CAMBO REPORT

Popup Advertising5 seconds

Apple បញ្ចេញកំណែអាប់ដេតថ្មីសម្រាប់ Apple Watch Series 4 ដើម្បី​អាច​ប្រើ​ជាមួយ iPhone ម៉ូឌែល​ចាស់​ៗ​បាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Apple បានធ្វើការបញ្ចេញនូវកំណែអាប់ដេតសម្រាប់ Apple Watch Series 4 របស់ខ្លួន ក្នុងគោលបំណង ធ្វើអោយ iPhone ចាស់ៗ អាចប្រើប្រាស់ជាមួយវាបាន។ ក្នុងនោះ គេបានដឹងថា watchOS 6 ចុងក្រោយអាចដំណើរការបាន តែជាមួយប្រព័ន្ធប្រតិបត្តិការ iOS 13 ប៉ុណ្ណោះ ដោយម៉ូឌែល iPhone 5s និង iPhone 6 មិនអាចដំឡើងទៅកាន់ iOS 13 នេះបានឡើយ។ 

 

 

បញ្ហានេះហើយ វាតម្រូវអោយ Apple បញ្ចេញនូវ watchOS ជំនាន់ 5.3.2 សម្រាប់ Apple Watch Series 4 ដើម្បីអោយម្ចាស់ iPhone 5s និង iPhone 6 អាចភ្ជាប់នាឡិកាដៃ Apple Watch ជំនាន់ទី 4 ពួកគេជាមួយនឹង Watch App បាន។ តាមពិតទៅ Apple ធ្លាប់បានបញ្ចេញនូវ Watch OS ជំនាន់ 5.3.2 នេះ រួចមកហើយកាលពីខែមុន សម្រាប់ Apple Watch ជំនាន់ទី 1 ដល់ ជំនាន់ទី 3 ជាមួយនឹងការបន្ថែមមុខងារថ្មីៗ ដូចជា៖ Walkie-Talkie, Podcasts, ការពង្រឹង Security, សេនស័រវាស់ចង្វាក់បេះដូង, ល្បឿនដំណើរការលើនាឡិកា និងការកែប្រែទៅលើ Siri។ 

 

 

ដោយឡែក សម្រាប់ watchOS 5.3.2 នៅលើ Apple Watch ជំនាន់ទី 4 នេះវិញ បានធ្វើឡើងដើម្បី អាប់ដេតផ្នែកសុវត្ថិភាពបន្ថែម ជាមួយនឹងការ ដែលអាចប្រើប្រាស់ជាមួយម៉ូឌែល iPhone ដែលមិនអាចដំឡើងទៅកាន់ iOS 13 នោះឯង។ ដូច្នេះអ្នកដែលកំពុងប្រើប្រាស់ Apple Watch ជំនាន់ទី 4 ជាមួយនឹង iPhone 5s និង iPhone 6 អាចដំឡើង watchOS 5.3.2 នេះបាន តាមរយៈកម្មវិធី Watch នៅលើ iPhone តែម្តង។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: 9to5Google Tag: នាឡិកាវៃឆ្លាត