CAMBO REPORT

Popup Advertising5 seconds

Nikon Z50 កាមេរ៉ា Mirrorless មួយ​ផ្សេង​ទៀត​ពី Nikon ដែល​អាច​ប្រើ Len Z Mount បាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន Nikon បានធ្វើការប្រកាសបង្ហាញនូវ កាមេរ៉ាកម្រិតបង្គួរមួយផ្សេងទៀតចូលទៅកាន់ផ្សារ កាលពីថ្ងៃទី 10 កន្លងទៅ។ លើកនេះ Nikon បានធ្វើអោយអ្នកចូលចិត្តថតវីដេអូ Vlog និងអ្នកដែលមិនចូលចិត្តកាមេរ៉ា ធំៗ ធ្ងន់ៗ ពេញចិត្តជាមួយនឹងម៉ូឌែល Z50 នេះ។ ក្នុងនោះ កាមេរ៉ា ប្រភេទ Mirrorless ពីក្រុមហ៊ុនជប៉ុនមួយនេះ មានមកជាមួយនឹង Crop សេនស័រប្រភេទ APS-C អាចចាប់យករូបភាពបានក្នុងទំហំ 20.9 មេហ្គាភិចសែល។ អ្វីដែលពិសេសនោះ Nikon Z50 អាចប្រើប្រាស់នូវកែវ Len ប្រភេទ Z Mount របស់កាមេរ៉ាប្រភេទធំបាន មានដូចជា Nikon Z6 និង Z7 ជាដើម។ 

 

 

និយាយពី លក្ខណៈសម្បត្តិទូទៅវិញ Z50 ត្រូវបានបង្ហើតឡើងដោយផ្តោតទៅលើកាថតវីដេអូជាពិសេស ដោយវាស្រាល និងតូច ងាយស្រួលកាន់ក្នុងការថត ថែមទាំងភ្ជាប់មកជាមួយនឹង អេក្រង់ប្រភេទ LCD 3.2 អ៊ីញ អាចបត់មកខាងមុខបាន ដើម្បីជាជំនួយដល់ការថតខ្លួនឯង សម្រាប់ Vlogger។ សម្រាប់គុណភាពដែលវាធ្វើបានក្នុងការថតវីដេអូ គឺមានកម្រិតដល់ទៅ 4K ក្នុងល្បឿន 30 Frame ក្នុងមួយវិនាទី ជាមួយនឹងការចាប់ Autofocus បាន 209 ចំណុច និង អាចថតរូបបានក្នុងល្បឿន 11 រូបក្នុងមួយវិនាទី។ វាក៏មានមកជាមួយនូវបច្ចេកវិទ្យា ចាប់សម្គាល់ភ្នែកមនុស្សបានផងដែរ។ Nikon Z50 មានសមត្ថភាពថតរូបក្នុងទីងងឹតបានដល់ទៅ -4 AV ដែលល្អជាងកាមេរ៉ាប្រភេទ DSLR មួយចំនួននៅលើទីផ្សារទៀតផង។ មិនតែប៉ុណ្ណោះវាមានកម្រិត ISO ពី 100 ដល់ 51,200។ 

 

 

សម្រាប់រូបរាងទូទៅ យើងឃើញថា Z50 ត្រូវបានរចនាឡើង ស្រោបជាមួយអាលុយមីញូម រួមជាមួយការការពារពីអាកាសធាតុបានក្នុងកម្រិតមធ្យម។ នៅតួផ្នែកខាងឆ្វេង វាមានរន្ធបន្ថែម Memory Card ចំនួន 1 និង រន្ធសាកថ្ម Micro-B។ នៅផ្នែកខាងលើ វាមានមកជាមួយនូវ ភ្លើង Flash មួយគ្រាប់ស្រាប់ អមជាមួយ ប៊ូតុងរង្វិលបញ្ជាទូទៅនៅជាប់នោះ។ 

 

លក្ខណៈពិសេសរបស់វាមួយចំនួនមានដូចជា៖

 

- 20.9MP - Full frame APS-C Sensor

 

- មានក្រិត ISO 100 – 51,200(expands to 50-102400)

 

- មានអេក្រង់ 3.2-inch អាចបត់បាន 180 ឌឺក្រេ

 

- មាន Electronic viewfinder 2.36 million dots 

 

- 11 fps continuous shooting

 

- អាចថត វីដេអូ 4K - 3840 x 2160 ក្នុងល្បឿន 30 fps

 

- Built-in Wireless

 

 

Nikon Z50 នឹងដាក់លក់ក្នុងតម្លៃ 859 ដុល្លារសម្រាប់តួកាមេរ៉ា និង ជាមួយ len 16-50mm មួយគ្រាប់តម្លៃ 1000 ដុល្លារ រីឯ 1,345 ដុល្លារ សម្រាប់ការជ្រើសយក Len 50-250mm ហើយវានឹងមានដាក់លក់ចាប់ពី ខែ វិច្ឆិកាខាងមុខនេះ តទៅ។  

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កាមេរ៉ា