CAMBO REPORT

Popup Advertising5 seconds

Google​ បាន​ដាក់​បន្ថែម​​​សម្លេង​តារា​ល្បីៗ​ទៅ​ក្នុង​ Google​ Assistant​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅក្នុងថ្ងៃនេះ Google បានបង្ហាញជាទូទៅ នូវកំណែអាប់ដេតថ្មីមួយ ទាក់ទងជាមួយ សម្លេងតារាល្បីៗ ដែលមាននៅលើ Google Assistant។ មិនខុសទេ ក្នុងការដាក់បញ្ចូលសម្លេងតារាល្បីៗ ទាំងនេះនៅក្នុង Google Assistant វាដូចជាមិនមែន ជាលើកទីមួយឡើយ ជាក់ស្ដែង Google ធ្លាប់ធ្វើបែបនេះ ម្ដងរួចមកហើយ កាល់ពីឆ្នាំ 2018 កន្លងទៅ ប៉ុន្តែគ្រាន់តែថា កាលនោះ វានៅមិនទាន់ពេញលេញ ដូចពេលនេះនោះឡើយ។ អញ្ចឹងហើយ បើចង់ដឹងពីរបៀបប្រើប្រាស់សម្លេងទាំងនោះ អាចធ្វើតាមខ្ញុំបាន ទៅតាមរបៀបខាងក្រោមនេះ។

 

 

 

ប្រាកដណាស់ នៅក្នុងពេលនេះ សម្លេងតារាល្បីៗទាំងនោះ យើងទទួលបានហើយ នៅក្នុងមុខងារ Google Assistant ដែលមាននៅលើស្មាតហ្វូន Android របស់អ្នក ហើយសម្លេងទាំងនោះ ក៏ត្រូវបានរៀបតាមពណ៌ ព្រមទាំងមានកាន់តែច្រើនជម្រើស ថែមទៀតផង។ នៅក្នុងនោះដែរ យើងឃើញមានដូចជា Sydney Harbour Blue, British Racing Green, Pink, Purple, Blue, Cyan, Green, Amber, Orange និង Red ផងដែរ ហើយលើសពីនេះ វានៅមានសម្លេងរបស់ John Legend មួយទៀត ប៉ុន្តែសម្រាប់ប្រទេសផ្សេង ក្រៅពីអាមេរិក គឺមិនអាចប្រើបាននោះឡើយ។ កុំឲ្យខាតពេលយូរ បើអ្នកចង់ជ្រើសរើស ក្នុងការប្រើប្រាស់សម្លេងទាំងនោះ នៅក្នុងជំនួយការ Google របស់អ្នក គឺមិនពិបាកឡើយ ដោយគ្រាន់តែអនុវត្តតាម ប៉ុន្មានជំហានខាងក្រោមនេះ៖ 

 

• ដំបូងអ្នកត្រូវចូលទៅកាន់ កម្មវិធី Google បន្ទាប់មកចុចទៅក្នុង Setting 

 

• រួចហើយចុចទៅកាន់ Google Assistant និងចូលទៅ Assistant 

 

• បន្ទាប់មកទៀតចុចលើ Assistant Voice ធ្វើបែបនេះ រួចហើយ លោកអ្នកប្រាកដជា បានឃើញ នូវជម្រើសសម្លេងជាច្រើន ដែលអ្នកអាចជ្រើសយក តាមចំណង់ចំណូលចិត្ត បានផងដែរ។

 

 

 

និយាយរួមមកវិញ នៅមានវិធីជាច្រើនទៀត ដែលអ្នកអាចចូលទៅ កំណត់យកសម្លេងទាំងនោះ ប៉ុន្តែវាមិនសូវជាខុសគ្នា ប៉ុន្មាននោះទេ ហើយបើតាម ការរៀបរាប់ខាងលើនេះ អាចនិយាយបានថា Google ធ្វើបានល្អចំពោះការកែប្រែបន្ថែមនេះ ព្រោះថាសម្រាប់អ្នក ដែលចូលចិត្តប្រើ ជំនួយការ Google ប្រាកដជាចូលចិត្ត ដោយសារវារាងប្លែកអារម្មណ៍ ជាមួយសម្លេងថ្មី ដែលបានឆ្លើយតប ទៅកាន់ពួកគេផងដែរ។ ដូច្នេះហើយ តើអ្នកទាំងអស់គ្នា គិតយ៉ាងណាដែរ ចំពោះការកែប្រែបន្ថែម របស់ Google នេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: កម្មវិធី-ហ្គេម