Instagram សម្រេចបញ្ចប់ជីវិតមុខងារតាមដាននរណាម្នាក់ (Following Activity) ហើយ
Instagram បានក្លាយជាកម្មវិធីបណ្តាញសង្គមដ៏ពេញនិយមមួយនៅលើពិភពលោក រួមមានទាំងប្រទេសកម្ពុជាយើងផងដែរ។ ជាទូទៅកម្មវិធីបណ្តាញសង្គមនីមួយៗ តែងមានលក្ខណៈពិសេសរៀងៗខ្លួន ដូចជា Facebook, Snapchat និង Line ជាដើម។ ក្នុងនោះ Instagram ត្រូវបានគេដឹងថា ជាបណ្តាញសង្គមដែលផ្តោតសំខាន់ទៅលើ ការប្រើប្រាស់លក្ខណៈបែប Lifestyle ដោយវាប្រមូលផ្តុំដោយ រូបភាព និងសកម្មភាពប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់បានយ៉ាងសម្បូរបែប។ ដោយសារបែបនោះ ទើប Instagram បានក្លាយជាទីកន្លែងដំបូងបង្អស់ ក្នុងការចូលទៅរកមើលនរណាម្នាក់ដែលយើងបានចាប់អារម្មណ៍ រួមទាំងតារាក្នុងដួងចិត្ត និង បុគ្គលល្បីៗផងដែរ។
នោះជាហេតុដែល Instagram បានចាប់កំណើតឡើងមកជាមួយមុខងារមួយដែលអាចអោយ យើងអាចមើលឃើញពីសកម្មភាព ប្រើប្រាស់របស់មនុស្សដែលយើងបាន Follow នៅលើ Instagram។ សកម្មភាពទាំងនោះរួមមាន ការ Like, ការ Comment និង ពេលដែលគេ Follow នរណាម្នាក់ថ្មីជាដើម។ តែអ្វីៗត្រូវបានផ្លាស់ប្តូរ នៅមួយរយៈចុងក្រោយនេះ ដោយគេឃើញមានការ រឹតបន្តឹងមុខងារមួយចំនួននៅលើ Instagram មានដូចជាការ Comment បំបាក់ទឹកចិត្ត ហើយពេលនេះ Instagram ក៏បន្តយកចេញនូវ របា Following នៅក្នុងផ្នែក Activity ចោលតែម្តង។
យោងទៅតាម អ្នកនាំពាក្យពី Instagram បានអោយដឹងថា មូលហេតុនៃការដកចេញនូវ មុខងារ Following នេះ ក៏ព្រោះតែមានការរាយការណ៍ ពីសំណាក់អ្នកប្រើប្រាស់ពីបញ្ហា Privacy របស់ពួកគេ។ លើសពីនោះ អ្នកប្រើប្រាស់មួយចំនួនផ្សេងទៀត មិនបានដឹងពីមុខងារនេះនោះទេ ដោយគេមិនបានចាប់អារម្មណ៍ ថាមានអ្នកកំពុងចាំមើលពីសកម្មភាពរបស់ ពួកគេនៅលើ Instagram ឡើយ។ ទោះជាយ៉ាងណា វាជារឿងល្អផងដែរ សម្រាប់បុគ្គលដែលត្រូវការ ឯកជនភាពក្នុងការប្រើប្រាស់បណ្តាញសង្គម ហើយចំពោះអ្នកដែលចាំតាមដាន Crush នោះ ប្រហែលជាត្រូវខកចិត្ត ព្រោះលេងបានឃើញពីសកម្មភាពរបស់គេទៀតហើយ។
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
