CAMBO REPORT

Popup Advertising5 seconds

ទាំងនេះ​ជា​លក្ខណៈ​ពិសេស​មួយ​ចំនួន​របស់​ទូរទស្សន៍​ដ៏​វៃ​ឆ្លាតជំនាន់ចុងក្រោយ SAMSUNG QLED 8K!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើនិយាយពីទូរទស្សន៍ គឺធ្វើឱ្យយើងនឹកឃើញដល់ទសវត្សទី 20 នៃទូរទស្សន៍ ស-ខ្មៅ ប្តូរ និងបញ្ជាប៉ុស្តិ៍ដោយប្រើដៃដំបូងគេបង្អស់ ក្នុងពិភពលោក។ រហូតដល់ពាក់កណ្តាលទសវត្សទី 60 ទើបអាចមានទូរទស្សន៍ពណ៌មើល ប៉ុន្តែវាមិនមានភាពទូលំទូលាយឡើយ!

 

“អនាគតដើរមិនទាន់បច្ចេកវិទ្យា” គឺជាអ្វីដែលលោកអ្នកតែងតែនិយាយ នឹកស្មានមិនដល់ ហើយកោតសរសើរពីភាពអស្ចារ្យ នៃបច្ចេកវិទ្យារបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ដែលកំពុងតែមានការអភិវឌ្ឍន៍យ៉ាងលឿននៅ ក្នុងពិភពលោក! ជាក់ស្តែងលោកអ្នកដែលធ្លាប់ឆ្លងកាត់ទូរទស្សន៍ចាប់តាំងពី ស-ខ្មៅ និងទូរទស្សន៍ពណ៌ជាមួយនឹងកញ្ចក់ប៉ោងមកមុខ គូទទយទៅក្រោយ មានអង់តែននៅពីលើ សម្រាប់ចាប់ប៉ុស្តិ៍ជាដើមនោះប្រាកដជាចងចាំបានយ៉ាងច្បាស់។

 

ប៉ុន្តែថ្ងៃនេះ យើងសូមណែនាំ និងបង្ហាញជូននូវ ទូរទស្សន៍សម្រាប់អនាគត និងកំពុងធ្វើឱ្យពិភពលោក ស្ងើចសរសើរពី “វឌ្ឍនភាពដ៏អស្ចារ្យ” ក្នុងការបង្ហាញនូវបទពិសោធន៍ការកម្សាន្តជាមួយនឹង សាច់ម៉ដ្ឋនៃរូបភាព និងពណ៌ដ៏រស់រវើករបស់ Samsung QLED 8K ស៊េរី (Q900R)!

 

 

សូមបញ្ជាក់ថាទូរទស្សន៍ Samsung QLED 8K ស៊េរី (Q900R) ជំនាន់ចុងក្រោយបំផុតនេះ ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត និងមានលក្ខណៈផ្ចិតផ្ចង់ជាទីបំផុត ដើម្បីធ្វើឱ្យលោកអ្នកទទួលបានបទពិសោធន៍ មិនអាចបំភ្លេចបាន! និយាយកាត់ឱ្យខ្លីទៅ ប្រសិនបើលោកអ្នកជាអ្នកតាមដាន និងចូលចិត្តបច្ចេកវិទ្យាថ្មីៗ យើងសូមឱ្យលោកអ្នកមកសាក ជាមួយនឹង Samsung QLED 8K ស៊េរី (Q900R)!

 

 

* Real 8K Resolution

ជាបច្ចេកវិទ្យាដែលផ្តល់រូបភាពធំច្បាស់ល្អឥតខ្ចោះក្នុងកម្រិត 8K ជាមួយនឹងកម្រិតបង្ហាញរូបភាពរហូតដល់ 33 លាន ភិចស៊ែលឯណោះ! មានន័យថាទោះបីជាលោកអ្នកយកភ្នែកដក់ឱ្យជិត ឬជាប់អេក្រង់ទូរទស្សន៍ Samsung QLED 8K ស៊េរី (Q900R) ក៏រូបភាពមិនបែក ឬព្រាលឡើយ!

