CAMBO REPORT

Popup Advertising5 seconds

ឧបករណ៍ PSVR ជំនាន់ថ្មី ទំនង​ជា​អាច​ភ្ជាប់​មក​ជាមួយ​មុខងារ​ត​ភ្ជាប់​ដោយ​ឥត​ខ្សែ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តមួយចំនួន បានដឹងហើយថា នៅពេលដែលក្រុមហ៊ុន Sony ប្រកាសចេញ ម៉ាស៊ីនហ្គេម PS4 ជាលើកដំបូង បន្ទាប់មក ទៀតពួកគេក៏បានប្រកាសចេញឧបករណ៍ PSVR ជំនាន់ដំបូងរបស់ខ្លួនផងដែរ ក្នុងនោះយើងកត់សម្គាល់ឃើញថាឧបករណ៍ PSVR នេះក៏ទទួលបានការគាំទ្រច្រើន។ ដូច្នេះបើគិតទល់មកដល់ពេលនេះ វាមានអាយុកាលប្រហែលជាជិត 6 ឆ្នាំដែរហើយ។

 

 

ហេតុដូច្នេះ ប្រហែលជាក្រុមហ៊ុន Sony បានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ចេញ ឧបករណ៍ PSVR ជំនាន់ថ្មីរបស់ខ្លួនបាត់ទៅហើយ ព្រោះថាកាលពីម្សិលមិញនេះ នាយកប្រតិបត្តិ របស់ Sony Interactive Entertainment (SIE) លោក Jim Ryan បានបញ្ជាក់ ទៅកាន់ភ្នាក់ងារទស្សនាវដ្តីដ៏ល្បី Wired ថាពួកគេនឹងបញ្ចេញលក់ម៉ាស៊ីនហ្គេមជំនាន់ថ្មីចុងក្រោយគេបង្អស់របស់ខ្លួន ដែលមានឈ្មោះ ថា PlayStation 5 នៅចុងឆ្នាំ 2020 ខាងមុខនេះ។ ទាក់ទងទៅនឹង PSVR នេះ យើងក៏ទើបទទួលបានព័ត៌មានថ្មីមួយដែលនិយាយ ពីវាផងដែរ។ បើយោងទៅតាមប៉ាតង់ថ្មីដែលរកឃើញដោយភ្នាក់ងារសារព័ត៌មាន LetsGoDigital បានបង្ហាញឲ្យយើងឃើញថា ឧបករណ៍ PSVR ជំនាន់ថ្មីដែលអាចនឹងបង្ហាញខ្លួនជាមួយ PlayStation 5 នៅចុងឆ្នាំ 2020 ខាងមុខនេះ នឹងបំពាក់មកជាមួយ បច្ចេកវិទ្យាតភ្ជាប់ឥតខ្សែ។ តាមរយៈប៉ាតង់នេះផងដែរ យើងសង្កេតឃើញថា PSVR ជំនាន់ថ្មីនេះនឹងបំពាក់មកជាមួយកាមេរ៉ា ដែលមើលទៅខាងក្រៅចំនួន 2 គ្រាប់ស្ថិតនៅផ្នែកខាងមុខ និងកាមេរ៉ាចំនួន 1 គ្រប់ស្ថិតនៅផ្នែកខាងក្រោយនៃឧបករណ៍ PSVR តែម្តង។

 

 

សរុបមកវិញ បើសិនជាប៉ាតង់ដែលត្រូវបានគេរកឃើញខាងលើនេះ ត្រូវបានក្រុមហ៊ុន Sony យកទៅប្រើប្រាស់ដើម្បីបង្កើតឧបករណ៍ PSVR ជំនាន់ថ្មីដែលត្រៀមនឹងបង្ហាញខ្លួនជាមួយម៉ាស៊ីនហ្គេម PlayStation 5 ពិតមែននោះ មានន័យថានេះគឺជាដំណឹងដ៏ល្អមួយ សម្រាប់អ្នកដែលត្រៀមខ្លួនធ្វើជាម្ចាស់របស់ម៉ាស៊ីនហ្គេម PlayStation 5 និង PSVR ជំនាន់ថ្មីនេះ ព្រោះថាអ្នកនឹងទទួលបាន បទពិសោធន៍ក្នុងការលេងហ្គេមរបស់អ្នកកាន់តែអស្ចារ្យ ថែមមួយកម្រិតទៀត។ ជាចុងក្រោយ ចំពោះគំនិតរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថា បើសិនជាព័ត៌មានខាងលើក្លាយទៅជាការពិតមែន មានន័យថាយើងនឹងទទួលបានបទពិសោធន៍នៃការប្រើប្រាស់ ឧបករណ៍ PSVR ជំនាន់ថ្មីនេះកាន់ពិសេសជាងមុន ព្រោះថាវាអាចអនុញ្ញាតឲ្យយើងធ្វើអាចធ្វើការបំលាស់ខ្លួនទៅមកជុំវិញកន្លែងដែលយើងកំពុងតែ ឈរលេង ដោយមិនចាំបាច់ព្រួយបារម្ភខ្លាចទាក់ខ្សែដែលដែលប្រើប្រាស់សម្រាប់ភ្ជាប់ PSVR ទៀតនោះទេ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Polygon Tag: កម្មវិធី-ហ្គេម