CAMBO REPORT

Popup Advertising5 seconds

Nokia 8.1 ទទួល​បាន​​កំណែ​អាប់ដេត Android 10 ជា​ផ្លូវ​ការ​​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តមួយចំនួន ប្រហែលជាបានដឹងហើយថាកាលពីខែសីហាកន្លងទៅ ក្រុមហ៊ុន Google បានប្រកាសចេញជាផ្លូវការនូវ ប្រព័ន្ធប្រតិបតិ្តការចុងក្រោយរបស់ខ្លួន ដែលមានឈ្មោះផ្លូវការថា Android 10 ហើយបើគិតទល់មកដល់ពេលនេះ យើងឃើញថា ស្មាតហ្វូន Android មួយចំនួន បានទទួលកំណែអាប់ដេត ទៅកាន់ Android 10 រួចហើយ។ ក្នុងនោះក៏មានស្មាតហ្វូនជាច្រើនទៀត ក៏បានត្រៀមខ្លួនដើម្បីទទួល បានកំណែអាប់ដេត ទៅកាន់ Android 10 ផងដែរ។

 



បើនិយាយពីប្រព័ន្ធប្រតិបត្តិការ Android 10 នេះ យើងក៏ទើបទទួលបានព័ត៌មានថ្មីមួយនិយាយទាក់ទងពីវាផងដែរ។ បើយោងទៅ តាមគណនី Twitter ផ្លូវការរបស់ប្រធានផ្នែកផលិតផលនៃក្រុមហ៊ុន HDM Global លោក Juho Sarvikas បានសរសេរថា ស្មាតហ្វូន Nokia 8.1 ទទួលបានកំណែអាប់ដេតប្រព័ន្ធប្រតិបត្តិការ Android 10 ជាផ្លូវការ ចាប់ពីថ្ងៃនេះតទៅ។ លោកក៏បាន បញ្ជាក់ថា វាក៏ជាស្មាតហ្វូនដំបូងគេដែលប្រើប្រាស់បន្ទះឈីប Snapdragon 710 ដែលទទួលបានមុខងារថ្មីៗ ដូចជា មុខងារ Dark Mode និងមុខងារ Gesture Navigation ព្រមទាំងមុខងារជាច្រើនទៀតដែលមាននៅក្នុង Android 10។ ហើយបើផ្អែកទៅលើ ព័ត៌មានរបស់កំណែអាប់ដេត Android 10 នៅលើ Nokia 8.1 បានបង្ហាញឲ្យយើងដឹងថា កំណែអាប់ដេតនេះមានទំហំ 1.4GB ក្នុងនោះវាក៏បានបង្ហាញមុខងារពិសេសៗមួយចំនួនផងដែរ រួមមានដូចជា Dark Mode, Smart Reply, Gesture Navigation, Additional controls for privacy and location និង Google Security Patch ជាដើម។

 



អញ្ចឹងសរុបមកវិញ នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់អ្នកដែលកំពុងប្រើប្រាស់ស្មាតហ្វូន Nokia 8.1 ហើយក៏គ្មានអ្វីដែលធ្វើឲ្យយើង ភ្ញាក់ផ្អើលនោះទេ ដែល Nokia 8.1 ទទួលបានកំណែអាប់ដេតទៅកាន់ ប្រព័ន្ធប្រតិបត្តិការ Android 10 ជាផ្លូវការលឿនដូច្នេះ ព្រោះថា កាលពីពេលដែលក្រុមហ៊ុន Google បានប្រកាសចេញប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយរបស់ខ្លួន ក្រុមហ៊ុន HDM Global បានបញ្ជាក់ថាពួកគេនឹងនាំយក កំណែអាប់ដេត Android 10 នេះទៅកាន់ស្មាតហ្វូនរបស់ពួកគេនៅពេលឆាប់ៗខាងមុខនេះ ទៅតាម អ្វីដែលពួកគេអាចធ្វើបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Gizmochina Tag: ទូរស័ព្ទ