CAMBO REPORT

Popup Advertising5 seconds

​នេះ​ជាបញ្ជី​ស្មាតហ្វូន​របស់ Samsung ដែល​នឹង​ទទួល​បាន Android 10 Beta ឆាប់ៗ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

Qqq 

នាពេលថ្មីៗនេះ មានព័ត៌មានផ្លូវការថា Samsung នឹងធ្វើការបញ្ចេញនូវ Android 10 ជំនាន់សាកល្បង សម្រាប់អ្នកប្រើប្រាស់ Galaxy S10 ក្នុងពេលឆាប់ៗខាងមុខ ដើម្បីដាក់អោយពួកគេ បានតេស្តប្រើ Version Android ជំនាន់ថ្មីនេះ មុនពេលវាត្រូវបានដាក់អោយអាប់ដេតនៅទូទាំងសកលលោក។ ជាធម្មតា អ្នកមួយចំនួនប្រហែលជាឆ្ងល់ថាតើ Samsung នឹងរួមបញ្ចូលស្មាតហ្វូនផ្សេងទៀត នៅក្នុងជំនាន់សាកល្បងលើ Android 10 និង One UI 2.0 beta ដែរឬទេ។ ខណៈពេលនេះ យើងមិនទាន់អាចធ្វើការបញ្ជាក់បាននោះទេ ដោយ Samsung គ្រាន់តែនិយាយថា Android 10 Beta ទំនងជាត្រូវបានដាក់អោយតេស្ដសាកល្បងសម្រាប់ ស្មាតហ្វូន Flagship របស់ខ្លួន ដែលបានចេញក្នុងឆ្នាំ 2018 និង 2019 ប៉ុណ្ណោះ។

 

 

ជាក់ស្ដែង កំពូលស្មាតហ្វូនដែលនឹងទទួលបាន Android 10 ជំនាន់ Beta ទាំងនោះរួមមានដូចជា Galaxy 10, Galaxy S10e, Galaxy S10+, Galaxy Note 10, Note 10+, Note 9, S9 និង Galaxy S9+ ជាដើម។ ដោយឡែកសម្រាប់ Android Pie ជំនាន់ beta ដែលបាននាំមកនូវ One UI វាត្រូវបានដាក់អោយធ្វើតេស្តលើស្មាតហ្វូន Flagship របស់ Samsung កាលពីឆ្នាំ 2018 កន្លងទៅ។ នៅពេលនោះ វាជាលើកទីមួយ ដែលក្រុមហ៊ុនមួយនេះ បានបើកអោយ Version beta ជំនាន់ថ្មីនៃប្រព័ន្ធប្រតិបត្តិការ Android អោយស្មាតហ្វូនផ្សេងទៀត ក្រៅពីត្រកូល Galaxy S ស៊េរីចុងក្រោយបង្អស់ ហើយក្នុងពេលនេះ មិនមានការបញ្ជាក់ថា Samsung អាចនឹងធ្វើដូចគ្នា នៅក្នុងឆ្នាំនេះដែរ ឬក៏អត់នោះទេ។

 

 

សរុបមកវិញ នៅពេលដែល ជំនាន់សាកល្បង នឹងចាប់ផ្តើមទម្លាក់អោយ Galaxy S10 និងស្មាតហ្វូនដទៃទៀតរបស់ Samsung សម្រាប់អោយតេស្តប្រើនេះ វាគឺជាដំណឹងល្អមួយ ដើម្បីអាចអោយអ្នកប្រើប្រាស់ បានស្វែងយល់បន្ថែមអោយកាន់តែច្បាស់នូវ Android 10 ជំនាន់ថ្មីនេះ ផងដែរ។ មួយវិញទៀត នៅពេលដែលក្រុមហ៊ុន Samsung បញ្ចេញ Android Pie ជំនាន់ Beta សម្រាប់ Galaxy S9 និង S9 + កាលពីឆ្នាំមុន វាបានបញ្ចេញអោយធ្វើការអាប់ដេត វាបានបញ្ចាប់បន្ទាប់ពីមួយថ្ងៃក្រោយមក ដូច្នេះ ការទទឹងរង់ចាំរបស់យើង សម្រាប់ការមកដល់នៃ Android 10 beta នឹងអាចមានរយៈពេលខ្លីបែបនេះ ដូចគ្នាផងដែរ។ គួរបញ្ជាក់ថា ចំពោះ Galaxy Fold, S10+ 5G និង Galaxy Note 10 5G វិញ Samsung មិនបានលើកឡើងថា ពួកវានឹងទទួលបាន Android 10 beta នេះនៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: ទូរស័ព្ទ