CAMBO REPORT

Popup Advertising5 seconds

កុំព្យូទ័រ​យួរ​ដៃ​ 3​ ម៉ូឌែល​របស់​ ASUS​ តម្លៃ​ក្រោម​ 300 ដុល្លា​រដែល​អ្នក​អាច​ពិចារណា​បាន​!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មិត្តអ្នកអានទាំងអស់គ្នា ប្រហែលជាបានដឹងហើយថា កុំព្យូទ័រយួរដៃដែលចេញលក់ នាពេលសព្វថ្ងៃនេះ គឺសុទ្ធតែមានតម្លៃ រាងថ្លៃគ្រាន់បើដែរ ដែលជាមូលហេតុធ្វើអោយ អ្នកមានលុយល្មមៗ ពិបាកក្នុងការ ជ្រើសរើស ថាតើស្មាកុំព្យូទ័រយួរដៃ ម៉ូឌែលណា អាចអោយពួកគាត់ មានលទ្ធភាពក្នុងការទិញ។ ថ្ងៃនេះដែរ យើងសូមណែរនាំ មិត្តអ្នកអានមួយចំនួន នូវកុំព្យូទ័រយួរដៃ ដែលមានតម្លៃក្រោម 300 ដុល្លារ របស់ក្រុមហ៊ុន ASUS  រួមជាមួយនឹងសមត្ថភាព ល្អគួរសម ដែលអ្នកអាចពិចារណាបាន។

 

 

• ម៉ូឌែល E402BA តម្លៃ 299 ដុល្លារ

 

E402BA ជាប្រភេទលេបថប កម្រិតថវិការ របស់ក្រុមហ៊ុន ASUS បង្កើតឡើងសម្រាប់អ្នកប្រើប្រាស់ ក្នុងការធ្វើការប្រចាំថ្ងៃទូទៅ ដែលមានរូបរាង និងរចនាបទស្រស់ស្អាត ទាន់សម័យបែបPremium មានសមត្ថភាពមធ្យម អាចធ្វើការ Multitasking បានរលូនល្អ ចំពោះការងារការិយាល័យ Microsoft Office និងការបើកលេងអ៊ីនធើណែតទូទៅ ដោយវាបានបំពាក់មកជាមួយ CPU AMD A4-9125, រ៉េម DDR3L 4GB, ប្រព័ន្ធដំណើរការ Window 10 Home និងទំហំផ្ទុកប្រភេទ SATA ដល់ទៅ 1TB ឯណោះ ដែលងាយស្រួល សម្រាប់អ្នកដែលត្រូវការផ្ទុកឯកសារច្រើន។ E402BA មានទម្ងន់ស្រាលល្មមត្រឹម1.6kg ងាយស្រួលក្នុងការយកតាមខ្លួន បំពាក់ជាមួយនឹងអេក្រង់ទំហំ 14 អ៊ីញ, កម្រិត HD, មានរន្ធ Speaker ធំ ចំនួន 2 នៅខាងក្រោម, មានរន្ធដោតកាស, រន្ធសាកថ្ម, រន្ធដោត VGA/mini d sub, រន្ធUSB Type A 3.0, រន្ធ USB 2.0, រន្ធ RJ45 និងរន្ធ HDMI។

 

 

• ម៉ូឌែល E203MAH តម្លៃ 289 ដុល្លារ

 

