតូអាគុយថ្មីៗចំនួនពីរ ដែលរួមមានដូចជាម៉ូឌែល E01 (នៅខាងឆ្វេង ក្នុងរូបខាងក្រោម) និងម៉ូឌែល E02 (នៅខាងស្ដាំ) ជាមួយនឹងការឌីហ្សាញ ថ្មីប្លែកគួរឲ្យទាក់ទាញ ព្រមទាំងអាចជួយដល់បរិស្ថាន ដោយមិនបញ្ចេញផ្សែងពុល ថែមទៀតផង។

 

 

ដំបូងយើងមកមើលពីម៉ូតូម៉ូឌែល E01 ដែលមានម៉ាស៊ីនប្រភេទ 125cc ហើយមានផ្ទុកនូវបច្ចេកវិទ្យា សាកថ្មល្បឿនលឿន ដើម្បីទ្រទ្រង់តួខ្លួនទំហំធំរបស់វា (ស្រដៀងគ្នាទៅនឹងម៉ូតូ PCX ដែរ) ហើយវាត្រូវបានរចនាឡើង ឲ្យមានកន្លែងអង្គុយទន់ស្រួល សម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ ក៏ប៉ុន្ដែ Yamaha មិនបានបញ្ជាក់ប្រាប់ថា បានចម្ងាយប៉ុន្មានឲ្យប្រាកដឡើយ។ ចំណែកឯម៉ូតូម៉ូឌែល E02 វិញនោះ គឺមានលក្ខណៈសាកសមបំផុត សម្រាប់មនុស្សទូទៅ ដែលមានទំហំតួខ្លួនតូចល្មម ហើយស្រាលជាងម៉ូឌែល E01 និងជាម៉ាស៊ីនប្រភេទ 50cc ជាជម្រើសដ៏ល្អ ចំពោះអ្នកទុកជិះក្នុងទីក្រុង។ លើសពីនេះទៅទៀត អាគុយរបស់ម៉ូតូម៉ូឌែល E02 អាចផ្លាស់ប្ដូរបាន យ៉ាងងាយស្រួល នេះបើយោងទៅតាម Yamaha ដូច្នេះវាមានអត្ថប្រយោជន៍ នៅពេលធ្វើដំណើរការ ទៅកន្លែងឆ្ងាយៗផងដែរ។

 

 

ខណៈពេលរៀបចំឡើងព្រឹត្តិការណ៍ Tokyo Motor Show នាពេលខាងមុខនេះ Yamaha ក៏នឹងធ្វើការដាក់បង្ហាញ យានយន្ដថ្មីៗមួយចំនួនទៀត ដែលរួមបញ្ចូលទាំង យានយន្ដប្រើហ្គាសរបស់ខ្លួន។ ចុះប្រិយមិត្តអានវិញនោះ យល់យ៉ាងណាដែរ ចំពោះម៉ូតូអាគុយទាំងពីរនេះ? សូមបញ្ចេញមតិរបស់លោកអ្នក តាមរយៈប្រអប់ Comments នៅខាងក្រោមនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: យានយន្ត