CAMBO REPORT

Popup Advertising5 seconds

កុំព្យូទ័រ​យួរ​ដៃ​ស៊េរី​ថ្មី MSI Modern 14 A10RB សម្រាប់​អ្នក​បង្កើត Content មាន​ថវិកា​ខ្ទង់ 799 ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីម្សិលមិញនេះ យើងបានធ្វើការចុះផ្សាយជូន អំពីកុំព្យូទ័រយួរស៊េរីថ្មីមួយម៉ូឌែល របស់ស្លាកយីហោ MSI ដែលមានឈ្មោះហៅថា Modern 14 A10M ជាមួយរូបរាងស្រស់ស្អាត គែមអេក្រង់តិច កម្រាស់ស្ដើង រីឯកម្លាំងម៉ាស៊ីន ក៏ជាជំនាន់ចុងក្រោយ បូករួមទាំងស៊ីភីយូ Intel ជំនាន់ទី 10 និងស្ថិតលើតម្លៃសមរម្យ អាចទទួលយកបាន។ សម្រាប់អត្ថបទថ្ងៃនេះវិញ យើងនឹងធ្វើការដាក់បង្ហាញជូន ប្រិយមិត្តអ្នកអាន អំពីកុំព្យូទ័រយួរដៃ ត្រកូលជាមួយគ្នាថ្មីមួយទៀត មានឈ្មោះម៉ូឌែលថា MSI Modern 14 A10RB ដែលមានលក្ខណៈសម្បត្តិ និងការឌីហ្សាញ ដូចគ្នាទៅនឹងម៉ូឌែលមុនដែរ ប៉ុន្ដែវាត្រូវបានបំពាក់នូវ ក្រាហ្វិកកាត ខាងក្រៅបន្ថែមមួយទៀត ក្នុងតួខ្លួនដ៏ស្ដើងស្អាតដដែល។

 

 

នាពេលបច្ចុប្បន្ននេះ មិនមែនមនុស្សទាំងអស់គ្នា សុទ្ធតែមានលទ្ធភាពជាវ កុំព្យូទ័រយួរដៃតម្លៃខ្ទង់ 1000 ដុល្លារជាង ទៅ 2000 ដុល្លារជាង ដើម្បីយកមកបម្រើការងារ ជាអ្នកបង្កើត Content ឬ លេងហ្គេមទូទៅនោះទេ ហេតុដូច្នេះហើយបានជា MSI បង្កើតកុំព្យូទ័រយួរដៃម៉ូឌែល Modern 14 A10RB នេះឡើងមក។ ការទស្សនាខ្សែភាពយន្ដ នៅលើកុំព្យូទ័រយួរដៃនេះ នឹងអាចទទួលបាន បទពិសោធន៍ល្អ ជាមួយនឹងអេក្រង់ទំហំ 14 អ៊ីញ មានសមត្ថភាពបង្ហាញកម្រិត FHD (1920x1080) ជាបន្ទះអេក្រង់ប្រភេទ IPS មានបំពាក់បច្ចេកវិទ្យា Anti-Glare ជួយកាត់បន្ថយពន្លឺចាំងចូល ឲ្យឃើញពណ៌ដឹតច្បាស់ ព្រមទាំងមានកម្រិត NTSC 72% និងគម្រិត sRGB ជិតដល់ 100% អាចផ្ដល់សាច់រូបភាពច្បាស់ ហើយពណ៌ត្រឹមត្រូវល្អបាន។

 

 

ហាក់បីដូចជា បានបញ្ជាក់ប្រាប់លើអត្ថបទមុន ទាក់ទងទៅនឹងម៉ូឌែល MSI Modern A10M អញ្ចឹងដែរ ដោយម៉ូឌែលថ្មីមួយនេះ មានកម្រាស់ស្ដើងត្រឹមតែ 15.9mm រួមទាំងមានទម្ងន់ 1.19 គីឡូក្រាម (ខុសគ្នាត្រឹមតែ 0.01 គីឡូក្រាមប៉ុណ្ណោះ) ដោយឡែក វាមានភ្ជាប់មកជាមួយ រ៉េមទំហំ 8GB ហើយក្រាហ្វិកកាតដាច់មួយទៀតគឺ NVIDIA GeForce MX250 2GB GDDR5 ដើម្បីជំនួយដល់ការលេងហ្គេម និងសម្រេចការងារចាំបាច់ បានល្អថែមមួយកម្រិតទៀត។

 

• CPU : Intel CoreTM i5-10210U Processor 10th Gen

• VGA 1 : Intel UHD Graphics 620

• VGA 2 : NVIDIA GeForce MX250 2GB GDDR5

• RAM : 8GB DDR4 (Up to 32GB)

• SSD : 256GB NVMe PCIe SSD

• Connectivity : Intel Wireless AC 9560 (2*2 a/c) + Bluetooth 5.0

• ថ្មប្រភេទ Li-Polymer 4-Cell / (50WHR)

• ដុំសាកថ្មកម្លាំង 65W

• Operating System: Windows 10 Home

 

 

ដូច្នេះ សូមបញ្ជាក់ថានេះជាការរៀបរាប់ លក្ខណៈសម្បត្តិត្រួសៗអំពី កុំព្យូទ័រយួរដៃស៊េរីថ្មី MSI Modern 14 A10RB ដោយវាមានតម្លៃដាក់លក់ 799 ដុល្លារ ជាមួយការធានារយៈពេល 2 ឆ្នាំ ហើយប្រសិនជាប្រិយមិត្តអ្នក មានចំណាប់អារម្មណ៍ចង់ស្វែងរកជាវ អាចធ្វើការសាកសួរព័ត៌មានបាន នៅតាមហាងលក់កុំព្យូទ័រនានា ដែលជាតំណាងចែកចាយ របស់ក្រុមហ៊ុន MSI ផ្ទាល់ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: MSI Cambodia Tag: កុំព្យូទ័រ