E203MAH ជាលេបថប កម្រិតថវិការមួយទៀត របស់ក្រុមហ៊ុន ASUS ដែរ ដោយវាមានការរចនាបទស្អាត ស្តើងស្រាល សមត្ថភាពមធ្យម និងមានគុណភាពល្អ។ E203MAH បំពាក់មកជាមួយ CPU Quad core Intel Celeron N4000, រ៉េម DDR4 4GB, ទំហំផ្ទុក 500Gb និងប្រព័ន្ធប្រតិបត្តិការ Window 10 Home ដែលសមស្របជាមួយ អ្នកដែលធ្វើការច្រើន បែបនៅ Office និងលេងអ៊ីនធើណេត ឬមើលរឿងទូទៅ។ លេបថបនេះ មានជម្រើស 3 ពណ៌ ស្រស់ស្អាត រួមមាន ពណ៌ទឹកប្រាក់ ពណ៌ផ្កាឈូក និងពណ៌ខៀវ។ វាមានទំហំអេក្រង់11.6 អ៊ីញ ដែលបង្កើតឡើង សម្រាប់អ្នកដែលចូលចិត្ត យកលេបថបតាមខ្លួនច្រើន ដោយទម្ងន់របស់វា ស្រាល ត្រឹមតែ 980ក្រាម ប៉ុណ្ណោះ និងទំហំប៉ុនក្រដាស A4 ពិសេសកាន់ថ្មបានយូរ ដល់ទៅ 10 ម៉ោង ឯណោះ។ អ្នកប្រើប្រាស់អាចកាច់ ឬបត់ លេបថបនេះ អោយផ្តេកលើតុបាន ដែលវាល្អ សម្រាប់ការចែករំលែក ឬការធ្វើការជាក្រុម ជាដើម ព្រោះវាត្រូវបានបំពាក់ជាមួយគន្លឹះ ដែលអាចពត់បានដល់ទៅ 180ដឺក្រេ។ E203MAH បានភ្ជាប់ជាមួយ រន្ធដោតកាស រន្ធUSB 3.1 ចំនួន 2, រន្ធ HDMI, រន្ធ micro SD និងរន្ធ USB Type C ផងដែរ។

 

 

• ម៉ូឌែល X407MA តម្លៃ 299 ដុល្លារ

 

X407MA ជាប្រភេទលេបថប មួយទៀតរបស់ ASUS មានរូបរាងស្អាតបែប Premium ជាមួយជម្រើស 2 ពណ៌ គឺពណ៌ខៀវក្រម៉ៅ និង ពណ៌ទឹកមាស។ លេបថបនេះ បំពាក់ជាមួយ CPU Quad core Intel Celeron N4000, រ៉េម DDR4 4GB អាចបន្ថែមឡើងដល់ 8GB, ដំណើរការដោយ Window 10 Home មានថ្មកាន់បានយូរ ព្រមទាំងប្រើយូរ មិនសូវក្តៅ ដែលវាល្អ សម្រាប់អ្នកធ្វើការងារច្រើន ជាពិសេស ការងារបែបការិយាល័យ Microsoft Office ឬអ្នកដែលត្រូវការថ្មយូរ សម្រាប់ការកម្សាន្ត មើលរឿង ស្តាប់ចម្រៀង ឬការប្រើប្រាស់អ៊ីនធើណេតទូទៅ ជាដើម។ X407MA នេះ មានទម្ងន់1.5Kg ល្មមអាចយកតាមខ្លួន ទៅណាមកណាបាន ដោយវាមានអេក្រង់ទំហំ 14 អ៊ីញ កម្រិត Full HD មានបច្ចេកវិទ្យា NanoEdge Display គឺអេក្រង់លាតសឹងពេញគែម ផ្តល់បទពិសោធន៍ល្អ ដល់អ្នកដែលធ្វើការ ជាមួយនឹងអេក្រង់ច្រើន។ លើសពីនេះ X407MA ក៏ Support នូវការបច្ចេកវិទ្យាដោះសោរតាម Finger Print ព្រមទាំងបច្ចេកវិទ្យា ASUS Fast Charge សាកថ្មបានលឿន ដល់ទៅ 60% ត្រឹមតែ 49 នាទី។

 

 

អញ្ចឹង ទាំងនេះជាកុំព្យូទ័រយួរដៃ តម្លៃមធ្យម របស់ក្រុមហ៊ុន ASUS ហើយសម្រាប់អ្នក ដែលមានចង់បានឡេបថប តម្លៃក្រោម 300 ដុល្លារ តែមានសមត្ថភាពអាចទទួលយក បាននោះ គឺអាចធ្វើការជ្រើសរើស ពិចារណាបាន។ ប៉ុន្តែចំពោះអ្នក ដែលគាត់មានលុយច្រើន និងមានតម្រូវការខ្ពស់ កុំព្យូទ័រយួរដៃ ដែលបានបង្ហាញខាងលើនេះ អាចនឹងមិនមែន ជាជម្រើសរបស់ពួកគាត់ ឡើយ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: ASUS Tag: កុំព្យូទ័រ