CAMBO REPORT

Popup Advertising5 seconds

នេះជាលេន Nikkor Z 58mm f/0.95 S Noct ស៊េរី​ថ្មី​ពី Nikon មាន​តម្លៃ​ស្មើ​នឹង​ឡាន​មួយ​គ្រឿង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុនផលិតកាមេរ៉ារបស់ប្រទេសជប៉ុន ក្រោមម៉ាកសញ្ញា Nikon បានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់បង្ហាញជាផ្លូវការនូវ កាមេរ៉ា និងកែវ Len ស៊េរីថ្មី ហើយអ្វីដែលគួអោយចាប់អារម្មណ៍នោះ គឺ Len ម៉ូឌែល Noct ថ្មីនេះ ដែលមានតម្លៃ 7,999 ដុល្លារឯណោះ។ ក្នុងនោះ Noct មានទំហំ Focal Length 58mm ជាមួយនឹង Aperture ដល់ទៅ 0.95។ 

 

 

 

Len នេះអាចប្រើប្រាស់បានជាមួយនឹង ប្រភេទកាមេរ៉ា Mirrorless ស៊េរី Z របស់ Nikon ដោយតម្លៃដ៏ថ្លៃនេះ គឺដោយសារតែសមត្ថភាពចាប់រូបភាពរបស់វាតែម្តង។ សម្អាងទៅលើទំហំ Aperture ដែលវាមាននោះ យើងអាចដឹងបានថា វាធ្វើបានល្អទៅលើការថតរូបព្រាលបានល្អបំផុត ជាមួយនឹងកម្រិត Bokeh ខ្ពស់មួយសម្រាប់រូបភាព Portrait។ បន្ថែមពីនោះ វាបង្កើតឡើងសម្រាប់ការផលិតរូបភាពបានក្នុងល្បឿនលឿន ព្រមជាមួយការស្រូបពន្លឺបានល្អបំផុតទៅលើការថត បែបឆ្នៃប្រឌិតនាពេលយប់។ 

 

 

យ៉ាងណាមិញនេះ ជាតម្លៃដែលលេចចេញ ពីប្រភពដ៏គួអោយទុកចិត្តបាន ក៏ដូចជាការមើលទៅលើលក្ខណៈសម្បត្តិដែលវាមាន ហើយ Nikon ក៏ត្រៀមនឹងបង្ហាញនូវកាមេរ៉ា ក៏ដូចជា Len ផ្សេងទៀតផងដែរនៅក្នុងពេលជាមួយគ្នានោះ មានដូចជា Nikon APS-C Z50 តម្លៃ 997 ដុល្លារ, Len NIKKOR Z DX 16-50mm f/3.5-6.3 V តម្លៃ 297 ដុល្លារ, Len NIKKOR Z DX 50-250mm f/4.5-6.3 VR តម្លៃ 350 ដុល្លារ និង ដុំបន្ថែមថ្ម MB-N10 តម្លៃ 197 ដុល្លារ ផងដែរ។ តាមប្រភព Twitter Nokishita បានអោយដឹងថា ផលិតផលថ្មីទាំងនោះ នឹងចេញជាផ្លូវការនៅថ្ងៃទី 10 ខែតុលានេះហើយ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Digital Camera World Tag: កាមេរ៉ា