CAMBO REPORT

Popup Advertising5 seconds

សណ្ឋាគារ​ដ៏​ទំនើប​មួយ​របស់ Alibaba ប្រើ​សុទ្ធ​តែ​បច្ចេក​វិទ្យា​ស្កេន​មុខ​ភ្ញៀវ​ក្នុង​ការ Check-in

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា ការ Check-in នៅក្នុងសណ្ឋាគារម្តងៗ ត្រូវការរង់ចាំយូរ គួរឲ្យធុញទ្រាន់ ដោយវាមានដំណាក់កាលច្រើន មុននឹងអាចចូលស្នាក់នៅបាន។ យ៉ាងណាក៏ដោយ នាពេលថ្មីៗនេះ សណ្ឋាគារលំដាប់ខ្ពស់មួយ របស់ Alibaba បានបំពាក់នូវមនុស្សយន្ត បម្រើការងារ និង មិនប្រើសោរ ដើម្បីចាក់ចូលបន្ទប់ទៀតទេ គឺប្រើបច្ចេកវិទ្យាស្កេនផ្ទៃមុខ តែម្តង។

 

ជាក់ស្តែង Flyzoo ជាលំដាប់សណ្ឋាគារ អនាគតនិយមមួយ ស្ថិតក្នុងទីក្រុង Hangzhou នៃប្រទេសចិន ដែលអនុញ្ញាតឱ្យភ្ញៀវធ្វើការកក់បន្ទប់ និងទូទាត់ប្រាក់ ពីកម្មវិធីផ្ទាល់ របស់ពួកគេ តាមរយៈស្មាតហ្វូន ឬឧបករណ៍អេឡិចត្រូនិចផ្សេងៗ។ ក្នុងនោះផងដែរ អ្នកក៏អាចធ្វើការចុចមើល បរិវេណជុំវិញបន្ទប់ នៅលើ App នោះ ដើម្បីឲ្យបានដឹងច្បាស់ពីអ្វី ដែលយើងត្រូវរំពឹងពីបន្ទប់ មុនពេលបញ្ជាក់ការកក់។ សណ្ឋាគារយក្ស Flyzoo មានបន្ទប់សរុបរហូតដល់ទៅ 290 ឯណោះ ហើយវាក៏ត្រូវបានគេទទួលស្គាល់ថា ជាសណ្ឋាគារដ៏ប្រណិត បំផុតមួយ ក្នុងប្រទេសចិន សម្បីតែ នៅទីធ្លាកន្លែងហាត់ប្រាណក៏ធំ និងសំបូរទៅដោយម៉ាស៊ីនទំនើបៗទៀត។ 

 

 

នៅមិនទាន់អស់នោះទេ អ្វីដែលកាន់តែពិសេស ធ្វើឲ្យសណ្ឋាគារមួយនេះ មានភាពលេចធ្លោ និងប្លែកពីសណ្ឋាគារដទៃទៀត នៅជុំវិញពិភពលោក នោះគឺ រាល់ការបម្រើសេវាកម្មនានា ត្រូវបានបំពេញឡើង ពីដោយមនុស្សយន្ត។ លើសពីនេះ មិនចាំបាច់ត្រូវការសោរ ដើម្បីចាក់ចូលបន្ទប់ទៀតនោះទេ គឺគេបានប្រើបច្ចេកវិទ្យា Face Recognition ដែលជាមុខងារស្គេនទម្រង់មុខរបស់ភ្ញៀវ នៅពេលចុះឈ្មោះបង់លុយ ហើយឲ្យភ្ញៀវដើរទៅកាន់ បន្ទប់របស់គេផ្ទាល់ ព្រោះនៅត្រង់មុខទ្វារចូលបន្ទប់ គេបានបង្កប់នូវកាមេរ៉ា សម្រាប់ចាប់យកទម្រង់មុខ ហើយធ្វើការផ្គូរផ្គង រួចទ្វារនឹងដោះសោរ ដោយស្វ័យប្រវត្តិតែម្តង ហើយបច្ចេកវិទ្យានេះ ពិតជាមានសុវត្ថិភាពខ្លាំងណាស់ សម្រាប់ភ្ញៀវ។ បើចូលទៅដល់ក្នុងបន្ទប់វិញ កាន់តែទំនើបថែមទៀត ជាមួយឧបករណ៍បំពងសម្លេងឆ្លាតវៃ ដែលវាមានឈ្មោះថា Tmail Genie។ គ្រប់ភ្ញៀវស្នាក់នៅក្នុងបន្ទប់ អាចបញ្ជាឲ្យវា ធ្វើការផ្សេងៗ ដូចជា ការគ្រប់គ្រងនូវសីតុណ្ហភាព, អំពូលភ្លើងក្នុងបន្ទប់ ព្រមទាំង អាចធ្វើការកម៉្មុង់ម្ហូបអាហារ ជាមួយភ្នាក់ងារផ្ញើសម្លេង ដ៏វៃឆ្លាត។ 

 

 

សរុបមក សណ្ឋាគារ Flyzoo នេះ ត្រូវបានសម្ភោធឡើង កាលពីដើមឆ្នាំ 2019 កន្លងផុតទៅ ហើយប្រសិនបើប្រិយមិត្ត មានចំណាប់អារម្មណ៍ ចង់ទស្សនា ប្រទេសចិន ដូច្នេះ អាចសាកល្បងទទួលយកបទពិសោធន៍ ស្នាក់នៅបែបអនាគតនេះបាន ដែលស្ថិតនៅទីក្រុង Hangzhou ផងដែរ។ ប្រភពខាងលើនេះ មិនបានបញ្ជាក់ពីតម្លៃនោះទេ តែបើតាមការព្យាករណ៍ទុក វាអាចនឹងមានតម្លៃ  ថ្លៃជាងសណ្ឋាគារធំៗ ផ្សេងទៀតក៏ថាបាន។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Bee Bom Tag: Lifestyle