CAMBO REPORT

Popup Advertising5 seconds

បើសិនជាចង់ផ្លាស់ប្តូរ​អេក្រង់​​របស់ Galaxy Fold អ្នក​ត្រូវ​ចំណាយ​​រហូត​ដល់​ទៅ 599 ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងបានដឹងហើយថា កាលពីដើមឆ្នាំ 2019 ក្រុមហ៊ុន Samsung បានប្រកាសចេញ ស្មាតហ្វូនអេក្រង់បត់របស់ខ្លួនជាផ្លូវការ មិនត្រឹមតែប៉ុណ្ណោះវាគ្រោងនឹងដាក់ លក់ជាផ្លូវការនៅថ្ងៃ ទី26 ខែមេសា កាលពីពេលកន្លង ប៉ុន្តែក្រុមហ៊ុន Samsung បានសម្រេចចិត្តក្នុងពន្យារពេលនៃការដាក់លក់របស់ Galaxy Fold ទៅវិញ។ មូលហេតុនោះ គឺដោយសារ Galaxy Fold មួយចំនួនដែល Samsung បានផ្តល់ទៅឲ្យភ្នាក់ងារ សារព័ត៌មានល្បីៗ ជួបប្រទះនឹងបញ្ហាអេក្រង់ ដូច្នេះហើយទើប Samsung សម្រេចចិត្តមិនទាន់ចេញលក់វាទេ។

 


បន្ទាប់ពីការប្រមូលយក Galaxy Fold ដែលមានបញ្ហាទាំងអស់នោះមកវិញ។ ក្រុមហ៊ុន Samsung បានធ្វើការកែប្រែ ចន្លោះ ប្រហោង និងចំនុចខ្វះខាត របស់ស្មាតហ្វូនអេក្រង់បត់ របស់ខ្លួននោះ។ បន្ទាប់ពីការរង់ចាំនៃការចេញលក់សាជាថ្មីរបស់ Galaxy Fold អស់រយៈពេលជាង 4 ខែមក។ នៅទីបំផុតក្រុមហ៊ុន Samsung ក៏បានបញ្ចេញលក់ Galaxy Fold សាជាថ្មីម្តងទៀត។ បើគិតទល់មកដល់ពេលនេះ វាក៏មានវត្តមាននៅលើទីផ្សារយើងផងដែរ ដូច្នេះក៏ប្រហែលជាមានប្រិយមិត្តមួយចំនួនបានទិញវាយកមក ប្រើប្រាស់បាត់ទៅហើយ។ ទាក់ទងទៅនឹង Galaxy Fold នេះ យើងក៏ទើបទទួលបានព័ត៌មានថ្មីមួយនិយាយទាក់ទងពីវាផងដែរ។ បើយោងទៅតាមការបញ្ជាក់របស់ក្រុមហ៊ុន Samsung បាននិយាយថា បើសិនជាអ្នកចង់ផ្លាស់ប្តូរ អេក្រង់ Galaxy Fold របស់អ្នក អ្នកត្រូវចំណាយ 599 ដុល្លារ សម្រាប់សេវាកម្មមួយនេះ។ ប៉ុន្តែដើម្បីជាការទាក់ទាញអតិថិជន ក្រុមហ៊ុន Samsung បានបញ្ជាក់ថា សម្រាប់អតិថិជនដែលបានទិញ Galaxy Fold មុនថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2019 ហើយជួបប្រទះនឹងបញ្ហាអេក្រង់ដោយប្រការចៃដន្យ ណាមួយ ហើយចង់ធ្វើការផ្លាស់ប្តូរអេក្រង់ Galaxy Fold របស់ពួគេ។ អតិថិជនម្នាក់នោះ តម្រូវឲ្យធ្វើការបង់ប្រាក់ត្រឹមតែ 149 ដុល្លារ តែប៉ុណ្ណោះ សម្រាប់សេវាកម្មផ្លាស់ប្តូរអេក្រង់មួយនេះ។

 


អញ្ចឹងសរុបមកវិញ ទាំងនេះគឺជាតម្លៃដែលត្រូវចំណាយ បើសិនជាអ្នកចង់ផ្លាស់ប្តូរ អេក្រង់ Galaxy Fold របស់អ្នក។ ជាចុងក្រោយ ចំពោះគំនិតរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថាបើទោះបីជាក្រុមហ៊ុន Samsung បានធ្វើការកែប្រែ និងជួសជុលនូវចន្លោះប្រហោងអេក្រង់របស់ Galaxy Fold ក៏ដោយ ប៉ុន្តែវានៅតែអាចងាយស្រួលក្នុងការ ទទួលរងភាពខូចខាតដដែល ព្រោះថាអេក្រង់ Galaxy Fold ត្រូវធ្វើឡើងពីប្លាស្ទិច ហេតុដូច្នេះហើយ បើសិនជាប្រិយមិត្តកំពុងតែប្រើប្រាស់ Galaxy Fold គួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងទុកដាក់វាឲ្យបានល្អ ទើបជាការប្រសើរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Gizmochina Tag: ទូរស័ព្ទ