CAMBO REPORT

Popup Advertising5 seconds

BMW​ មាន​គម្រោង​ក្នុង​ការ​បញ្ចេញ​រថយន្ត​អគ្គិសនី​ 1​ Series​ នៅ​ក្នុង​ឆ្នាំ​ 2021​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តទាំងអស់គ្នា ច្បាស់ជាបានស្គាល់ហើយ ពីយីហោរថយន្តម៉ាក BMW ដោយនេះជាក្រុមហ៊ុនមួយ ដែលមានប្រភពដើម ក្នុងប្រទេស​អាល្លឺម៉ង់ ព្រមទាំងមានការពេញនិយម យ៉ាងច្រើន ពីសំណាក់អ្នកប្រើប្រាស់ នៅជុំវិញពិភពលោកផងដែរ។ មិនខុសទេ ក្រុមហ៊ុនមួយនេះ បានផលិតរថយន្តជាច្រើនប្រភេទ សម្រាប់តម្រូវតាមទីផ្សារ ក៏ដូចជាតម្រូវចិត្តអ្នកប្រើប្រាស់ ហើយរថយន្តទាំងនោះ ក៏ត្រូវបានយកចិត្តទុកដាក់ខ្លាំងផ្នែក ប្រណីតភាព ក៏ដូចជាសុវត្ថិភាពថែមទៀតផង។ ដោយឡែក នៅក្នុងពេលនេះ BMW បានបង្ហាញពីគម្រោង ក្នុងការបញ្ចេញរថយន្តអគ្គិសនីមួយប្រភេទ សម្រាប់ពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ។

 

 

មិនខុសទេ បើតាមការបង្ហាញរបស់ BMW កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ខ្លួនមានគម្រោងក្នុងការបញ្ចេញរថយន្តអគ្គិសនី ជាប្រភេទ Hatchback (រថយន្តដែលមាន ទំហំខ្លួនតូច អាចថាជាកូនកាត់ SUV ដែលមានទ្វារបើកពីក្រោយ សម្រាប់ដាក់ឥវ៉ាន់) នៅក្នុងឆ្នាំ 2021 ទៀតផង។ នៅក្នុងនោះដែរ វាអាចនឹងក្លាយជាប្រភេទរថយន្ត Hatchback ជំនាន់ដំបូងរបស់ ក្រុមហ៊ុនខាងលើ ព្រមទាំងត្រូវបានគេដាក់ឈ្មោះថា BMW i1 ផងដែរ។​ មួយវិញទៀត នៅពេលយើងមើលទៅ វាហាក់ដូចជា រថយន្តដែលប្រើប្រាស់សាំងធម្មតា អញ្ចឹងដែរ ពោលគឺវាត្រូវបានរចនាមក ជាមួយរូបរាងស្រដៀងនឹង BMW iX3 ដែលជារថយន្ត SUV របស់យីហោខាងលើ។ គួរបញ្ជាក់ដែរថា​ នៅក្នុងព្រឹត្តិការណ៍មួយ កាលពីដើមឆ្នាំ BMW ក៏បានបង្ហាញថា ខ្លួននឹងបញ្ចេញរថយន្តអគ្គិសនីពេញលេញ ចំនួន 12 គ្រឿង រួមទាំងមានរថយន្ត កូនកាត់អគ្គិសនី​ចំនួន 13 គ្រឿងផងដែរ នៅក្នុងឆ្នាំ 2023 ខាងមុខ ហើយចំណែកឯ i1 ដែលបានរៀបរាប់ខាងលើវិញ វានឹងត្រូវបង្ហាញខ្លួនមុនគេ នៅក្នុងឆ្នាំ 2021 ដូចបានប្រាប់ពីខាងដើម ដូច្នេះដែរ។

 

 

សរុបមកវិញ រថយន្តអគ្គិសនី ជាប្រភេទ Hatchback ដំបូងរបស់ BMW ត្រូវបានគេដាក់ឈ្មោះថា BMW i1 ហើយវានឹងត្រូវបង្ហាញខ្លួន នៅក្នុងឆ្នាំ 2021 ជាមួយរូបរាងប្រណីត ព្រមទាំងជួយកាត់បន្ថយ ការបំពុលបរិស្ថានផងដែរ។ អញ្ចឹងហើយ ប្រហែលជាជាង 2 ឆ្នាំទៀត វត្តមានរបស់ រថយន្តដែលមានលក្ខណៈ ជាកូនកាត់ SUV នេះ នឹងបង្ហាញវត្តមាន ឲ្យយើងទាំងអស់គ្នា បានឃើញ ហើយចុះប្រិយមិត្ត អ្នកអានទាំងអស់គ្នាវិញ តើមានចំណាប់អារម្មណ៍បែបណាដែរ ចំពោះរថយន្តអគ្គិសនីនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: ទូរស័ព្ទ