CAMBO REPORT

Popup Advertising5 seconds

OPPO Reno A ប្រកាស​ចេញ​ជា​ផ្លូវការ មាន​អាវ​ក្រោះ​ការពារ​ទឹក និង​ប្រើឈីប Snapdragon 710

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីពេលថ្មីៗនេះ OPPO ទើបបានធ្វើការប្រកាសចេញនូវស្មាតហ្វូន ជំនាន់ថ្មី សម្រាប់ទីផ្សាររបស់ប្រទេសជប៉ុន។ ស្មាតហ្វូនស៊េរីថ្មីមួយនេះ មានឈ្មោះផ្លូវការថា Reno A ហើយវាក៏ជាស្មាតហ្វូនទី 2 ដែលមានវត្តមានក្នុងទីផ្សារប្រទេសនេះ ផងដែរ។ ជាក់ស្ដែង នាពេលកន្លងមក វាត្រូវបានលេចធ្លាយរូបរាង ក៏ដូចជាលក្ខណៈសម្បត្តិមួយចំនួនរួចមកហើយ តាំងពីខែសីហា មកម៉្លេះ។

 

 

ពិតណាស់ OPPO Reno A វាត្រូវបានបំពាក់អេក្រង់ទំហំ 6.4 អ៊ីញ ក្នុងកម្រិតបង្ហាញរូបភាព 2340 x 1080 ភិចសែល ជាមួយម៉ូតបែបដំណក់ទឹក និងមានផ្ទៃអេក្រង់លាតបានចំនួន 91 ភាគរយ ដែលស្រោបដោយកញ្ជក់ការពារឆ្កូត Gorilla Glass 5 ទៀតផង។ ស្មាតហ្វូននេះ បានបំពាក់មកជាមួយបន្ទះឈីប Snapdragon 710 មានរ៉េមទំហំ 6GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 64GB ឬ 128GB។ លើសពីនេះទៅទៀត វាមានកាមេរ៉ាខាងក្រោយចំនួន 2 គ្រាប់ ដោយលេនគោលមានទំហំ 16 មេហ្គាភិចសែល និងមួយគ្រាប់ទៀតមានទំហំ 2 មេហ្គាភិចសែល។ ជាងនេះទៅទៀត វាមានការចាប់សម្គាល់ទីកន្លែងត្រូវថតបានរហូតដល់ 22 កន្លែង និងការកំណត់កន្លែងថតដោយស្វ័យប្រវត្តិបានចំនួន 416 កន្លែង ដូច្នេះ វានឹងអាចផ្ដល់រូបភាពដែលបានថតមក កាន់មានគុណភាពច្បាស់ថែមមួយកម្រិតទៀត។ ចំណែកឯ កាមេរ៉ាមុខមានទំហំ 25 មេហ្គាភិចសែល ជា IA កាមេរ៉ា ដែលមានមុខងារ Beauty mode និង Portrait mode ផងដែរ។

 

 

ក្រៅពីនេះ Reno A បានបំពាក់មកជាមួយបច្ចេកវិទ្យា ស្កេនស្នាមម្រាមដៃក្រោមអេក្រង់ ហើយវាក៏មានមុខងារ និងលក្ខណៈសម្បត្តិមួយចំនួនទៀតដូចជា NFC, អាចប្រើស៊ីមបាន 2 ជាប្រភេទ Nano SIM, Bluetooth 5.0, Dual-band Wi-Fi, OTG និងវាថែមទាំងមានអាវក្រោះការពារទឹក និងធូលី កម្រិត IP67 ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ វាមានថាមពលថ្មទំហំ 3,600mAh ជាមួយការសាកថ្មតាមរយៈរន្ធ USB-C និងវាត្រូវបានស្រោបដោយស្បែក Interface ColorOS 6.0 ពឹងផ្អែកលើ Android Pie ហើយវាមានមុខងារ Game Boost 2.0 ដែលរួមបញ្ចូលទាំង Touch Boost និង Frame Boost សម្រាប់ធ្វើអោយការបញ្ជាប៉ះបានលឿន និងរលូនល្អក្នុងការលេងហ្គេម ជាដើម។ 

 

 

សរុបមកវិញ ស្មាតហ្វូន OPPO Reno A ស៊េរីថ្មីមួយនេះ មានតម្លៃនៅក្នុងប្រទេសជប៉ុនប្រមាណជា 333 ដុល្លារ ដែលវាត្រូវបានដាក់អោយធ្វើការ Pre-order រួចហើយ ដោយវានឹងមានលក់ផ្លូវការនៅថ្ងៃទី 18 ខែតុលាខាងមុខនេះផងដែរ។ មួយវិញទៀត វាក៏នឹងមានលក់នៅលើអនឡាញ ដូចជា Amazon Japan, Ratuten Mobile, Fiimo, LinksMate, និងមួយចំនួនទៀត ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរស័ព្ទ