CAMBO REPORT

Popup Advertising5 seconds

គិត​យ៉ាង​ណា​ដែរ​ បើ​នៅ​ខែ​ក្រោយ​នេះ​ Snapdragon​ 865​ បង្ហាញ​ខ្លួន​នោះ​?​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តអ្នកអានបានដឹងហើយថា នៅក្នុងពេលសព្វថ្ងៃនេះ ឈីបដែលខ្លាំងជាងគេ នៅក្នុងត្រកូល Snapdragon គឺជាបន្ទះឈីប Snapdragon 855+។ បើទោះវា ជាឈីបថ្មី ដែលខ្លាំងជាងមុនពិតមែន ប៉ុន្តែវានៅតែស្ថិតក្នុងត្រកូល 855 ដដែល អញ្ចឹងហើយ ឈីបជំនាន់ថ្មីពិតប្រាកដនោះ គឺមានតែរង់ចាំមើល Snapdragon 865 ប៉ុណ្ណោះ។ មិនខុសទេ នៅក្នុងពេលនេះ យើងក៏ទទួលបានដំណឹងថា ឈីបខាងលើនេះ អាចនឹងបង្ហាញខ្លួន នៅក្នុងពេលឆាប់ៗខាងមុខទៀតផង។

 

 

បើយោងទៅតាមប្រភពមួយចំនួន បានលើកឡើងថាឈីប Snapdragon 865 អាចនឹងត្រូវបង្ហាញខ្លួន នៅក្នុងខែក្រោយ ពោលគឺអាចនឹងមិនដល់ខែធ្នូនោះឡើយ។ គួរបញ្ជាក់ដែរថា ឈីបថ្មីនេះ ត្រូវបានផលិតឡើងដោយ Samsung ខណៈដែល ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ ក៏កំពុងតែអភិវឌ្ឍន៍ បន្ទះឈីបជំនាន់ថ្មី របស់ខ្លួនដូចគ្នាដែរ ដែលវាត្រូវបានគេហៅថា Exynos 9830។ មិនត្រឹមតែប៉ុណ្ណោះ Snapdragon 865 អាចនឹងមានគូប្រជែងធំមួយ នៅក្នុងប្រទេសចិន ហើយក្រុមហ៊ុនទាំងពីរនេះ ក៏តែងតែប្រកួតប្រជែងគ្នា ផ្នែកបន្ទះឈីបកំពូលនេះ ជារៀងរាល់ឆ្នាំមកហើយ និយាយឲ្យចំទៅ គឺជាបន្ទះឈីបដែលត្រូវបាន Huawei ផលិត មានឈ្មោះថា Kirin ហ្នឹងឯង។ បើនិយាយដល់ Kirin យើងបានឃើញរួចហើយ នូវវត្តមានឈីបកំពូលថ្មី ដែលមានត្រកូលនេះ ពោលគឺ Kirin 990 ដែលវាត្រូវបាន Huawei ប្រកាសចេញ កាលពីខែមុននេះប៉ុណ្ណោះ។ លើសពីនេះទៀត ឈីបថ្មីរបស់ Qualcomm ខាងលើ ត្រូវបានក្រុមហ៊ុនមួយចំនួន បានបង្ហាញពីគម្រោង ក្នុងការនាំយកមកបំពាក់ នៅលើស្មាតហ្វូនរបស់ខ្លួនរួចហើយ ដែលរួមមានដូចជា Samsung, OPPO, vivo និង Xiaomi ដូចគ្នាដែរ។

 

 

 

អញ្ចឹងហើយ យើងឃើញថា Snapdragon 865 អាចនឹងត្រូវបង្ហាញខ្លួន នៅក្នុងខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែយ៉ាងណាក៏ដោយ យើងក៏មិនទាន់ច្បាស់ ប៉ុន្មាននោះដែរ ហើយចំណែកឯ ចំណុចសំខាន់ៗមួយចំនួន ដែលទាក់ទងជាមួយវានោះ ក៏យើងនៅមិនទាន់ដឹងដូចគ្នាដែរ។ ហេតុនេះហើយ បើចង់ដឹងច្បាស់ទាក់ទង ជាមួយវានោះ គឺមានតែចាំតាមដាន មើលទាំងអស់គ្នា នៅក្នុងពត៌មានក្រោយៗទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Wccf Tech Tag: ទូរស័ព្ទ