CAMBO REPORT

Popup Advertising5 seconds

នាឡិកា​ឆ្លាត​វៃ​ដំបូង​របស់ Xiaomi ទំនង​បង្ហាញ​ខ្លួន​នៅ​ខែ​ក្រោយ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សព្វថ្ងៃនេះ បើនិយាយពីឈ្មោះ Xiaomi ប្រហែលជាមានប្រិយមិត្តជាច្រើនបានស្គាល់ពីក្រុមហ៊ុនមួយនេះច្បាស់ហើយ។ វាគឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំមួយ ក្នុងចំណោមក្រុមហ៊ុនផលិតស្មាតហ្វូនដទៃទៀតរបស់ចិន ក្រៅពីផលិតស្មាតហ្វូន ក្រុមហ៊ុន មួយនេះក៏បានផលិតឧបករណ៍ អេឡិចត្រូនិចជាច្រើនទៀត ក្នុងនោះមានដូចជា ឧបករណ៍បំពងសម្លេង, ឧបករណ៍ឆ្លាតវៃសម្រាប់ប្រើ ប្រាស់នៅក្នុងផ្ទះ, កាមេរ៉ាសុវត្ថិភាព, Power Bank, កុំព្យូទ័រ និងខ្សែដៃសុខភាព ជាដើម។

 


បើនិយាយផលិតផលរបស់ក្រុមហ៊ុន Xiaomi នេះ យើងក៏ទើបទទួលបានព័ត៌មានថ្មីមួយ ដែលនិយាយទាក់ទងពីវាផងដែរ។ បើយោងទៅតាម របាយការណ៍ថ្មីមួយ ដែលរាយការណ៍មកពីប្រទេសចិន បាននិយាយថាក្រុមហ៊ុន Xiaomi ទំនងជាអាចបញ្ចេញលក់ នាឡិកាឆ្លាតវៃដំបូងរបស់ខ្លួន នៅខែក្រោយនេះ នៅក្នុងប្រទេសចិន។ ប្រភពបន្តទៀតថា នាឡិកាឆ្លាតវៃនេះ នឹងប្រើប្រាស់បន្ទះឈីប Xiaomi Wear ហើយវាក៏គាំទ្រមុខងារ e-Sim និងសេវា 4G LTE។ មិនត្រឹមតែប៉ុណ្ណោះវាក៏បំពាក់មកជាមួយមុខងារ NFC និងជំនួយការសម្លេងឆ្លាតវៃ (Smart Voice Assistant) ផងដែរ។ ចំពោះប្រព័ន្ធប្រតិបត្តិការវិញ វាប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ ដែលកែច្នៃចេញពី Android Wear របស់ Google ហើយវាអាចនឹងត្រូវបាន Xiaomi ហៅថា “Mi Wear”។ បើយោងទៅតាមរូបភាព ដែលបានបង្ហោះដោយប្រភពខាងលើ ធ្វើឲ្យយើងដឹងថារូបរាង របស់វា មានភាពស្រដៀងគ្នា ទៅនឹងរូបរាងរបស់នាឡិកាឆ្លាតវៃដទៃ មួយចំនួនផងដែរ។

 


អញ្ចឹងសរុបមកវិញ ទាំងនេះគឺជាលក្ខណៈមួយចំនួនរបស់នាឡិកាឆ្លាតវៃដំបូងរបស់ក្រុមហ៊ុន Xiaomi ដែលត្រៀមបង្ហាញខ្លួននាពេល ឆាប់ៗខាងមុខនេះ។ ជាចុងក្រោយ ចំពោះគំនិតរបស់ខ្ញុំ ខ្ញុំគិតថាព័ត៌មានខាងលើនេះ គឺមានភាគរយខ្ពស់ ដែលអាចក្លាយទៅជាការពិត ព្រោះថាកាលពីដើមខែកញ្ញាកន្លងទៅថ្មីនេះ ក្រុមហ៊ុន Xiaomi បានធ្វើការចុះបញ្ជីកម្មសិទ្ធិបញ្ញាថ្មីៗរបស់ខ្លួនមួយចំនួន ដោយក្នុង នោះរួមមានដូចជា “Millennium MIX ALPHA”, “Mi MIX Alpha” និង “Mi Watch COLOR” ដោយ Mi MIX Alphal បានបញ្ចេញជាផ្លូវការហើយ ដូច្នេះ Mi Watch COLOR ក៏នៅមិនយូរទៀតដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Gizmochina Tag: នាឡិកាវៃឆ្លាត