CAMBO REPORT

Popup Advertising5 seconds

ប្រភព​ថ្មី​បញ្ជាក់​ថា Pixelbook Go របស់ Google នឹង​បង្ហាញ​ខ្លួន​ជា​មួយ​អេក្រង់​ដល់​កម្រិត 4K

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើគិតមកត្រឹមពេលនេះ នៅសល់ពេលមិនដល់មួយសប្តាហ៍ទៀតនោះទេ ដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google នឹងប្រារព្ធធ្វើព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ខ្លួន ដើម្បីធ្វើការប្រកាសចេញនូវកំពូលស្មាតហ្វូន Pixel 4 Series ក៏ដូចជាផលិតផលមួយចំនួនទៀត ជាក់ជាមិនខាន។ ដោលឡែក ក្នុងពេលថ្មីៗនេះ មានព័ត៌មានមួយមកពីប្រភព 9to5Google បានបង្ហាញពីរូបភាពលេចធ្លាយនៃ Chromebook ជំនាន់ថ្មី របស់ Google ហើយបានអះអាងថាវាជា Pixelbook Go ទៀតផង។

 

 

ជាក់ស្ដែង កាលពីខែមុនប្រភពខាងលើ បានធ្វើការបង្ហាញពីលក្ខណៈសម្បត្តិលេចធ្លាយមួយចំនួនរបស់ Pixelbook Go ជំនាន់ថ្មីនេះ ម្ដងរួចមកហើយ។ ពិតប្រាកដណាស់ ដោយគេបានរំពឹងថា Pixelbook Go អាចនឹងមានការបំពាក់អេក្រង់ទំហំ 13.3 អ៊ីញ ក្នុងកម្រិតបង្ហាញរូបភាពដល់ទៅ 4K រឺ 1080p ជាមួយ Aspect ratio 16:9 មានរន្ធ USB-C ចំនួន 2 និងមានជម្រើស CPU ចាប់ពី Intel Core m3, Core i5 និង Core i7 ជាដើម។ លើសពីនេះទៅទៀត វាមានលក្ខណៈសម្បត្តិ មួយចំនួនទៀតដូចជា មានរ៉េមធំដល់ទៅទំហំ 16GB, អង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 256GB, មានកាមេរ៉ាមុខទំហំ 2 មេហ្គាភិចសែល, រន្ធដោតកាស 3.5 មីលីម៉ែត្រ និងវាមានបន្ទះឈីបសុវត្ថិភាព Titan C ថែមទៀតផង។ មួយវិញទៀត បើមើលទៅលើរូបភាពទាំងនោះ Pixelbook Go ហាក់ដូចជាមានជ័រ រឹងមាំពណ៌ទឹកក្រូច បែបឆ្នូតៗ នៅផ្នែកខាងក្រោម ដែលវាពិតជាគួរអោយទាក់ទាញណាស់។

 

 

សរុបមកវិញ វាច្បាស់ណាស់ថា ឧបករណ៍នេះគឺជាគំរូដើម និងវាត្រូវបានផ្លាស់ប្ដូរឡូហ្គូ Google ពីកន្លែងដាក់ ហើយយើងក៏ឃើញមានពាក្យថា “ProductName” នៅខាងលើក្តារចុចរបស់វា ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ Google ទំនងជានឹងប្រកាសចេញ Pixelbook Go នេះនៅសប្តាហ៍ក្រោយ។ ដូច្នេះ យើងនឹងរង់ចាំមើល ព្រឹត្តិការណ៍របស់ Google ដ៏ធំមួយនេះ ដែលនឹងធ្វើឡើងនៅថ្ងៃទី 15 សប្ដាហ៍ក្រោយ ជាមួយការដាក់បង្ហាញ Pixel 4 Series ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កុំព្យូទ័រ