CAMBO REPORT

Popup Advertising5 seconds

OPPO Reno Ace ចេញ​ជា​ផ្លូវ​ការ មាន​អេក្រង់​កម្រិត 90Hz និង​ល្បឿន​សាក​ថ្ម 65W មុន​គេ​បង្អស់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មនុស្សទូទាំងពិភពលោក បានភាពភ្ញាក់ផ្អើលមែនទែន នៅពេលដែលក្រុមហ៊ុនចិន OPPO ធ្វើការប្រកាសចេញបច្ចេកវិទ្យា សាកថ្មល្បឿនលឿនកម្រិត 65W កាលពីខែមុនមកនេះ ដែលអាចសាកថ្មទំហំ 4000mAh មួយពេញក្នុងរយៈពេលត្រឹមតែ កន្លះម៉ោងប៉ុណ្ណោះ។ រហូតមកដល់ថ្ងៃនេះ OPPO ក៏បានប្រកាសចេញស្មាតហ្វូន Reno Ace ជំនាន់ក្រោយរបស់ខ្លួន ជាផ្លូវការហើយ នៅឯប្រទេសចិន ដោយមានភ្ជាប់បច្ចេកវិទ្យាថ្មីនេះ ហើយព្រមទាំងមានបំពាក់អេក្រង់ Refresh Rate កម្រិត 90Hz ប៉ុន្ដែបែរជាមានថ្ងាសឆកទៅវិញ មិនដូចជំនាន់មុនៗឡើយ។

 

 

ស្មាតហ្វូនម៉ូឌែល OPPO Reno Ace មានផ្ទុកនូវគ្រឿងផ្នែករឹង កំពូលៗថែមទៀតផង ដោយវាត្រូវបានបំពាក់ឈីប Snapdragon 855 Plus ជាមួយនឹងរ៉េមទំហំ 8GB/12GB + អង្គផ្ទុកទិន្នន័យទំហំ 128GB/256GB ប្រភេទ UFS 3.0 ជំនាន់ចុងក្រោយតែម្ដង។ ចំណែកឯផ្នែកអេក្រង់របស់វា គឺមានទំហំធំដល់ទៅ 6.5 អ៊ីញ អាចបង្ហាញកម្រិតបាន FHD+ ជាបន្ទះអេក្រង់ប្រភេទ AMOLED មានកម្រិត Refresh Rate 90Hz ដូចជាស្មាតហ្វូនក្រោយៗរបស់ OnePlus អញ្ចឹងដែរ ប៉ុន្ដែមិនលាតពេញនោះទេ ដោយវាជាការឌីហ្សាញបែប ថ្ងាសឆកដំណក់ទឹក មានបំពាក់នូវកាមេរ៉ាទំហំ 16MP នៅក្នុងនោះផងដែរ។ បើនិយាយមកដល់ផ្នែកកាមេរ៉ា វាមានដល់ទៅចំនួន 4 គ្រាប់ឯណោះ នៅសន្ទះខាងក្រោយ ដែលរួមមានដូចជា កាមេរ៉ាដើមទំហំ 48MP + លេនប្រភេទ Ultra-Wide ទំហំ 8MP (116 ដឺក្រេ) + លេនពង្រីក Telephoto ទំហំ 13MP និងសេនស័រប្រភេទ Monochrone ទំហំ 2MP ទុកសម្រាប់ថតរូបភាព ជាលក្ខណៈបែបពណ៌សខ្មៅ។

 

 

លើសពីនេះទៅទៀត OPPO Reno Ace ស៊េរីថ្មីនេះ មានភ្ជាប់ជាមួយមុខងារ Game Boost 2.0 ដើម្បីជំនួយឲ្យការលេងហ្គេម កាន់តែរលូនល្អបន្ថែម, ដំណើរការនៅលើស្បែក Color OS 6.1 (Android 9.0 Pie), នៅតែរក្សារន្ធដាតកាស 3.5mm, មានប្រព័ន្ធ NFC និងសេនស័រស្កេនម្រាមដៃ លើផ្ទៃអេក្រង់ថែមទៀត។ សម្រាប់ជម្រើសពណ៌ឯណោះវិញ គឺមានចំនួនពីរប៉ុណ្ណោះ ដែលរួមបញ្ចូលទាំង ពណ៌ស្វាយ (Psychadelic Purple) និងពណ៌ខៀវ (Starry Blue) ប៉ុន្ដែចំពោះតម្លៃដាក់លក់ ហើយណាពេលបានមកដល់ស្រុកយើង OPPO មិនទាន់ប្រកាសប្រាប់ ជាផ្លូវការនៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Android Authority Tag: ទូរស័ព្ទ