CAMBO REPORT

Popup Advertising5 seconds

OPPO K5 ចេញ​ជា​ផ្លូវការ ជាមួយ​ឈីប Snapdragon 730G និង​មាន​កាមេរ៉ា​ទំហំ 64 មេហ្គា​ភិច​សែល

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សម្រាប់ថ្ងៃនេះ OPPO បានធ្វើការប្រកាសចេញនូវកំពូលស្មាតហ្វូនលំដាប់ Flagship គឺ Reno Ace ជាផ្លូវការ នៅក្នុងប្រទេសចិន ដែលវាបានបំពាក់មកជាមួយបន្ទះឈីប Snapdragon 855+ និងអាចគាំទ្រការសាកថ្មល្បឿនលឿន បានដល់ទៅទំហំ 65W ឯណោះ។ ជាក់ស្ដែង នៅក្នុងព្រឹត្តិការណ៍នោះ ក៏មើលឃើញថាក្រុមហ៊ុនចិនមួយនេះ បានបញ្ចេញស្មាតហ្វូនលំដាប់កណ្ដាល OPPO K5 ផងដែរ។

 

 

ពិតប្រាកដណាស់ OPPO K5 ត្រូវបានបំពាក់អេក្រង់ទំហំ 6.4 អ៊ីញ ជាប្រភេទ AMOLED ក្នុងកម្រិតបង្ហាញរូបភាព Full HD+ ជាមួយ Aspect ratio 19.5:9 ដែលមានការចរនាម៉ូតបែបដំណក់ទឹក និងវាថែមទាំងមានបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃពីក្រោមអេក្រង់ ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ស្មាតហ្វូនមួយនេះ វាបានបំពាក់ឈីប Snapdragon 730G មាន CPU ជាប្រភេទ Octa-core ជាមួយ GPU Adreno 618 ដែលមានជម្រើសរ៉េមទំហំ 6GB/8GB ប្រភេទ LPDDR4X និងមានជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128GB/256GB ជាប្រភេទ UFS 2.1។ លើសពីនេះទៅទៀត វាមានថាមពលថ្មទំហំ 4,000mAh ដែលការសាកថ្មមួយពេញ ជាមួយបច្ចេកវិទ្យា VOOC 4.0 ទំហំ 30W វាចំណាយពេលត្រឹម 73 នាទីប៉ុណ្ណោះ។ មួយវិញទៀត OPPO K5 គឺជាស្មាតហ្វូនរបស់ OPPO ដំបូងគេដែលភ្ជាប់មកជួយ បច្ចេកវិទ្យាសាកថ្មល្បឿនលឿននេះ ទៀតផង។

 

 

សម្រាប់ផ្នែកកាមេរ៉ាវិញ OPPO K5 បានបំពាក់មកជាមួយកាមេរ៉ាខាងក្រោយចំនួន 4 គ្រាប់ ដោយលេនដើមមានទំហំ 64 មេហ្គាភិចសែល បូកមួយគ្រាប់ទៀតទំហំ 8 មេហ្គាភិចសែល ជាប្រភេទលេនទូលាយ បូកមួយគ្រាប់ទៀតទំហំ 2 មេហ្គាភិចសែល ជា Macro លេន បូកគ្រាប់ចុងក្រោយទំហំ 2 មេហ្គាភិចសែល ជាលេនជំនួយថតព្រាលផ្ទៃខាងក្រោយ និងអាចមានកាមេរ៉ាមុខទំហំ 32 មេហ្គាភិចសែល។ ក្រៅពីនេះ វាត្រូវបានស្រោបដោយស្បែក Interface ColorOS 6.1 ពឹងផ្អែកលើ Android Pie។ ជាងនេះទៅទៀត វាមានតម្លៃក្នុងប្រទេសចិនចាប់ពីប្រមាណជា 267 ដុល្លារទៅ 351 ដុល្លារ ទៅតាមជម្រើសនៃទំហំរ៉េម និងទំហំផ្ទុករបស់វា ហើយវាមានពណ៌ចំនួន 3 គឺពណ៌ខៀវ, បៃតង និងពណ៌ស ជាដើម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរស័ព្ទ