 

* 8K AI Upscaling

ជាបច្ចេកវិទ្យា(AI) ដែលជួយបំលែង ដុសខាត់ កម្រិតរូបភាពពី 1080 ឬ 4K ឱ្យមានភាពកាន់តែច្បាស់ម៉ដ្ឋត្រជាក់ភ្នែករហូតដល់កម្រិត 8K ដូច Footage 8K ដើម យ៉ាងដូច្នេះដែរ!  ឡូយ…មិនគួរឱ្យជឿមែន!

 

* Quantum Processor 8K

ជាប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន សាមសុង ក្នុងការជួយផ្គត់ផ្គង់កម្រិតពណ៌ និងកម្រិតបង្ហាញរូបភាពឱ្យកាន់តែច្បាស់ក្នុងកម្រិត 8K ពិតៗយ៉ាងត្រឹមត្រូវ!

 

* Quantum HDR 4000

មុខងារ និងបច្ចេកវិទ្យានេះ គឺអាចធ្វើឱ្យកម្រិត HDR (High Dynamic Range) លោតរហូតដល់ 4000 ដែលអាចធ្វើឱ្យរូបភាព ដែលបញ្ចេញមកកាន់តែច្បាស់ កាន់តែលម្អិតទោះជានូវក្នុងស្ថានភាពពន្លឺបែបណាក៏ដោយក៏សាច់រូបភាព និងវីដេអូនៅតែច្បាស់ដិតល្អឥតខ្ចោះដដែល!

 

* Q Style

នេះគឺជាបច្ចេកវិទ្យា No Gap Wall-Mount ដែលអាចភ្ជាប់ជាមួយ នឹងជញ្ជាំងស្ទើតែគ្មាចន្លោះជួយឱ្យជញ្ជាំងមានភាពស្អាតប្លែក និងមិនធ្វើឱ្យចង្អៀត ឬត្រូវចំណាយថវិកា បន្ថែមទៀតដើម្បីទិញតុឡើយ!

* One Connect & invisible

ជារបកគំហើញថ្មីដែលធ្វើ ឱ្យមានភាពងាយស្រួល មានរបៀបរៀបរយដោយមិនបង្ហាញខ្សែរញ៉េរញ៉ៃឡើយ! ទាំងរន្ធ USB, HDMI, ឬ អ្វីផ្សេងៗទៀត ក្នុងការបញ្ជូនរូបភាពតាមរយៈប្រអប់នេះតែមួយគត់!

 

* Ambient Mode (Magic Screen)

ទូរទស្សន៍ Samsung QLED 8K (Q900R) មិនត្រឹមតែសម្រាប់មើលកម្សាន្តតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឧបករណ៍សម្រាប់តាំងលម្អគេហដ្ឋាន ឱ្យកាន់តែទាក់ទាញស្រស់ស្អាតផងដែរ ហើយអ្នកក៏អាចកំណត់ការបង្ហាញរូបភាពបែបឌីជីផល,ម៉ោង និងរូបភាពផ្សេងៗទៀតជាច្រើន តាមតម្រូវការរបស់លោកអ្នកបានផងដែរ។

 

* Air Play Connection

Samsung QLED 8K (Q900R) សេរីថ្មីនេះ អ្នកក៏អាចប្រើប្រាស់បានជាមួយកម្មវិធី Airplay របស់ iOS ដើម្បីធ្វើការចែករំលែក តន្ត្រី វីដេអូពីទូរស័ព្ទ ឬ ឧបករណ៍ដទៃទៀត ទៅកាន់អេក្រង់ទូរទស្សន៍បានផងដែរ។

 

 

ជាចុងក្រោយសម្រាប់អតិថិជនទាំងអស់ ដែលតែងតែដើរទាន់បច្ចេកវិទ្យទំនើបរបស់ សាមសុង ឬក៏មានបំណងចង់ទទួលបាន នូវបទពិសោធន៍ដ៏អស្ចារ្យនេះ អាចរកជាវទូរទស្សន៍ Samsung QLED 8K (Q900R) នេះបាន នៅតាមហាងចែកចាយផលិតផល សាមសុង។

 

 

សម្រាប់ព័ត៌មានបន្ថែម សូមសាកសួរតាមដេប៉ូចែកចាយរបស់ សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 !

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Samsung Cambodia Tag: ទូរទស្សន៍