CAMBO REPORT

Popup Advertising5 seconds

Sony ប្រកាស​បញ្ចេញ​លក់​កាមេរ៉ា​ម៉ូឌែល​ថ្មី Alpha 7R IV អម​ជា​មួយ​នឹង​ប្រូ​ម៉ូ​សិន​សម្រាប់​បុណ្យ​អុំ​ទូក​ផង​ដែរ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន Sony បានប្រកាសចេញលក់នូវកាមេរ៉ាប្រភេទ mirrorless មួយម៉ូឌែលទៀត នៅក្នុងត្រកូល Alpha™ 7R គឺ Alpha 7R IV។

 

 

កាមេរ៉ាម៉ូឌែលថ្មីនេះ ជាប្រភេទកាមេរ៉ា Full Frame និងមានសមត្ថភាពអាចថតយករូបភាព បានរហូតដល់ ៦១មេហ្គាភិសែល។ ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ កាមេរ៉ានេះមានសមត្ថភាពខ្ពស់ ក្នុងការកាត់បន្ថយ Noise ព្រមទាំងផ្តល់នូវភាពលម្អិតច្បាស់ ដល់រូបភាពផងដែរ។ ដើម្បីធានាដល់រូបភាពច្បាស់ល្អគ្រប់កាលៈទេសៈ កាមេរ៉ានេះក៏មានបំពាក់ជាមួយប្រព័ន្ធទប់លំនឹង 5-axis ផងដែរ។

 

 

Alpha 7R IV មានបំពាក់ជាមួយនឹង viewfinder បែបអេឡិចត្រូនិច ដែលមានកម្រិតរូបភាពច្បាស់ត្រជាក់ភ្នែក រហូតដល់ 5.76 million dot UXGA OLED Tru-finder ដែលច្បាស់ជាងស៊េរីមុនដល់ទៅ 1.6 ដង។

 

បើយើងនិយាយអំពីល្បឿនក្នុងការថតវិញ Alpha 7R IV អាចថតបានរហូតដល់ទៅ១០ប៉ុស្តិ៍ក្នុងមួយវិនាទី គួបផ្សំនឹង៥៦៧ Phase Detection AF Points និង៤២៥ Contrast AF Points។

 

កាន់តែពិសេសនៅលើកាមេរ៉ានេះ គឺមុខងារ Real-time Eye AF ដែលអនុញ្ញាតឲ្យលោកអ្នកចាប់យកភ្នែកទាំងមនុស្សនិងសត្វបានច្បាស់ល្អ ទោះបីកំពុងធ្វើចលនាក៏ដោយ។ លោកអ្នកក៏អាចប្រើប្រាស់មុខងារនេះក្នុងពេលថតវីដេអូបានផងដែរ។

 

 

កាមេរ៉ាមួយនេះ មានបំពាក់ជាមួយប្រព័ន្ធតភ្ជាប់ល្បឿនលឿនផ្សេងៗដូចជា high-speed Wi-Fi®, wireless PC connectivity, និង SuperSpeed USB (USB 3.2 Gen 1) USB Type-C™ ដែលជួយសម្រួលដល់អ្នកថតរូបអាជីព ក្នុងការបំពេញការងាររបស់ពួកគាត់។

 

បើនិយាយពីគុណភាពវីដេអូវិញ លោកអ្នកអាចថតបានរហូតដល់កម្រិត 4K (3840x2160 pixels) ដែលមានគុណភាពខ្ពស់ អមជាមួយនឹងមុខងារ S-Log2 និង S-Log3 ផងដែរ ដែលជួយដល់ការកែតម្រូវពណ៌វីដេអូឲ្យកាន់តែមានភាពទាក់ទាញ។

 

 

បើសិនជាអ្នកមាន ចំណាប់អារម្មណ៍ជាវបោះដុំនិងរាយសូមទំនាក់ទំនងដៃគូសហការរបស់សូនី  ហាងលក់កាមេរ៉ា ឡេងឃាង តាមលេខទូរស័ព្ទ ០១២៨៦១២១២។

 

លក្ខណៈពិសេសរបស់វាមួយចំនួនមានដូចជា៖

 

•    Full-frame 61.0 MP back-illuminated Exmor R™ CMOS image sensor ដំបូងគេលើលោក
•    15-stop dynamic range
•    អាចថតបាន ១០ប៉ុស្តិ៍ក្នុងមួយវិនាទី ជាមួយនឹងមុខងារ full AF/AE tracking ចុចជាប់បានរហូតដល់៧វិនាទី នៅក្នុង full-frame mode និងបានច្រើនជាងនេះបីដង នៅក្នុង APS-C mode
•    ៥៦៧ phase-detection AF points គ្របដណ្តប់៧៤% នៃផ្ទៃរូបភាព និង៤២៥ contrast AF points
•    Real-time Eye AF សម្រាប់ការថតរូបនិងថតវីដេអូ
•    នៅក្នុង APS-C mode ផ្តល់កម្រិតរូបភាពរហូតដល់ 26.2MP
•    Viewfinder បែបអេឡិចត្រូនិច ផ្តល់កម្រិតរូបភាពដល់ទៅ 5.76 million dot UXGA (Ultra-XGA) OLED Tru-Finder™
•    បំពាក់ជាមួយ high-speed Wi-Fi, ភ្ជាប់នឹងកុំព្យូទ័រដោយមិនបាច់ប្រើខ្សែ, អាចបញ្ជូនរូបភាពតាមរយៈ FTP, និងបញ្ជូនរូបភាពតាមរយៈ USB ក្នុងល្បឿនលឿន
•    ថតវីដេអូក្នុងកម្រិត 4K ជាមួយនឹង S-Log3 និង HDR
•    បំពាក់ជាមួយ Multi Interface Shoe™ ដែលអាចភ្ជាប់នឹងមីក្រូហ្វូនស៊េរីថ្មីរបស់ Sony
•    តួមានទម្ងន់ស្រាល ងាយស្រួលក្នុងការកាន់ និងបញ្ជាលើប៊ូតុងផ្សេងៗ

 

 

រីករាយទស្សនាវីដេអូលំអិតពីវា៖

 

 

ក្រុមហ៊ុនក៏មានប្រូម៉ូសិនជាមួយម៉ូឌែលនេះ ក្នុងឱកាសសម្រាប់បុណ្យអុំទូកផងដែរ៖

 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Sony Cambodia Tag: កាមេរ៉ា