CAMBO REPORT

Popup Advertising5 seconds

បុគ្គល 3 រូប​ជា​អ្នក​បង្កើត​ថ្ម​ប្រភេទ Lithium-ion ទទួល​បាន​ពាន​រង្វាន់​ណូបែល ជាមួយ​នឹង​ទឹក​ប្រាក់ 90 ម៉ឺន​ដុល្លារ​ក្នុង​ម្នាក់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើនិយាយទៅដល់ការប្រើប្រាស់ឧបរកណ៍អេឡិចត្រូនិចក្នុងពេលបច្ចុប្បន្ន យើងទាំងអស់គ្នាសុទ្ធតែបានប្រើប្រាស់ប្រាស់នូវថាមពលថ្មដែលមានផ្ទុកនៅពីខាងក្នុងស្រាប់ និងមិនចាំបាច់តម្រូវអោយយើងពិបាកស្ពាយ ឬបញ្ជូលថ្មក្នុងពេលកំពុងប្រើប្រាស់រហូតនោះឡើយ។ នោះក៏អរគុណទៅដល់បិតាថ្ម Li-ion ចំនួន 3 រូប ដែលជាអ្នកនៅពីក្រោយ ភាពងាយស្រួលរបស់យើងក្នុងពេលបច្ចុប្បន្ន។ ក្នុងនោះ ពួកគាត់ត្រូវបានផ្តល់ជូននូវ ពានរង្វាន់ជាទីគាប់ចិត្ត សម្រាប់ការខិតខំប្រឹងប្រែងនេះ ពីស្ថាប័ន វិទ្យាសាស្រ្ត ផ្នែកគីមីវិទ្យា ជាការតបស្នងនៃការសម្រេចបាននេះ។

 

 

បុរសទាំង 3 រូបនោះមានលោក Jonh B. Goodenough មកពី សាកលវិទ្យាល័យ តិចសាស់ នាទីក្រុង អាស្ទីន, លោក Stanley Whittingham មកពីសកលវិទ្យាល័យ Binghamton និង លោក Akira Yoshino មកពីសកលវិទ្យាល័យ Meijo ដែលជាអ្នកផ្តើមគំនិតក្នុងការបង្កើតថ្មប្រភេទ lithium-ion ដើម្បីយកទៅប្រើប្រាស់ នៅលើឧបករណ៍អេឡិចត្រូនិចស្ទើរតែគ្រប់ប្រភេទ មានចាប់ពី ទូរសព្ទចល័ត រហូតដល់ យាន្តយន្តអគ្គិសនីផងដែរ នៅពាសពេញពិភពលោក។ ដោយសារភាពជោគជ័យនេះ ពេលនេះពួកគេក៏បានទទួលនូវ ពានរង្វាន់ ណូបែល ជាផ្លូវការ រួមជាមួយនឹងប្រាក់រង្វាន់ ប្រមាណជា 90 ម៉ឺន 5 ពាន់ដុល្លារក្នុងម្នាក់។ 

 

 

ថ្ម Li-ion នេះត្រូវបានចាប់កំណើតក្នុងរូបភាព ជាគំនិតអភិវឌ្ឍក្នុងដំណាក់កាលដំបូង ដោយលោក Whittingham នៅអំឡុង ឆ្នាំ 1970 ដោយធ្វើការបម្លែងការផ្ទុក ថាមពលអោយមានឡើងនៅលើដុំ Lithium ion ជាប៉ូលដក (-) និងប៉ូលបូក (+)។ បន្ទាប់ពីនោះ លោក Goodenough បានធ្វើការអភិវឌ្ឍប្រព័ន្ធផ្ទុកថាមពលថ្មី ដើម្បីអាចអោយ ដុំនោះអោយអាចផ្ទុកកម្លាំងបម្រុងបានចំនួន 4 វ៉ុល ជាលើកដំបូងនៅក្នងអំឡុងឆ្នាំ 1980។ ដោយការខិតខំប្រឹងប្រែងរបស់ពួកគេនោះ ទីបំផុតនៅឆ្នាំ 1985 លោក Yoshino បានធ្វើការនាំយកវាចូលទៅកាន់ទីផ្សារតែម្តង។ យ៉ាងណាមិញ ម្នាក់ក្នុងចំណោមបុគ្គលទាំង 3 រូបនោះ លោក Goodenough មានអាយុ 97 ឆ្នាំទៅហើយក្នុងពេលបច្ចុប្បន្ន ដែលនេះគឺជាការផ្តល់ជូន ពានរង្វាន់ណូបែលដំបូងគេ ដែលបានប្រគល់ទៅដល់ បុគ្គលដែលមានអាយុច្រើនមុនគេលើលោក។ ដូច្នេះរាល់ពេលដែលអ្នក បានសាកថ្មឧបករណ៍អេឡិត្រូនិចរបស់អ្នក រួមមាន៖ ស្មាតហ្វូន, នាឡិកាដៃវៃឆ្លាត, កង់អគ្គិសនី, ឡានអគ្គិសនី ឬមិនថាជា បាសបំពងសម្លេង ប៊្លូធូនោះទេ អ្នកនឹងនឹកទៅដល់ បុគ្គលដែលបង្កើតវា ក៏ដូចជាដើមកំណើតរបស់វា ក្នុងការមានវត្តមាននៅលើពិភពលោកយើងផងដែរ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Android Authority Tag: ចំណេះដឹងទូទៅ