CAMBO REPORT

Popup Advertising5 seconds

Samsung ទើប​បញ្ចេញ Wallpaper ថ្មី អាច​លាក់​ប្រជ្រុយ​លើ Galaxy Note10 និង S10 Series បាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Samsung បានធ្វើការបញ្ចេញនូវផ្ទាំង Wallpaper ប្លែកៗដែលបង្កើតឡើងមកជាពិសេសសម្រាប់ Galaxy Note 10 និង Galaxy S10 Series។ ដូចដែលបានរំពឹងទុកអញ្ចឹង ផ្ទាំង Wallpaper ទាំងអស់នេះ មានការរចនាមកសម្រាប់តម្រូវប្រជ្រុយខ្មៅ របស់អេក្រង់ និងដើម្បីជួយលាក់បាំង ឬធ្វើជាស្តាយ បានយ៉ាងស្រស់ស្អាតមែនទែន។ មិនត្រឹមតែប៉ុណ្ណោះ ផ្ទាំង Wallpaper ថ្មីៗទាំងអស់នេះត្រូវបានយកលំនាំតាម Space និងរំលឹកដល់ World Space Week ដែលបញ្ចប់នៅថ្ងៃទី 10 ខែតុលាខាងមុខនេះ។

 

 

ជាការពិតណាស់ World Space Week បានធ្វើឡើងជារៀងរាល់ខែតុលា ហើយជាព្រឹត្តិការណ៍ប្រចាំឆ្នាំធំ ទៀតផង។ ជាក់ស្ដែង ព្រឹត្តិការណ៍នេះត្រូវបានប្រកាសធ្វើឡើងជាលើកដំបូងដោយ អង្គការសហប្រជាជាតិ (United Nations) ក្នុងឆ្នាំ 1999 ហើយវាត្រូវបានគេកំណត់ថាជា “ការប្រារព្ធពិធីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិ និងការចូលរួមចំណែកក្នុងការធ្វើអោយប្រសើរឡើងនូវស្ថានភាពរស់នៅរបស់មនុស្សជាតិយើង ទៀតផង។ មួយវិញទៀត ផ្ទាំង Wallpaper ទាំងនេះបានដាក់អោយទាញយកនៅលើ Galaxy Theme Store សម្រាប់ Galaxy Note 10។ ប្រិយមិត្តអាចចុចលើតំណរភ្ជាប់នេះ ដោយប្រើស្មាតហ្វូនរបស់ខ្លួន សម្រាប់ចូលទៅទាញយកដោយផ្ទាល់ នូវផ្ទាំង Wallpaper ទាំងនោះ នៅខាងក្នុងកម្មវិធី Galaxy Theme Store។

 

 

ដោយឡែក សម្រាប់ម្ចាស់កំពូលស្មាតហ្វូន Galaxy S10 វិញ ក៏អាចធ្វើការទាញយកផ្ទាំង Wallpaper ទាំងនេះបានផងដែរ ដោយចុចលើតំណភ្ជាប់ខាងលើដូចគ្នា។ ដូច្នេះ សម្រាប់ប្រិយមិត្តដែលកំពុងប្រើ Galaxy Note 10 និង Galaxy S10 ស៊េរីទាំងអស់ ជាពិសេសចំពោះម្ចាស់ Galaxy Note 10+ មានអេក្រង់ច្បាស់កប់ អាចទាញយក Wallpaper នេះ មកបន្ថែមសម្រស់ មួយកម្រិតទៀតបាន និងអាចថែមទាំងជួយលាក់បាំង លេនកាមេរ៉ាទម្លុះអេក្រង់បាន ទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: ទូរស័ព្ទ