CAMBO REPORT

Popup Advertising5 seconds

Dark Theme ក្នុង Play Store ក៏​អាច​ដំណើរ​ការ​ជាមួយ​មុខងារ Night mode របស់ Samsung បាន​ដែរ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចដែលយើងបានដឹងរួចមកហើយថា Google បានចាប់ផ្តើមបញ្ចេញ Dark theme សម្រាប់ Play Store នៅលើស្មាតហ្វូន Android ណា ដែលដំណើរការដោយ Android 10 ជំនាន់ចុងក្រោយ។ ដោយឡែកពេលនេះ មានដំណឹងល្អមួយ បានបង្ហាញថាមុខងារ Dark theme នេះ ក៏អាចដំណើរការជាមួយស្មាតហ្វូន Samsung ដែលដើរដោយ Android 9 Pie និង One UI បានផងដែរ។ 

 

 

ពិតប្រាកដណាស់ អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថាកម្មវិធី Google Play Store បានប្ដូរតាមការកំណត់មុខងារ Night mode នៅលើស្មាតហ្វូនត្រកូល Galaxy។ មានន័យថា នៅពេលដែលយើងបើកប្រើមុខងារ Night mode វានឹងដំណើរការ Dark theme នៅក្នុងកម្មវិធី Google Play Store ដែរ ហើយពេលបិទ Night mode វិញ វានឹងត្រលប់ទៅសភាពដើមវិញ។ ទោះជាយ៉ាងណាក៏ដោយ មានតែ Google Play Store ទេដែលជាកម្មវិធីមួយក្នុងចំណោមកម្មវិធី Google មួយចំនួនទៀត ដែលមិនមានកន្លែងបិទបើក ឬផ្លាស់ប្ដូរពី Light theme ទៅ Dark theme នៅក្នុង Settings របស់វានោះទេ។ មិនដូចទៅនឹងកម្មវិធី Gmail ឡើយ ដែលវានឹងអនុញ្ញាតអោយអ្នកប្រើប្រាស់ អាចធ្វើការផ្លាស់ប្តូររវាង Light theme និង Dark theme បាននៅក្នុង Settings ផ្ទាល់តែម្ដង ហើយវានៅតែត្រូវបានគេមើលឃើញថា កម្មវិធីទាំងនេះ ហាក់ដូចជានឹងផ្លាស់ប្ដូរតាមការកំណត់មុខងារ Night mode របស់ One UI នៅលើ Android Pie ទៀតផង។

 

 

ខណៈពេលដែល Android Pie មិនមានមុខងារ Dark mode ផ្លូវការនៅក្នុងស្តុក Android ដែលអ្នកប្រើប្រាស់អាចចូលកំណត់បាននោះទេ ដោយវាគ្រាន់តែជាមុខងារ Night mode ត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធកូដ ដែលអាចចូលប្រើបាននៅក្នុងម៉ឺនុយ Developer Option ដែលលាក់នៅក្នុងស្មាតហ្វូន Android ប៉ុណ្ណោះ។ ដោយមុខងារ Night mode របស់ Samsung ហាក់បីដូចជាដំណើរការលើ Settings លាក់នេះ នោះហើយជាមូលហេតុដែល Google Play Store អាចប្តូរទៅជា Dark theme នៅពេលដែលអ្នកបើក Night mode នៅលើស្មាតហ្វូន ដែលដំណើរការ Android Pie។ ជាចុងក្រោយ យើងនឹងរង់ចាំមើល ប្រសិនបើកម្មវិធី Gmail និងដូចជាកម្មវិធីមួយចំនួនទៀត ដែលអាចនឹងជ្រើសរើសកំណត់ Dark mode នៅលើស្មាតហ្វូន Galaxy ដើរដោយ Android Pie បាននោះ វាពិតជារឿងល្អណាស់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: កម្មវិធី-ហ្គេម