CAMBO REPORT

Popup Advertising5 seconds

មាន​គេ​រាយការណ៍​ថា Google កំពុង​ធ្វើ​តេស្ដ​លើ Pixel 4 ប្រភេទ 5G ទុក​ចេញ​នៅ​ឆ្នាំ​ក្រោយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ព័ត៌មានលេចធ្លាយអំពី Pixel 4 Series ត្រូវបានចុះផ្សាយ ស្ទើរគ្រប់ទីកន្លែងទៅហើយ ព្រមទាំងឃើញមាន គេបង្ហោះវីដេអូចាប់កាន់ បង្ហាញអំពីលក្ខណៈសម្បត្តិ ក៏ដូចជាការឌីហ្សាញតួខ្លួន ចេញមកពីប្រភពជាច្រើន ផងដែរ។ ចំណែកឯលើកនេះ យើងទទួលបានរបាយការណ៍ថ្មី ត្រូវបានចេញផ្សាយដោយ Nikkei ដែលជាវេបសាយសារព័ត៌មាន ដោយអះអាងមកថា Google បានចាប់ផ្ដើមធ្វើតេស្ដ ផលិតកម្មទៅលើស្មាតហ្វូនប្រព័ន្ធ 5G ឬ Pixel 4 5G ក្នុងប្រទេសចិន ប៉ុន្ដែអាចផលិតជាផ្លូវការ នៅប្រទេសវៀតណាម។

 

 

ប្រភពដដែលបានបញ្ជាក់ថា ស្មាតហ្វូនប្រភេទ 5G កំពុងធ្វើតេស្ដសាកល្បងនោះ គឺដំណើរការដោយ បន្ទះឈីប Snapdragon 855 ដូចជាម៉ូឌែល LTE ស្តង់ដារដដែល ហើយសម្រាប់ការបន្ថែម មុខងារអ្វីថ្មីទៀត នៅមិនទាន់បាន បង្ហើបប្រាប់នោះទេ។ ការធ្វើតេស្ដសាកល្បងនេះ ហាក់បីដូចជា កំពុងស្ថិតនៅដំណាក់កាលដំបូងប៉ុណ្ណោះ ដូច្នេះហើយត្រូវបានគេរំពឹងទុកថា នឹងមិនបង្ហាញខ្លួនជាមួយ Pixel 4 Series នៅថ្ងៃទី 15 ខែតុលា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះឡើយ ប៉ុន្ដែអាចនឹងចេញនៅឆ្នាំក្រោយ ជាមួយនឹងត្រកូល Pixel 4a ទៅវិញ។ លើសពីនេះទៅទៀត នាឡិកាឆ្លាតវៃ និងកុំព្យូទ័រយួរដៃ ស៊េរីថ្មីៗរបស់ Google ក៏ត្រូវបានគេរាយការណ៍មកថា កំពុងធ្វើការសិក្សាស្រាវជ្រាវដូចគ្នា ប៉ុន្ដែគ្មានដំណឹងប្រាកដថា នឹងត្រៀមចេញនៅពេលណា ឲ្យច្បាស់នៅឡើយទេ។

 

 

នាពេលបច្ចុប្បន្ននេះ Google នៅមិនទាន់បានបញ្ជាក់ ឬ ឆ្លើយតបទៅកាន់ ការលេចធ្លាយនេះ ជាផ្លូវការនោះឡើយ ប៉ុន្ដែវាពិតជាសមហេតុផលណាស់ ដោយសារតែ បច្ចេកវិទ្យា 5G នឹងកាន់តែធំទូលាយ នៅពាក់កណ្ដាលឆ្នាំក្រោយនេះ ហើយតម្លៃក៏អាចចុះទាប បានបន្ដិចផងដែរ។ ចំពោះស្មាតហ្វូនម៉ូឌែល Pixel 4 និង Pixel 4 XL ឯណោះវិញ នឹងចេញជាផ្លូវការ នៅសប្ដាហ៍ក្រោយនេះហើយ ដូច្នេះប្រិយមិត្តអ្នកអានកុំភ្លេច តាមដានជាមួយក្រុមការងារ ខេមបូ រីផត ទាំងអស់គ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: ទូរស័ព្ទ